ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យអាមេរិកចេញមកបកស្រាយពាក់ពន្ធ័បញ្ហាលោកកឹម សុខា ចោទអាមេរិកអ្នកបញ្ជា
ចេញផ្សាយ  ១៥-កញ្ញា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យអាមេរិកចេញមកបកស្រាយពាក់ពន្ធ័បញ្ហាលោកកឹម សុខា ចោទអាមេរិកអ្នកបញ្ជា

អត្ថបទៈផន វាសនា   
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យអាមេរិកចេញមកបកស្រាយពាក់ពន្ធ័បញ្ហាលោកកឹម សុខា ចោទអាមេរិកអ្នកបញ្ជា។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានថ្លែងបែបនេះក្នុងឱកាសចុះជួប សំណេះសំណាល ដោយផ្ទាល់ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៦ពាន់នាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតតាមបណ្តោយផ្លូវវេងស្រេនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។ សម្តេចតេជោ បានបន្តថា ព្រោះលោក កឹម សុខា បានចោទអាមេរិកថា បានណែនាំពីវិធីផ្តួលរំលំ តាមរបៀបនៅយូហ្គោស្លាវី និងហ្សែកប៊ី ហើយបានបញ្ជូនសាស្ត្រាចារ្យ មកអនុវត្តនៅកម្ពុជា តើរឿងនេះ អាមេរិកចោទ កឹម សុខា ឬ កឹម សុខា ចោទអាមេរិក។ ដូច្នេះសូមអគ្គរដ្ឋទូតអាមេរិកចេញមកបកស្រាយ លើរឿងនេះ ឲ្យបានច្បាស់។ សម្តេចតេជោ បានប្រកាសមិនឲ្យបរទេសមកបង្គាប់បញ្ជាលើបញ្ហានយោ បាយនៅកម្ពុជានោះទេ។សម្តេចតេជោ បញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ និងក្រសួងការបរទេស ស្រាវជ្រាវវត្តមាននៃជនជាតិអាមេរិកទាំងឡាយ ដែលសង្ស័យថា បានធ្វើចារកម្ម នៅពីក្រោយបញ្ហាឆ្នាំ២០១៣។ កម្ពុជាគ្មានចេតនារករឿងជាមួយអាមេរិកទេ ប៉ុន្តែអាមេរិក កុំមើលកម្ពុជា ក្នុងកែវភ្នែកអាក្រក់។

         

          
 
ត្រលប់ក្រោយ >>