ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ក្រសួងសុខាភិបាលប្រកាសឲ្យឱសថស្ថានទំាងអស់ត្រូវអនុវត្តការលក់ថ្នាំតាមវេជ្ជបញ្ជា
ចេញផ្សាយ  ២៦-កញ្ញា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងសុខាភិបាលប្រកាសឲ្យឱសថស្ថានទំាងអស់ត្រូវអនុវត្តការលក់ថ្នាំតាមវេជ្ជបញ្ជា

អត្ថបទ ហុក សុខរិន ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧
ក្រសួងសុខាភិបាលប្រកាសឲ្យឱសថស្ថានទំាងអស់ ត្រូវអនុវត្តការលក់ថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យដើម្បីធានាឲ្យអ្នកជំងឺ ប្រើប្រាស់ ឱសថប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធិភាព។
រដ្ឋលេខាធិកាក្រសួងសុខាភិបាលបានអៈអាងថា ក្រុមការងារជំនាញសុខាភិបាលបាន ដាក់ផែនការចុះត្រួតពិនិត្យជារៀងរាល់៣ខែម្តងនៅគ្រប់ឱសថស្ថា នឱសថស្ថានរងទំាងអស់នៅទូទំាងប្រទេស ដើម្បីតាមដានពីបច្ចេកទេសនៃការផ្តល់ឱសថដល់អ្នកជំងឺ ក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ ទំលាប់នៃការបើកឱសថស្ថានជាដើម។
ក្នុងពិធី ជ្រើសរើសប្រធានក្រុមប្រឹក្សាគណៈ ឱសថការីរាជធានីភ្នំពេញអណត្តិទី២ នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញានេះ ឯឧ. ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាលបាន អៈអាងថា ការ ពង្រឹងការគ្រប់គ្រងឱសថស្ថានឬកន្លែងលក់ឱសថស្របតាមច្បាប់តាមក្រសួង សុខាភិបាលនេះ គឺដើម្បីឲ្យឱសថការីលក់ឱសថដែលមានគុណភាព ឬឱសថមិនក្លែងក្លាយ ទៅឲ្យអ្នក ជម្ងឺ។ ជាមួយគ្នានេះការតម្រូវឲ្យឱសថការីលក់ឱសថ តាមវេជ្ជបញ្ជាពិតជាមានសារៈ សំខាន់ ណាស់ដោយកាលណាអ្នកជម្ងឺពិសារឱសថមិនតាមក្បួនខ្នាត ផលវិបាកចុងក្រោយគឺមេ រោគមានភាពសុំាថ្នាំ ធ្វើឲ្យគ្រូពេទ្យព្យាបាលអ្នកជំងឺគ្មានប្រសិទ្ធិភាពឈានទៅបាត់ បងជីវិត ជាដើម។ ការដាក់បញ្ជាឲ្យគ្រប់ឱសថស្ថានលក់ឱសថ ទៅឲ្យអ្នកជំងឺតាមវេជ្ជបញ្ជានេះ ខណៈដែលអ្នកជំងឺជាច្រើនបានទៅទិញថ្នាំពេទ្យគ្មានការពិគ្រោះយោ បល់ពីស្ថានភាពជម្ងឺនឹងស្របពេល ដែលអ្នកលក់ថ្នាំពេទ្យគ្មានជំនា ញហើយលក់ថ្នាំទៅអ្នកជំងឺដោយប្រថុយប្រថាន។
លោកស្រីឱសថការី ចាន់ ណារ៉ូ  នៅរាជធានីភ្នំពេញបានមានប្រសាសន៍ ថា ការលក់ឱសថ ទៅឲ្យអ្នកជំងឺតាមវេជ្ជបញ្ជា គឺអាចព្យាបាលអ្នកជំងឺឆាប់ជាសៈស្បើយបានឆាប់រហ័ស ដោយ សារតែគ្រូពេទ្យបានចេញវេជ្ជបញ្ជា បន្ទាប់ពីបានពិនិត្យសុខភាពនិងធ្វើរោគវិនិច្ឆ័យប្រភេទជំងឺច្បាស់ លាស់។
សូមបញ្ជាក់ថា នៅទូទំាងប្រទេសកម្ពុជាមានឱសថស្ថាន ឱសថស្ថានរង ប្រមាណជាង ២.៣០០កន្លែង ក្នុងនោះនៅរាជធានីភ្នំពេញមានជា ង៧០០កន្លែង។ ជាមួយគ្នានេះកន្លែងលក់ ឱសថទំាងនោះភាគច្រើនគឺមានច្បាប់ ទំលាប់ត្រឹមត្រូវ បន្ទាប់ពីមានប្រកាសអន្តរក្រសួ ងរវាង ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការណ៍ទប់ស្កាត់ ការចរាចរណ៍ឱសថ ក្លែងក្លាយខុសច្បាប់ និងកន្លែងលក់ឱសថគ្មានច្បាប់ទំលាប់។
 
ត្រលប់ក្រោយ >>