ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
រាជរដ្ឋាភិបាលកម្ពុជា តៀមបំរ៉ុង ១០លានដុល្លារក្នុងមួយឆ្នាំសំរាប់គាំពារ មាតានិងទារក ចំពោះកម្មការិនី
ចេញផ្សាយ  ៦-កញ្ញា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលកម្ពុជា តៀមបំរ៉ុង ១០លានដុល្លារក្នុងមួយឆ្នាំសំរាប់គាំពារ មាតានិងទារក ចំពោះកម្មការិនី

ផន វាសនា    06/09/17
រាជរដ្ឋាភិបាលកម្ពុជា តៀមបំរ៉ុង ១០លានដុល្លារក្នុងមួយឆ្នាំសំរាប់គាំពារ មាតានិងទារក ចំពោះកម្មការិនី។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា  បានថ្លែងបែបនេះ ក្នុងឱកាសចុះទៅជួប សំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ខែកញ្ញានេះ។ សម្តេចតេជោ បានបន្តថា ចំណាយ១០លានដុល្លារក្នុងមួយឆ្នាំ វាមិនប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ព្រោះនេះ ជាការចំណាយចំទិសក្នុងការវិនិយោគទៅលើមាតានិងទារក ដែលកម្ពុជាកំពុងធ្វើដំណើរ ឆ្ពោះទៅលុបបំបាត់អាត្រាមរណៈមាតានិងទារក។សម្តេចតេជោ ក៏បានអំពាវនាវ ដល់ម្ចាស់ សហគ្រាសនៅក្រៅប្រពន្ធ័ ដែលមិនទាន់បានចុះបញ្ជីប្រញាប់ប្រញាល់ទៅចុះបញ្ជីនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យកម្មការិនីទទួលបានអត្ថប្រយោជន៍ ពីគំរោងមួយនេះ។ សម្តេចតេជោ ក៏បានប្រកាសផ្តល់ឲ្យកម្មការិនីដែលឆ្លងទន្លេ ដែលទទួលបានកូនមួយចំនួន៤០ម៉ឺនរៀល កូនភ្លោះ២ ចំនួន៨០ម៉ឺនរៀល បើចំពោះកម្មការិនីឆ្លង ទន្លេ មានកូនភ្លោះ៣ នឹងទទួលបាន១លាន២សែនរៀល៕
         
  
 
ត្រលប់ក្រោយ >>