ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
ចេញផ្សាយ  ១៥-កញ្ញា-២០១៧    ដោយ : Kol Chhamnol

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា

អត្ថបទៈផន វាសនា   
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានថ្លែងបែបនេះក្នុងឱកាសចុះជួប សំណេះសំណាល ដោយផ្ទាល់ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៦ពាន់នាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតតាមបណ្តោយផ្លូវវេងស្រេនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។ សម្តេចតេជោ បានបន្តថា កិច្ចការងារនេះ កម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអាមេរិកតាំងពីទស្សវត្សរ៍៨០ ដែលមកដល់បច្ចុប្បន្ននេះ បានរកឃើញជាង៤០នាក់រួចទៅហើយ ៗក៏មានគំរោងនៅឆ្នាំក្រោយ នឹងត្រូវធ្វើនៅ ខេត្តស្វាយរៀង រតនគិរី មណ្ឌលគិរី ប៉ុន្តែពេលនេះ សម្តេចតេជោ បានប្រកាសថា ផ្អាកការ រុករកនេះជាបណ្តោះអាសន្ន ហើយសូមសាច់ញាតិទាហានអាមេរិក ដែលបាត់ខ្លួនកុំបន្ទោសកម្ពុជា បើចង់បន្ទោសគួរបន្ទោសរដ្ឋាភិបាលអាមេរិកទៅ។ សម្តេចតេជោ បញ្ជាក់ បន្ថែមថា បើអាមេរិកផ្តល់ទិដ្ឋិការដល់កម្ពុជា កម្ពុជាក៏ ផ្តល់កិច្ចសហការក្នុងការរុករកអដិ្ឋធាតុវិញដែរ។
         
 
ត្រលប់ក្រោយ >>