ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ក្រសួងរៀបចំដែនដីជំរុញលើកទឹកចិត្តដល់ស្ថាបត្យករខ្មែរឲ្យបញ្ជូលរចនាបថ ខ្មែរ និង ភាពបៃតងនៅក្នុងការសាងសង់សំណង់អគារ
ចេញផ្សាយ  ៨-កញ្ញា-២០១៧    ដោយ : Kol Chhamnol
ក្រសួងរៀបចំដែនដីជំរុញលើកទឹកចិត្តដល់ស្ថាបត្យករខ្មែរឲ្យបញ្ជូលរចនាបថ ខ្មែរ និង ភាពបៃតងនៅក្នុងការសាងសង់សំណង់អគារ
អត្ថបទ លោកហុក សុខរិន ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជំរុញលើកទឹកចិត្តដល់ស្ថាបត្យ ករទំាងខ្មែរនិងបរទេសទំាងអស់ ឲ្យបញ្ជូនគំនិតស្ថាបត្យកម្មខ្មែរ និងភាព បៃតង ទៅក្នុងរាល់ការ ស្ថាបនាសំណង់អគារនានា ដើម្បីរក្សាបានអត្តសញ្ញាណជាតិ និងការរស់នៅប្រកបដោយ ផាសុខភាព។ 
រដ្ឋលេខាធិការក្រសួងក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់បានអៈអាងថា ក្រសួងបានចេញគោលការណ៍លើកទឹកចិត្ តដល់ក្រុមហ៊ុនផលិតសំណង់ទំាងអស់ឱ្យជួយចូល រួមលើកកម្ពស់តម្លៃស្ថាបត្យកម្មខ្មែរ តាមរយៈការរចនាប្លង់សំណង់អគារនិ ងការបង្កើតសួនច្បារ បៃតងឲ្យបានកាន់តែច្រើន រួមទំាងលំហសាធារណៈ ដើម្បីបង្កើនភាពទាក់ទាញនៃសំណង់ អគារនោះឲ្យកាន់តែស្រស់ស្អាត។
ឯឧ.ភឿង សោភណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែង ដូច្នេះ ក្នុងពិធីបើកសម្ពោធពិព័រណ៌សំណង់ និងស្ថាបត្យករប្រចាំឆ្នាំ២០១៧នៅ ព្រឹកថ្ងៃទី៧ ខែ កញ្ញានេះថា ការជំរុញការសាងសង់សំណង់អគារដែ លគិតគូពីភាពបៃតងហើយមានលក្ខណៈ រចនាបថខ្មែរនេះដោយសារតែបច្ចុប្បន្នវិស័យសំណង់នៅកម្ពុជាកំពុងមានការរីកចំរើនឥតឈប់ឈរដូច្នេះទាមទារឲ្យមានការគិតគូអំពីវប្បធម៌ ខ្មែរបើពុំដូច្នោះទេអ្វីដែលដូនតាខ្មែរបង្កើតពីមុនមកនឹងត្រូវបាត់បង់ជាមិនខាន។
ឯឧ.បញ្ជាក់ថា តាមរយៈវេទិការស្ថាបត្យកម្មប្រចាំ ឆ្នាំ២០១៧នេះក្រសួងបានប្រមូលផ្តុំស្ថាបត្យ ករជាង២០០០នាក់ដើម្បីធ្វើការចែ ករំលែកចំណេះដឹងនិងបទពិសោធន៍ជាមួយនឹងស្ថាបត្យករ បរទេសល្បីៗក្នុងតំបន់អាស៊ានជាច្រើនរូបទំាង ជុំវិញការអភិវឌ្ឍទីក្រុងប្រកបដោ យនិរន្តរភាព ដោយរួមបញ្ជូលវប្បធម៌ក្នុងកា ររចនាស្ថាបត្យកម្ម ដើម្បីជំរុញឲ្យស្ថាបត្យករខ្មែ រមានចំណេះដឹង កាន់តែទូលំទូលាយឆ្ពោះទៅការអភិ វឌ្ឍសំណង់អគារមានភាពបៃតងប្រកបដោយនិរន្តរភាព។
លោកEguchi TakashI ប្រធានក្រុមហ៊ុនគ្រីនខេមបូឌៀ ដែលជាក្រុមហ៊ុនផលិតសំណង់អគារ ផ្ទះល្វែងក្នុងរាជធានីភ្នំពេញបា នទទួលស្គាល់ថា ការបញ្ជូលរចនាបទខ្មែរទៅនឹងស្ថាបត្យកម្ម ទំនើបក្នុងការសាងសង់អគារពិតជាមានសារៈសំខាន់ណាស់ដើម្បីធានាឲ្យសំណង់កាន់តែ មានភាពស្រស់ស្អាតទាក់ទាញអតិថិ ជនឲ្យចង់រស់នៅ។ លោកបន្តថា សម្រាប់គម្រោងទំាង៣ រួមមានប៊ូដាយជុ បូរីមហាសែនសុខ និងអារ៉ាតា របស់ក្រុមហ៊ុនគ្រីនបានសាងសង់គិតគូពី គុណភាពជាចម្បង ហើយមានការបញ្ជូលគ្នារវាងស្ថាបត្យកម្មខ្មែរជាមួយនឹងស្ថាបត្យកម្មជប៉ុន ដែលធ្វើឲ្យសំណង់មានភាពទាក់ទាញខ្លាំងដោយមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែវាក៏មានតម្រូវការខ្ពស់សម្រាប់ ជនបរទេសស្នាក់នៅក្នុងប្រទេសកម្ ពុជាផងដែរ។
យោងតាមរយបាយការណ៍របស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានឱ្យ ដឹងថា ក្នុងរយៈពេល៧ ខែឆ្នាំ២០១៧ នេះទុនវិនិយោគលើវិស័យសំណង់មា នរហូតដល់ជិត៥០០០លានដុល្លារ គឺកើនឡើងជាង ៧៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ក្នុងនោះ មានក្រុមហ៊ុនសំណង់ដែលបានចុះបញ្ជីមានចំនួន២០៤០ក្រុមហ៊ុន ៕
 
ត្រលប់ក្រោយ >>