ព័ត៌មានថ្មីៗ:គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Mapគ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
ម៉ាឡេស៊ី ឃាត់ខ្លួនបុរសជនជាតិហ្វីលីពីន ៧នាក់ សង្ស័យពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ Abu Sayyaf
ចេញផ្សាយ  ២៤-កញ្ញា-២០១៧    ដោយ : SengChhay

ប៉ូលិសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថាពួកគេបានចាប់ខ្លួនបុរសជនជាតិហ្វីលីពីន ៧នាក់ ដែលត្រូវបានគេជឿថាជាសមាជិកនៃក្រុមសកម្មប្រយុទ្ធ Abu Sayyaf។

មេប៉ូលិសជាតិម៉ាឡេស៊ី Mohamad Fuzi Harun បាននិយាយថាបុរសទាំង ៧ នាក់ នោះមានអាយុចន្លោះពី 22 ទៅ 38 ឆ្នាំបានធ្វើការជាអ្នកការពារសន្តិសុខជាមួយក្រុមហ៊ុនឯកជននៅក្នុងទីក្រុងគូឡាឡាំពួ និងតំបន់ជុំវិញ។ លោកបានបន្ថែមថាជនសង្ស័យដែលមានអាយុ 22 ឆ្នាំធ្លាប់បានចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពហ្វីលីពីន និងបានជាប់ពាក់ព័ន្ធក្នុងការចាប់ពង្រត់មនុស្ស នៅភាគខាងត្បូងប្រទេសហ្វីលីពីនផងដែរ។
 

ក្រុម Abu Sayyaf គេតែងតែបានស្គាល់ថាជា ក្រុមសកម្មប្រយុទ្ធដែលល្បីល្បាញខាងការបំផ្ទុះគ្រាប់បែក ការចាប់ពង្រត់ និងប្រហារជីវិតចំណាប់ខ្មាំង។ ក្រុុមនេះគាំទ្រ ក្រុមភេរវករអ៊ីស្លាមជ្រុលនិយម ហើយត្រូវបានចុះក្នុងបញ្ជីខ្មៅ ដោយរដ្ឋាភិបាលហ្វីលីពីន ផងដែរ។
 

គួររម្លឹកថា ប៉ូលិសម៉ាឡេស៊ី បានឃាត់ខ្លួនជនសង្ស័យភេរវកម្មបរទេសចំនួន 41 នាក់នៅឆ្នាំនេះ។ ហើយចាប់តាំងពីឆ្នាំ 2013 មកនគរបាលនៅប្រទេសម៉ាឡេស៊ីបានឃាត់ខ្លួនមនុស្សជាង 300 នាក់ដែលគេជឿថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម៕

ត្រលប់ក្រោយ >>