ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ប្រធានរដ្ឋសភាកម្ពុជាផ្តើមទៅចូ លរួមមហាសន្និបាត AIPA នៅប្រទេសហ្វីលីពីន
ចេញផ្សាយ  ១៥-កញ្ញា-២០១៧    ដោយ : Kol Chhamnol

 ប្រធានរដ្ឋសភាកម្ពុជាផ្តើមទៅចូ លរួមមហាសន្និបាត AIPA នៅប្រទេសហ្វីលីពីន

វ៉ាង ភក្តី 
ដូចការគ្រោងទុក ប្រធា នរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅថ្ងៃទី១៤ ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ា ន ហៅកាត់ថា អាយប៉ា(AIPA) លោកើទី៣៨ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានី ល ប្រទេសហ្វីលីពីន តបតាមការអញ្ជើញរបស់ប្រធានសភានៃ ប្រទេសម្ចាស់ផ្ទះ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេ ខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ថ្នាក់ដឹកនាំសភានៃ បណ្តាប្រទេសក្នុងសហគមន៍អាស៊ាន នឹងចូលរួមមហាសន្និបាតនេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែ កញ្ញា ដោយផ្តោតលើប្រធានបទស្តីពី«អន្តរសភាអាស៊ាន និងអាស៊ាន៖ រួមគ្នាដើម្បីការផ្លាស់ប្តូរ សម្រាប់ទាំងអស់គ្នា»។
នៅក្នុងមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំជាច្រើនដូចជា៖ គណៈកម្មាធិការប្រតិបត្តិរបស់អា យប៉ា កិច្ចប្រជុំគណៈកម្មាធិការសមាជិ កសភាស្ត្រីរបស់សភាអាស៊ាន ដែលហៅកាត់ថា វ៉ាយប៉ា(WAIPA) កិច្ចប្រជុំ របស់គណៈកម្មាធិការនយោបាយ កិច្ចប្រជុំរបស់គណៈកម្មាធិការសេ ដ្ឋកិច្ច កិច្ចប្រជុំរបស់គណៈកម្មាធិកា រសង្គមកិច្ច កិច្ចប្រជុំរវាងអន្តរសភាអាស៊ា នជាមួយនឹងបណ្តាប្រទេសសង្កេតកា រណ៍ ជាដើម។
អន្តរសភាអាស៊ាន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧០ ក្នុងគោលបំណងភ្ជាប់កិច្ចសហប្រតិ បត្តិការ និងលើកកម្ពស់ទំនាក់ទំនងរវាងបណ្ តាប្រទេសជាសមាជិកឲ្យមានការអភិ វឌ្ឍស្មើគ្នាលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ព្រមទាំងការផ្សះផ្សាយ និងជ្រោមជ្រែងផ្នែកនយោបាយ ការទូត។
មកទល់បប្ចុប្បន្ន អង្គការសភាអាស៊ានមួយនេះ មានសមាជិកចំនួន១០ប្រទេសមានដូចជា ៖ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបូរី ហ្វីលីពីន ថៃ និងវៀតណាត ហើយរាល់កិច្ចប្រជុំប្រចាំឆ្នាំ ត្រូវប្តូរវេនគ្នាតាមលំដាប់អក្សរឡាតាំង៕
 
ត្រលប់ក្រោយ >>