ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧
ចេញផ្សាយ  ២៥-កញ្ញា-២០១៧    ដោយ : SengChhay

អត្ថបទ៖ចេម ហួត ២៥ កញ្ញា ឆ្នាំ២០១៧

វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធបង្កើនការរិតចំណងមិត្ត​​ភាព​រវាងកម្ពុជានិងចិនឲ្យកាន់តែល្អប្រសើឡើងតាមរយៈការរៀបចំសិក្ខាសាលា «នាទីភាព​យន្តគំនូជីវចលចិន»និងសេចក្តីស្រលាញ់រួមគ្នាក្រោមពន្លឺព្រះចន្ទ មិត្តភាពចិន-កម្ពុជាពិធីសែនព្រះ​ខែឆ្នាំ២០១៧។  

នៅក្នុងសិក្ខាសាលា «នាទីភាពយន្តគំនូជីវចលចិន» និងសេចក្តីស្រលាញ់រួមគ្នាក្រោមពន្លឺព្រះច័ន្ទ មិត្តភាពចិន-កម្ពុជាពិធីសែនព្រះខែឆ្នាំ២០១៧ដែលប្រារព្ធឡើងនៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ខែនេះ លោកស្រី ជួ ជែមីងនាយិការសាលារៀនឈុងជឹង នៃសមាគមន៍ចិនខិនៅកម្ពុជាបានមានប្រសាសន៍ថា ពិធីសែនព្រះខែឆ្នាំ២០១៧ទទួលបានការគាំទ្រដោយវិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន និងរៀបចំដោយសំឡេងឈូងសមុទ្រBei-Bu និងសាលារៀនឈុងជឹង នៃសមាគមន៍ចិនខិនៅកម្ពុជា ព្រមទាំងសហការរៀបចំដោយក្រុមហ៊ុនស៊ឺងហ្វាអាលុយមីញ៉ូមក្វាងតុង ក្នុងគោលបំណងដើម្បី​ផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន បង្កើនចំណងមិត្តភាពប្រជាជនចិន និងកម្ពុជាឲ្យកាន់តែស៊ី     ជម្រៅ។

លោស្រីបញ្ជាក់ថា កម្មវិធីនេះ មានការសម្តែងរបាំ រាយឈ្មោះ បួងសួងសូមសំណាងល្អ ដែលសំដែងដោយនិស្សិតសាលារៀនឈុងជឺង និងបាន ម្តែងនូវ វិធីជាច្រើន ដូចជា៖ ពិធីបុណ្យភ្លើងក្នុងខែកក្កដាជាដើម ដើម្បីបង្ហាញពីវប្បធម៌ចិន។ជាមួយគ្នានោះ ពិធីការនីមកពីវិទ្យុផ្សាយសម្លេងប្រជាជនក្វាងស៊ីចិន ក៏បានបង្ហាញពីការសម្តែងដ៏អស្ចារ្យព្រមទាំងការច្រៀងចម្រៀងលេង ឧបករណ៍ជាតន្ត្រីជាដើម ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កម្មវិធីនេះខុសគ្នាពីកម្មវិធីសែនព្រះខែកាលពីមុនដោយសារតែមានបញ្ចូលសិក្ខាសាលា«នាទីភាពយន្តគំនូជីវចលចិន» ដោយមានភាពយន្តគំនួជីវចលចិនមួយ ឈ្មោះកូន និងប៉ាដែលផលិតដោយមជ្ឈ​មណ្ឌល​បកប្រែផលិតនិងផ្សាយពហុមេឌាអាំស៊ីអាគ្នេយ៍នៃវិទ្យុផ្សាយសំឡេងប្រជាជនក្វាងស៊ីចិន ហើយកំពុងចាក់ផ្សាយក្នុងកម្មវិធី «នាទីភាពយន្តគំនូជីវចល​ចិន» នៃទូរទស្សជាតិកម្ពុជា។

លោក សៃហេង ប្រធានសមាគមចិនខិកម្ពុជាមានប្រសាសន៍ថា  ការរៀបចំសិក្ខាសាលា «នាទីភាពយន្តគំនូជីវចលចិន» និងសេចក្តីស្រលាញ់រួមគ្នាក្រោមពន្លឺព្រះចន្ទ មិត្តភាពចិន-កម្ពុជាពិធីសែនព្រះខែឆ្នាំ២០១៧ដែលប្រារព្ធឡើងនៅ រាជធានីភ្នំពេញនេះ ដើម្បីបង្កើនចំណងមិត្តភាព រវាងកម្ពុជា និងចិនឲ្យកាន់តែមានភាពស្អិតរមួត។

លោកបញ្ជាក់ថា គោលបំណងនេះ ចង់បង្ហាញការទំនាក់ទំនងទនងកម្ពុជា-ចិនជាពិសេសប្រជាពលរដ្ឋនៃប្រទេសទាំងពីររួមគំនិត ជួបជុំគ្នាសហការគ្នាពេញលេញ និងមូលដូចព្រះចន្ទពេញវង្សត្រជាក់ត្រជុំក្រោមតំបូលសន្តិភាព។ លោកអគុណចំពោះវិទ្យុផ្សាយសម្លេងប្រជាជនក្វាងស៊ីចិនដែលរៀបចំបង្កើតព្រឹត្តិការណ៍នេះឡើងដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ វិទ្យុផ្សាយសម្លេងប្រជាជនក្វាងស៊ីចិន បានទិញនំសែនព្រះខែ និង សម្ភរៈសិក្សាចែកជូន ដល់លោកគ្រូអ្នកគ្រូ និងនិស្សិតសាលាឈុង ជឹង ក៏ដូចជាបានជូនពរពួកគេអោយសម្បាយរីករាយក្នុងពិធីសែនព្រះខែឆ្នាំនេះ  តាមរយៈការសម្តែងសិល្បៈ និងការឆ្លើយសំនួធ្វើឲ្យគ្នាពួកគេមានឱកាសយល់ដឹងពីវប្បធម៌ប្រពៃណីពិធីបុណ្យចិន និងពង្រឹងចំណងមិត្តភាពរវាងិកម្ពុជា និងចិនឲ្យកាន់តែល្អប្រសើរឡើងទ្វេដង៕

ត្រលប់ក្រោយ >>