ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយដោយណែនាំឲ្យម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ដែលជាស្ដ្រីខ្មែរឥស្លាម ប្រើប្រាស់សម្លៀកបំពាក់ តាមបែបប្រពៃណីមកបំពេញការងារ។