ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០១៨ នឹងបើកការចរចាត្រីភាគីក្រោយពិធី ភ្ជុំបិណ្ឌ
ចេញផ្សាយ  ១៥-កញ្ញា-២០១៧    ដោយ : Kol Chhamnol

 ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០១៨ នឹងបើកការចរចាត្រីភាគីក្រោយពិធី ភ្ជុំបិណ្ឌ

វ៉ាង ភក្តី
ការចរចាប្រាក់ឈ្នួលកម្មករ នៅក្នុងវិស័យរោងចក្រកាត់ដេរសម្ លៀកបំពាក់ និងស្បែកជើងនាឆ្នាំ២០១៨ ត្រូវបានកំណត់យកថ្ងៃទី២៥ ខែកញ្ញាខាងមុខ ខណៈខាងភាគីកម្មករទាមទារដល់ ២០០ដុល្លារអាមេរិក។ 
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងជាប្រធាន គណៈកម្មការប្រឹក្សាការងារមា នប្រសាសន៍ថា ពេលវេលានេះ គឺជាការផ្តល់ឱកាសដល់ភាគីកម្មករ និយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល មានពេលវេលាគ្រប់គ្រាន់ក្នុងកា រពិភាក្សាលើការកំណត់ប្រាក់ ឈ្នួលជូនដល់កម្មករចេញឲ្យបានមុ នដំណាច់ឆ្នាំ២០១៧នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំគណៈកម្មការក្សាការងារអាណត្តិទី៨ នៅព្រឹកថ្ងៃ១២ ខែកញ្ញា ឯកឧត្តរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចចារប្រាក់ឈ្នួលនេះ ត្រូវផ្អែកទៅលើស្ថានភាពគ្រួ សារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ កម្រិតចំណេញរបស់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងកា រពិភាក្សា។
ការកំណត់ប្រាក់ឈ្មួលអប្បបរមា សម្រាប់កម្មករនាឆ្នាំ២០១៨ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសកន្លងមកនេះមិនឲ្យនៅក្រោ មចំនួន១៦៨ដុល្លារអាមេរិកនោះទេ។
ឯកឧត្តរដ្ឋមន្ត្រី មានប្រសាស៍ថា ប្រាក់ឈ្មួលអប្បបរមា សម្រាប់កម្មករនាឆ្នាំ២០១៨ នឹងមិនតិចជាង១៦០ដុល្លារនោះឡើយ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេ យ្យកម្មករកាត់ដេរកម្ពុជា បានឲ្យដឹងថា ខាងភាគីកម្មករនិយោជិត ចង់បានប្រាក់ឈ្មួលអប្បបរមាដែ លនឹងអនុវត្តនៅដើមឆ្នាំក្រោយនេះ ឲ្យឡើងដល់២០០ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនរាប់បញ្ជូលនូវប្រាក់អត្ ថប្រយោជន៍ផ្សេងៗទៀតនោះឡើយ។
នៅឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមាប្រចាំ ខែ សម្រាប់កម្មករ និយោជិតក្នុងវិស័យរោងចក្រកា ត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំនួន១៥៣ដុល្លារអាម៉េរិក ដែលចំនួននេះបានកើនឡើង៩,២ភា គរយ ពីប្រាក់ឈ្នួលឆ្នាំ២០១៦ ដែលមានចំនួន១៤០ដុល្លារអាម៉េរិក ដោយមិនរាប់បញ្ជូលនូវប្រា ក់អត្ថប្រយោជន៍ផ្សេងៗ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(G MAC) បានលើកឡើងថា ប្រាក់ឈ្នួលនៅក្នុងប្រទេស កម្ពុជាមានកម្រិតខ្ពស់ជាងផលិ តភាព និងការប្រកួតប្រជែងទីផ្សារ បើធៀបនឹងប្រទេសមួយចំនួនក្នុង តំបន់៕  
 
ត្រលប់ក្រោយ >>