ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​
ចេញផ្សាយ  ២៥-កញ្ញា-២០១៧    ដោយ : SengChhay

ពិធីអាហារសាមគ្គីមហាគ្រួសារខ្មែរ ត្រូវបានរៀបចំឡើង​ក្នុងប្រទេសអាឡឺម៉ង់ ដែល​មានការអញ្ជើញចូលរួមពីសំណាក់ពលរដ្ឋខ្មែរជាង២០០នាក់ ជាមួយឯកឧត្ដម ហ៊ុន ម៉ាណែត​ ប្រកបដោយភាពសប្បាយរីករាយ និងស្និតស្នាលបំផុត នៅ​ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៧។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះលោកមកដល់ប្រទេសអាឡឺម៉ង់ ដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងបាន​ជម្រាបជូនពីស្ថានភាពស្រុកខ្មែ​រ ដើម្បីឲ្យពួកគាត់បានស្វែងយល់។

លោកបានបញ្ជាក់ថា «ខ្ញុំមកនេះមិនមែនឲ្យបងប្អូនទៅស្អប់នរណាទេ ហើយមិនឲ្យលោកអ៊ុពូមីងបងប្អូនលាបពណ៌អ្នកណា ឲ្យយើងបែកបាក់គ្នានោះទេ។ ការផ្តល់ព័ត៌មានទាក់ទងនឹងអ្វី ដែលបងប្អូនប្រជាពលរដ្ឋចង់ដឹងពីស្រុកទេស ជាសិទ្ធិរបស់យើង​ជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា មិនមែនសិទ្ធិផ្តាច់មុខ របស់បក្សនេះបក្សនោះទេ គឺជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា។ អញ្ចឹងគាត់មានសិទ្ធិស្តាប់អ្នកណាក៏បាន ដើម្បីគាត់យកជាមូលដ្ឋានទៅពិចារណា ហើយខ្ញុំមិនបង្ខំឲ្យបងប្អូន ត្រូវតែជឿទៅលើអ្វីដែលខ្ញុំ ជម្រាបជូននាពេលនោះទេ»។

 

ត្រលប់ក្រោយ >>