ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុង
ចេញផ្សាយ  ១៦-កញ្ញា-២០១៧    ដោយ : SengChhay

តាមប្រភពពី មេប៉ូលិសក្រុងម៉ានីលបានឱ្យដឹងថា កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យរំសាយកងកម្លាំងប៉ូលីសទីក្រុងទាំងមូល បន្ទាប់ពីសមាជិកមួយចំនួនរបស់ខ្លួន កំពុងជាប់ជាជនសង្ស័យក្នុងករណីឃាតកម្ម សម្លាប់ក្មេងជំទង់បីនាក់ និងមនុស្សផ្សេងទៀត។ សកម្មភាពទាំងនេះត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព នៅផ្ទះដែលបានកើតហេតុ។

ប៉ូលីសនៃ ទីក្រុង Caloocan ដែលមានកម្លាំង 1,200 នាក់នឹងត្រូវបានរំសាយចោលជាបន្តបន្ទាប់ ហើយពួកគេនឹងត្រូវបញ្ជូនទៅហ្វឹកហាត់ឡើងវិញរយៈពេលចំនួន 45ថ្ងៃ។ ចំណែកឯអ្នកដែលមិនប្រឈមនឹងការចោទប្រកាន់នឹងត្រូវប្ដូរបុស្ត៍ប្រចាំការ ទៅតំបន់ផ្សេងទៀត។

គួររម្លឹកថា ឪពុកម្តាយរបស់ក្មេងជំទង់ពីរនាក់ក្នុងចំណោម ក្មេងទាំង៣ បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងប៉ូលីស ក្រុង Caloocan ក្រោយពីបានមើល វីដេអូតាមកាម៉េរ៉ាសុវត្ថិភាព CCTV កាលពីសប្តាហ៍មុន បានបង្ហាញថានគរបាលចំនួន 13 នាក់បានឆ្លៀតឱកាសចូលប្លន់ផ្ទះមួយ នៅអំឡុងយុទ្ធនាការបង្រ្កាបគ្រឿងញៀន៕

 

ត្រលប់ក្រោយ >>