ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសកាន់តំណែងនាយករដ្ឋមន្រ្តីពីរអាណត្តិ បន្តទៀត
ចេញផ្សាយ  ៦-កញ្ញា-២០១៧    ដោយ : Kol Chhamnol

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសកាន់តំណែងនាយករដ្ឋមន្រ្តីពីរអាណត្តិ បន្តទៀត

អត្ថបទៈ ផន វាសនា    06/09/17
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសកាន់តំណែងនាយករដ្ឋមន្រ្តីពីរអាណត្តិ បន្តទៀត។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានថ្លែងបែបនេះ ក្នុងឱកាសចុះជួប សំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ខែកញ្ញានេះ។ សម្តេចតេជោ បានបបញ្ជាក់ថា ពីមុនសម្តេចមាន ការស្ទាក់ស្ទើរ តើនឹងត្រូវចាកចេញនៅពេលណា ប៉ុន្តែបន្ទាប់ពីឃើញអំពើក្បត់ជាតិរបស់ ជនខ្លះដែលត្រូវបានចាប់ខ្លួន សម្តេចសំរេចចិត្តនឹងបន្តកាន់តំណែងនាយករដ្ឋមន្រ្តីបន្តទៀត ដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ គឺមិនឲ្យជនណាម្នាក់មកបំផ្លាញបាននោះទេ។ សម្តេចតេជោ ក៏បានសន្យាថែរក្សារោងចក្រ សហគ្រាស ឲ្យបានគង់វង្ស ដើម្បីផ្តល់ការងារ ជូនកម្មករ-កម្មការិនី ព្រោះរោងចក្រ សហគ្រាស ដែលកំពុងមាននៅកម្ពុជា គឺប្រៀបដូចជា កូនបង្កើតរបស់សម្តេច៕
 
  
 
ត្រលប់ក្រោយ >>