ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ចេញផ្សាយ  ២៥-កញ្ញា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស

អត្ថបទៈ ផន វាសនា 25/09/17

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស។​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែង​បែបនេះ​ក្នុង​ពិធីបិទទ្វារទឹកទំនប់ វារីអគ្គីសនីសេសានក្រោម២ និងដំណើរ ការតូប៊ីន ទី១ ដើម្បីទាញ​យកភ្លើងបញ្ជូល ទៅក្នុងបណ្តាញបញ្ជូនថ្នាក់ជាតិ ស្ថិតនៅ ខេត្ត​ស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា នេះ។ សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាល បានកំណត់យក វិស័យអាទិភាពចំនួន៤ គឺ​ ទឹក ផ្លូវ អគ្គីសនី និងមនុស្ស ជាវិស័យអាទិភាព​ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យ​មានការរីក​ចំរើន។​​សម្តេតតេជោ បានបន្ថែមថា រាល់​ការអភិវឌ្ឍ​លើគ្រប់     វិស័យត្រូវការជាចាំបាច់​នូវ​អគ្គី​សនី ដូចនេះហើយទើបរាជរដ្ឋាភិ​បាល​ខិតខំប្រឹង​​ប្រែងក្នុង ការអភិវឌ្ឍ តំបន់វ៉ារីអគ្គីសនី នៅតាម​បណ្តាខេត្តមួយចំនួន និង​ពង្រីកការតបណ្តាញអគ្គសនី នៅគ្រប់ទីកន្លែង ដើម្បីទាក់​ទាញ​ការ​វិនិយោគ និងរួមចំណែក​កាត់បន្ថយការភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏ស្នើដល់​ក្រុមហ៊ុនដែលមក​វិនិយោគលើវិស័យអគ្គីសនី បើមិនអនុវត្តតាមគំរោងទេ ត្រូវដកហូតត្រឡប់​មក​វិញ ដើម្បី​ឲ្យក្រុមហ៊ុនថ្មីមកវិនិយោគ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ដល់ប្រទេស​ចិន ដែលតែងតែជំរុញក្រុម ហ៊ុនរបស់ចិន ឲ្យមកវិនិយោគនៅកម្ពុជា ជាពិសេសវ៉ារីអគ្គីសនី​ស្ទើរ​តែ​ទាំងអស់នៅកម្ពុជា សុទ្ធតែជាគំរោងវិនិយោគរបស់ចិន។

        

 

ត្រលប់ក្រោយ >>