ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
សភាចិនគាំទ្រការចាប់ខ្លួនមេបក្សប្រឆាំងនៅកម្ពុជា ខណៈរដ្ឋសភាកម្ពុជាគ្រោង ដក អភ័យឯកសិទ្ធ
ចេញផ្សាយ  ៨-កញ្ញា-២០១៧    ដោយ : Kol Chhamnol

សភាចិនគាំទ្រការចាប់ខ្លួនមេបក្សប្រឆាំងនៅកម្ពុជា ខណៈរដ្ឋសភាកម្ពុជាគ្រោង ដក អភ័យឯកសិទ្ធ

វ៉ាង ភក្តី / ០៧.០៩.២០១៧
មន្ត្រីជាន់ខ្ពស់សភាចិន បានហៅការចាប់ខ្លួនឯ.ឧ កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ គឺជាការដោះស្រាយបញ្ហាផ្ទៃក្នុងប្រកបដោយភាពត្រឹមត្រូវ។ ការគាំទ្រ របស់សភាចិននេះ ធ្វើឡើងស្របពេលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានប្រជុំសម្រេចដកអភ័យឯកសិទ្ធឯ.ឧ កឹម សុខា នៅសប្តាហ៍ក្រោយ។ 
ថ្លែងទៅកាន់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅក្នុង ជំនួបកាលពីព្រឹក ថ្ងៃទី៧ ខែសីហា នាវិមានរដ្ឋសភាជាតិ ឯ.ឧ វ៉ាង ជៀរ៉ុយ (Wang Jiarui) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានចាត់ទុកទង្វើរបស់ លោក កឹម សុខា ជាអំពើក្បត់ជាតិ។ ឯ.ឧ មានប្រសាសន៍ថា ភាគីចិនបានធ្វើការ គាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានចំណាត់ការចំពោះប្រធានបក្សប្រឆាំង លោក កឹម សុខា ដើម្បីជាការធានាសន្តិសុខផ្ទៃក្នុងរបស់ប្រទេសជាតិ។
ឯ.ឧ វ៉ាង ជៀរ៉ុយ ត្រូវបានឯ.ឧ សន សារ៉ាណា អ្នកនាំពាក្យសម្តេចពញាចក្រី ហេង សំរិន ដកស្រង់សម្តីថា  «បើកម្ពុជាមានឧបស័គ្គអ្វីក៏ដោយ ក៏ចិននឹងនៅពី ក្រោយ ដើម្បីជួយគាំទ្រជានិច្ច។  ជោគជ័យរបស់កម្ពុជា ក៏ដូចជាជោគជ័យរបស់ ប្រទេសចិន ហើយឧបស័គ្គដែលបានកើតឡើងចំពោះប្រទេសកម្ពុជា ក៏ដូចជាឧបស័គ្គរបស់ប្រទេសចិនផងដែរ»។
ឯ.ឧ កឹម សុខា ត្រូវបាននគរបាលយុត្តិធម៌ចាប់ខ្លួននៅភ្នំពេញ នៅរំលង អធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងបានបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន និងរង់ចាំចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបែកធ្លាយឯកសាររៀបចំផែ នការផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង។
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃទី៧ ខែកញ្ញានេះ ក៏បានសម្រេចបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី១១ ខែកញ្ញា សប្តាហ៍ក្រោយ ដើម្បីពិនិត្យលើករណីអភ័យឯកសិទ្ធិរបស់ឯ.ឧ កឹម សុខា  បន្ទាប់ពីតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារពាក់ព័ន្ធពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។
ឯ.ឧ ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កូតាំគណបក្សកាន់អំណាច បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា ការឃាត់ខ្លួន និងឃុំខ្លួនលើឯ.ឧ កឹម សុខា តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម គឺមិនខុសច្បាប់នោះទេ បើទោះជាមិនទាន់ត្រូវបានដកអភ័យឯកសិទ្ធជាអ្នកតំណាងរាស្រ្តក៏ដោយ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី៥ ខែកញ្ញា ឆ្នាំ២០១៧ បានសម្រេចចោទប្រកាន់ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ពីបទ«សន្និដ្ឋិភាពជាមួយបរទេស»  តាមបញ្ញាតិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដោយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ។
ចំណាត់ការរបស់តុលាការកម្ពុជា បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ដោយចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់ មាត់នៅក្នុងវីដេអូឃ្លីប ជាអំពើក្បត់ជាតិ អំពើចារកម្ម ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ ប៉ះពាល់ដល់ស្ថាប័នចម្បងរបស់ រដ្ឋ ដោយយោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
 
ត្រលប់ក្រោយ >>