ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុង
ចេញផ្សាយ  ២៥-កញ្ញា-២០១៧    ដោយ : SengChhay

អត្ថបទ ហុក សុខរិន ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧

អាជ្ញាធររាជធានីភ្នំពេញចុះពិនិ ត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនក្នុង ខណ្ឌ សែនសុខ មានជ័យ និងខណ្ឌពោធិសែនជ័យ ដែលរំលោភដោយខុសច្បាប់ពីសំណាក់ ប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការជន់លិច ដោយជំនន់ទឹកភ្លៀង និងទឹកសម្អុយនៅតំបន់ជាយក្រុង។
ក្នុងឱកាសពិនិត្យស្ថានភាពប្រឡាយមួយចំនួន ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌ សែនសុខរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះឯឧ.ឃួង ស្រេងអភិបាលរាជធានី ភ្នំពេញបានបញ្ជាឲ្យចៅសង្កាត់និ ងអភិបាលខណ្ឌចុះអប់រំប្រជាពលរដ្ឋដែលរស់នៅលើ ប្រឡាយឲ្យបញ្ឈប់សកម្មភាពរំលោ ភយកចំណីប្រឡាយដោយខុសច្បាប់ដ៏ទៀត ដែលប៉ៈពាល់ដល់ចរន្តរំដោះទឹកសម្អុយនិងជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ។ ឯឧ.អភិបាលរាជធានី បានបញ្ជាក់ថា ការចុះត្រួតពិនិត្យស្ថានភាពប្រឡាយនៅតំបន់អូបែកក្អមនេះ ដោយសារតែបច្ចុប្បន្នប្រលាយនេះមានស្ថានភាពរីងរាក់ហើយមានប្រជាពលរដ្ឋមួយចំនួនបានសង់លំនៅដ្ឋាននៅលើប្រលាយដោយខុសច្បាប់។ ជាក់ស្តែងក្រោយពីមានភ្លៀងធំធ្លា ក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះបានធ្វើឲ្យតំបន់ មួយចំនួននៅតំបន់ខណ្ឌពោធិសែនជ័យ មានជ័យ និងខណ្ឌសែនសុខ រងការជន់លិចដែល បង្កការរំខានដល់ការធ្វើដំណើរនិ ងការរស់នៅរបស់ប្រជាពលរដ្ឋ។
ឯឧ.បានបញ្ជាក់ថា ជាវិធានការណ៍ចំពោះមុខនេះអាជ្ញា ធរនឹងសិក្សាប្រពន្ធ័ប្រលាយនេះឡើយវិញ ដើម្បីឲ្យកាន់តែមានមុខងារសំខាន់ ។ ជាមួយគ្នានេះក៏នឹងតម្រូវឲ្យប្រជាពលរដ្ឋមួយចំនួន ដែលរំលោភលើដីប្រលាយដោយខុសច្បាប់ ត្រូវរុះរើសំណង់នោះចេញដែលអាចបើកផ្លូវឲ្យ គ្រឿងចក្រអាចចុះស្តារនិងអភិវឌ្ឍប្រឡាយនោះបាន។
អ្នកស្រីចាន់ ឡា ប្រជាពលរដ្ឋរស់នៅតំបន់លូប្រំាបា នគាំទ្រចំពោះវិធានការអភិវឌ្ឍន៍ ស្តារ ប្រឡាយ នានាក្នុងរាជធានីភ្នំពេញថា នឹងធ្វើឲ្យទីក្រុងនេះកាន់តែបញ្ ជៀសបានការជនលិច ដោយជំនន់ទឹកភ្លៀងបានទាំងស្រុង បើទោះបីមានភ្លៀងធ្លាក់ខ្លំាងយ៉ាងណាក៏ដោយ។ អ្នកស្រីបានសំណូមពរឲ្យអាជ្ញា ធរគួអភិវឌ្ឍន៍ប្រឡាយនានាតាមរយៈ មានគម្រប់បិទជិតជាដើម ដើម្បីធានាបានសោភណ័ភាពទីក្រុងផង និងមិនបង្កផលប៉ៈពាល់ដល់ សុខភាពប្រជាពលរដ្ឋរស់នៅអមសងខា ងប្រឡាយជាដើម។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការរំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល៣ ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យតំបន់កណ្តាលក្រុងលែងចោទជាបញ្ហាទៀតហើយ ដោយ តំបន់ធ្លាប់រងការលិចលង់ធ្ងន់ ធ្ងរមាន រយៈពេលយូរ ចំនួន៣២ទីតាំង ត្រូវបានកាត់ បន្ថយ ការលិចលង់ មិនលិចទឹកដូចមុនឡើយ ដោយទឹក ស្រកអស់ពីលើផ្លូវត្រឹម១៥នាទី ទៅ១ម៉ោងនិង៣០នាទីប៉ុណ្ណោះ ក្រោយពេលភ្លៀងធ្លាក់រួច។ ដោយឡែកអ្វីដែលជាក្តីបារម្ភនោះគឺ ទឹកជំនន់ធ្លាក់មកពីខេត្តកំពង់ស្ ពឺនិងខេត្តកណ្តាលដែល បណ្តាលឲ្យលិចលង់តំបន់មួយចំនួននៅ ភាគខាងលិចនិងភាគខាងត្បូងជាយរាជធានីភ្នំពេញ។ យ៉ាងក៏ដោយក្រុមការងារជំនាញរបស់ រាជធានីភ្នំពេញ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងតែ សិក្សាពីប្រពន្ធ័រំដោះទឹក ស្ទាក់ទឹកដែលហូរពីខេត្តកំពង់ស្ ពឺនិងខេត្តកណ្តាលដើម្បីធានាកុំឲ្ យមានការជន់លិចនៅឆ្នាំក្រោយទៀត។
 
ត្រលប់ក្រោយ >>