ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកថា ទូរទស្សន៍NICETVទើបបង្កើតថ្មីនឹងរួមចំណែកផ្តល់ព័ត៌មានកាន់តែសម្បូបែបដល់ប្រជាជនកម្ពុជា
ចេញផ្សាយ  ២៧-កញ្ញា-២០១៧    ដោយ : Kol Chhamnol
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកថា ទូរទស្សន៍NICETVទើបបង្កើតថ្មីនឹងរួមចំណែកផ្តល់ព័ត៌មានកាន់តែសម្បូបែបដល់ប្រជាជនកម្ពុជា 
អត្ថបទ៖ ចេម ហួត 27 09 2017 
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរំពឹងថា ទូរទស្សន៍NICE TVដែលកើតចេញពីកិច្ចសហប្រតិបត្តិការវាងក្រុមហ៊ុនឯកជនចិន និងក្រសួងមហាផ្ទៃនឹងរួមចំណែកផ្តល់ព័ត៌មានកាន់តែសម្បូបែបសម្រាប់បំរើសេចក្តីត្រូវការបស់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្ទូឌីយោ ស្ថានីយទូរទស្សន៍មហាផ្ទៃ NICE TV នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ សម្តេច ក្រឡាហម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមានប្រសាសន៍ថា ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ Nice TV និងវិទ្យុមហាផ្ទៃ មានភារៈកិច្ចសំខាន់ជាងគេ គឺផ្ដោតទៅលើព័ត៌មានសន្ដិសុខ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ សម្ដេចបានអះអាងថា ព័ត៌មានសន្ដិសុខ មានអនុភាពជាងព័ត៌មានដ៏ទៃទៀត ឲ្យតែព័ត៌មានសន្ដិសុខ ត្រូវតែផ្សព្វផ្សាយ ហើយធ្វើយ៉ាងណាត្រូវបង្កើនបុគ្គលិក និងមន្ដ្រីជំនាញឲ្យបានច្រើន ដើម្បីផ្សព្វផ្សាយទាន់ពេលវេលា។ សម្ដេចថា ក្រសួងស្នើសុំក្រុមហ៊ុន NICEI Cuiture nvestment Group ដែលជាដៃគូ ចូលរួមគាំទ្រដល់ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ NICE TV និងវិទ្យុដើម្បីជាប្រយោជន៍សម្រាប់បំរើដល់អ្នកទស្សនា ជាពិសេសលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិប្រទេសកម្ពុជា-ចិនកាន់តែរឹងមាំទ្វេដង ។ សំឡេង« ការបើកឲ្យដំណើរការវិទ្យុ និងទូរទស្សន៍មហាផ្ទៃនេះ ! ខ្ញុំជឿថា អាចចូលរួមជំរុញបន្ថែមទៀតការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន និងសង្គមជាតិទាំងមូលតាមរយៈការអប់រំ ការផ្សព្វផ្សាយច្បាប់ និងចំណេះដឹងផ្សេងៗ។ ទោះបីជាយ៉ាងណាយើងត្រូវពង្រីកពង្រឹងបន្ថែមទៀតលើការងារផ្សព្វផ្សាយព័ត៌មានដែលជាមូលដ្ឋានគន្លឹះ ធានាផ្សារភ្ជាប់គោលនយោបាយសកម្មភាពការងារ និងសមទ្ធផលនានារសប់រាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ»។ លោក តឹងលី តំណាងNICE Culture Investment Groupមានប្រសាសន៍ថា ការបង្កើតស្ថានីយ៍ទូរទស្សន៍NICE TVនៅកម្ពុជានេះ ជាសមទ្ធផលដ៏ថ្លៃថ្លានៃទំនាក់ទំនងវប្បធម៌ និងមិត្តភាពជាប្រពៃណីនៃប្រទេសកម្ពុជា-ចិន ហើយ វាជាការបោះជំហានដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការណ៍អនុវត្តគោលនយោបាយ”ខ្សែក្រវាត់មួយ វិថីមួយ” សម្រេចអោយបាននូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ក្នុងគោលបំណងផលប្រយោជន៍រួមគ្នា ។ សូមរំលឹកថា ស្ថានីយទូរទស្សន៍ NICE TV បានសាងសង់អាគារការរិយាល័យផ្ទាល់ខ្លួន មួយខ្នងក្នុង បរិវេណក្រសួងមហាផ្ទៃ មានកំពស់៧ជាន់ ផ្ទៃក្រឡា៣០០០ម៉ែតការ៉េ អាចទទួលបុគ្គលិកធ្វើការបាន ៣០០នាក់ NICE TV ចាក់ផ្សាយកម្មវិធីទូរទស្សន៍ ជាភាសាខ្មែរ២៤ម៉ោងលើ២៤ម៉ោង ៕
 
ត្រលប់ក្រោយ >>