ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
សិល្បករចាប៉ីដងវែងជើងចាស់របស់ កម្ពុជាទទួលបានពានរង្វាន់សិល្បៈ លេចធ្លោពីប្រទេសជប៉ុន
ចេញផ្សាយ  ១៥-កញ្ញា-២០១៧    ដោយ : Kol Chhamnol

 សិល្បករចាប៉ីដងវែងជើងចាស់របស់ កម្ពុជាទទួលបានពានរង្វាន់សិល្បៈ លេចធ្លោពីប្រទេសជប៉ុន

អត្ថបទ៖ វ៉ាង ភក្តី 
សិល្បករចាប៉ីដងវែងជើងចាស់របស់ កម្ពុជាមួយរូប បានទទួលពានរង្វាន់ពីប្រទេសជប៉ុ ន លើ ផ្នែកចូលរួមថែរក្សាសិល្បៈ ដែលមានភាពលេចធ្លោនៃវប្បធម៌ អាស៊ី។
ឯកឧត្តម ហាប់ ទូច អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែកញ្ញានេះ បានឲ្យដឹងថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងជើងចា ស់របស់កម្ពុជា ត្រូវបានគណៈកម្មាធិការពានរង្វា ន់ក្រុងហ្វុគុអូកា របស់ប្រទេសជប៉ុន សម្រេចជ្រើសរើសជាជ័យលាភីនៃពា នរង្វាន់សិល្បៈលេចធ្លោនៃវប្បធម៌ អាស៊ីនៅឆ្នាំ២០១៧នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម បានបញ្ជាក់ថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាជនជាតិខ្មែរទី៣ ដែលបានទទួលពានរង្វាន់ផ្នែកនេះ ពីប្រទេសជប៉ុន បន្ទាប់ពីលោកព្រឹទ្ធាចារ្យទេ ពបញ្ញាកោសល្យវិទ្យា ឆេង ផុន ដែលទទួលបានពានរង្វាន់ធំនៅឆ្ នាំ១៩៩៧ និងលោកសាស្ត្រាចារ្យបណ្ឌិត អាំង ជូលាន ម្ចាស់ពានរង្វាន់ធំនៅឆ្នាំ ២០១១។ ឯកឧត្តមមានប្រសាសន៍ពាក់ព័ន្ធនឹ ងកិត្តិយស និងផលប្រយោជន៍ នៅពេលសិល្បៈ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានផ្តល់ចំណាត់ថ្នាក់នៃភា ពលេចធ្លោ ក្នុងចំណោមវប្បធម៌នៃ ប្រទេសនៅក្នុងតំបន់អាស៊ី ស្របពេលសិល្បៈអរូបិយនេះ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីសម្ បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។
ឯកឧត្តម បានឲ្យដឹងបន្ថែមថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នឹងអញ្ជើញទៅទទួលពានរង្វាន់នេះ ជាផ្លូវការ នៅទីក្រុងហ្វុគុអូកា ប្រទេសជប៉ុន នាថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ ជាមួយនឹងការសម្តែងចាប៉ីដងវែងជូ នសាធារណជនជប៉ុននៅទីនោះទស្សនា ផង        ដែរ។
ចំណែក នៅពេលវិលត្រឡប់មកកាន់មាតុប្រទេ សវិញ នៅថ្ងៃទី២៤ ខែកញ្ញា នឹងមានពិធីអបអរសាទរ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ ពុជា ជាមួយក្បួនរថយន្តដង្ហែចេញពីព្ រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់សាលសន្និសីទចតមុខ ក្នុងឱកាសប្រារព្ធពិធីមហោ ស្រពសិល្បៈចម្រៀងចាប៉ី និងឧបករណ៍ខ្សែមួយ ហើយនៅថ្ងៃទី២៩ ខែកញ្ញា នឹងត្រូវអញ្ជើញទទួលគ្រឿង ឥស្សរិយយស ដើម្បីផ្តល់ការលើកទឹកចិត្តពីសម្ តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងការសាទរចំពោះជ័យលាភី របស់លោកព្រឹទ្ធាចារ្យកោសល្យវោ ហារ គង់ ណៃ ដែលនេះជាការដាស់ស្មារតីឲ្យយុ វជនជំនាន់ក្រោយងាកមកចាប់អា រម្មណ៍លើសិល្បៈចម្រៀងចាប៉ីដងវែ ង និងចូលរួមថែររក្សាមិនឲ្យបាត់បង់ ។
 សូមបញ្ជាក់ថា ពានរង្វាន់ហ្វុគុអូកានេះ ត្រូវបានរដ្ឋាភិបាលជប៉ុន បង្កើតឡើងនៅឆ្នាំ១៩៩០ ក្នុងគោលបំណងផ្តល់កិត្តិ យសដល់បុគ្គល ក្រុម ឬ ស្ថាប័ននានា ដែលមានស្នាដៃលេចធ្លោក្នុងការ ថែររក្សា និងបង្កើតនូវវប្បធម៌អាស៊ីមួយ ប្រកបដោយលក្ខណៈពិសេស និងភាពចម្រុះ សំដៅជំរុញការផ្លាស់ប្តូរវប្ បធម៌ទៅវិញទៅមក និងលើកកម្ពស់ការយល់ដឹងអំពីតម្លៃ នៃវប្បធម៌អាស៊ី៕
 
ត្រលប់ក្រោយ >>