ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
កម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលា
ចេញផ្សាយ  ១៦-កញ្ញា-២០១៧    ដោយ : SengChhay

១៦ កញ្ញា ២០១៧

ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជន រៀបចំវេទិកាយុវជនទេសចរណ៍លើកទី១ អមជាមួយពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉ (CKCC) រាជធានីភ្នំពេញ។

 

វេទិកានេះ ធ្វើឡើងក្នុងគោលបំណង៖
- ផ្តល់ឱកាសឱ្យសិស្សជាប់ និងធ្លាក់មធ្យមសិក្សាទុតិយភូមិ BACII អាចស្វែងយល់ពីឱកាសការងារក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា។
- ផ្តល់ឱកាសឱ្យយុវជនកម្ពុជាចូលរួមក្នុងយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា ពិសេសចលនាទេសចរណ៍ក្នុងស្រុក។
- ផ្តល់ឱកាសឱ្យសិក្សានុសិស្ស និសិ្សត អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ធុរជនក្នុងវិស័យទេសចរណ៍ និងសាធារណជនទាំងអស់ ចូលរួមបង្ហាញជំនាញ និង/ឬ ចូលរួមប្រកួតជំនាញក្នុងវិស័យទេសចរណ៍។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងប្រកាសនូវរង្វាន់យុវជនទេសចរណ៍ឆ្នើមប្រចាំឆ្នាំ២០១៧ ចំនួន ៧ប្រភេទវិញ្ញាសារ ដូចខាងក្រោម៖
១.យុវជនឆ្នើមក្នុងការប្រកួតប្រជែងវីដេអូទេសចរណ៍ ឆ្នាំ២០១៧ “កម្ពុជាមាតុភូមិខ្ញុំ”
២.យុវជនឆ្នើមផ្នែកស្ថាបត្យកម្មក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧ “ស្ថាបត្យកម្មផ្នែកខាងក្នុងនៃផ្ទះស្នាក់កម្ពុជា"
៣.អង្គភាពឆ្នើមក្នុងយុទ្ធនាការកម្ពុជាស្អាត ឆ្នាំ២០១៧ “Clean City Hero”
៤.បុគ្គលឆ្នើមក្នុងយុទ្ធនាការកម្ពុជាស្អាត ឆ្នាំ២០១៧ “Clean City Hero”
៥.យុវជនឆ្នើមផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្នាំ២០១៧ “ផ្នែកគេហកិច្ច៖ លើវិញ្ញាសាររៀបចំគ្រែ”
៦.យុវជនឆ្នើមផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្នាំ២០១៧ “ផ្នែកអាហារ និងភេសជ្ជៈ៖ លើវិញ្ញាសារដើរប្រណាំងលើកភេសជ្ជៈ”
៧. យុវជនឆ្នើមផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ឆ្នាំ២០១៧ “ផ្នែកអាហារ និងភេសជ្ជៈ៖ លើវិញ្ញាសារក្រឡុកស្រា និងភេសជ្ជៈ”

 

ត្រលប់ក្រោយ >>