ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ប្រមុខរាជរដ្ឋាភិបាលព្រមានដល់អ្នកវិភាគ មុនធ្វើការវិភាគត្រូវសិក្សា ឲ្យបាន​ច្បាស់លាស់ជាមុន
ចេញផ្សាយ  ២៥-កញ្ញា-២០១៧    ដោយ : Kol Chhamnol

ប្រមុខរាជរដ្ឋាភិបាលព្រមានដល់អ្នកវិភាគ មុនធ្វើការវិភាគត្រូវសិក្សា ឲ្យបាន​ច្បាស់លាស់ជាមុន

អត្ថបទៈ ផន វាសនា 25/09/17

សម្តចតេជោ នាយករដ្ឋមន្រ្តី បានព្រមានដល់អ្នកវិភាគ មុនធ្វើការវិភាគត្រូវសិក្សា ឲ្យបាន​ច្បាស់លាស់ជាមុន។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បាន​ថ្លែងបែបនេះក្នុងពិធីបិទទ្វារទឹកទំនប់ វារីអគ្គីសនីសេសានក្រោម២ និងដំណើរ ការតូប៊ីន ទី១ ដើម្បីទាញយកភ្លើងបញ្ជូល ទៅក្នុងបណ្តាញបញ្ជូនថ្នាក់ជាតិ ស្ថិតនៅ ខេត្តស្ទឹងត្រែង នៅព្រឹក​ថ្ងៃទី២៥ ខែកញ្ញា នេះ បន្ទាប់ពីមានអ្នកវិភាគខ្លះ ហ៊ានយករដ្ឋធម្មនុញ្ញ មកបកស្រាយ ដែលជា​សិទ្ធផ្តាច់មុខរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។សម្តេចតេជោ សង្ឃឹមថា អ្នកវិភាគទាំងឡាយគួរ​តែ​សិក្សា​អំពីរដ្ឋធម្មនុញ្ញឲ្យបានច្បាស់លាស់បន្តិច មុនធ្វើការបក ស្រាយ។សម្តេចតេជោ បាន​បន្ថែម​ថា សូម្បីតែសម្តេចប្រតិកម្មជាមួយស្ថានទូតមួយដែល មើលងាយកម្ពុជា ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់កម្ពុជា ក៏អ្នកវិភាគនោះនិយាយថា មិនទាន់ប្រជុំសភាផង យកមកនិយាយ សម្តេចបាន​ចោទ​សួរទៅវិញថា ធ្វើជាអ្នកវិភាគ ប៉ុន្តែហ៊ានបកស្រាយរដ្ឋធម្មនុញ្ញ  ដែលជាសិទ្ធផ្តាច់មុខ​របស់​ក្រុម​ប្រឹក្សារដ្ឋធម្មនុញ្ញ បែរជាចាត់ទុកខ្លួនឯងត្រឹមត្រូវទៅវិញ តើនេះជាអ្វីទៅ? សម្តេចតេជោ បាន​បញ្ជាក់ថា សម្តេចប្រតិកម្មជាមួយស្ថានទូតមួយដែល មើលងាយកម្ពុជា គឺជាសិទ្ធរបស់​នាយករដ្ឋមន្រ្តី មិនចាំបាច់ប្រជុំសភានោះទេ ប្រជុំសភាលុះត្រា តែត្រូវអនុម័ត ត្រូវធ្វើ​សង្គ្រាម​ឬអត់?

 

        

 

ត្រលប់ក្រោយ >>