ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ប្រមុខរាជរដ្ឋាភីបាលកម្ពុជា ចង់ឲ្យទំនាក់ទំនងកម្ពុជា និងប៉ាគីស្ថានមានការរីកចំរើន លើគ្រប់វិស័យ
ចេញផ្សាយ  ៣-តុលា-២០១៧    ដោយ : SengChhay

៣តុលា ឆ្នាំ២០១៧
ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Mian Raza Rabbani ប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន។

សម្ដេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ និងចង់ឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងប៉ាគីស្ថាន ជាពិសេសក្នុងការពង្រឹងទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ ព្រមទាំងវិស័យផ្សេងៗទៀត អោយកាន់តែរីកចម្រើនធំឡើង។ ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ។ ជាការពិតគឺប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជានិងប៉ាគីស្ថាន គឺកំពុងប្រកួតប្រជែងគ្នាលើមុខទំនិញប្រហាក់ប្រហែលគ្នានៅទីផ្សារបរទេសតែមួយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជា និងប៉ាគីស្ថានបាននឹងកំពុងធ្វើការជាមួយគ្នាជាទ្វេភាគីផង និងក្នុងក្របខណ្ឌអាស៊ានផងដែលនឹងផ្តល់នូវផលប្រយោជន៍កាន់តែទូលំទូលាយថែមទៀត។ ទន្ទឹមនឹងនេះដែរគឺ សម្ដេចតេជោ គាំទ្រប្រទេសប៉ាគីស្ថានដើម្បីចូលជាដៃគូរសន្ទនាពេញលេញជាមួយអាស៊ាន ដោយកន្លងមកនេះ ប្រទេសប៉ាគីស្ថានជាដៃរតាមវិស័យមួយចំនួនរបស់អាស៊ានប៉ុណ្ណោះ។

លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រប៉ាគីស្ថាន និងអរគុណសម្ដេចដែលបានគាំទ្រនិងជួយជម្រុញប្រទេសទាំងពីរអោយមានទំនាក់ទំនងកាន់តែល្អប្រសើរ។ ជាមួយគ្នានេះដែរ សម្តេចតេជោ និងលោកប្រធានព្រឹទ្ឋសភាប៉ាគីស្ថាន ក៏បានពិភាក្សាគ្នាលើបញ្ហា និងសភាពការណ៍ក្នុងតំបន់ ជាពិសេសការប្រយុទ្ធប្រឆាំងភេរវកម្មនៅលើពិភពលោក។

សូមរំលឹកថា នៅក្នុងទំនាក់ទំនងទ្វេភាគីកន្លងមកនេះ គឺប៉ាគីស្ថានបានជួយបណ្ដុះបណ្ដាលកសាងធនធានសមត្ថភាពមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិលើផ្នែកការទូត ហើយប៉ាគីស្ថានសង្ឃឹមថា នឹងបន្តការងារនេះតទៅទៀត។ លោកប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា សាកលវិទ្យាល័យប៉ាគីស្ថានគឺបើកទ្វារចំហរសវគមន៍និស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅទីនោះ។

មុននឹងបញ្ចប់ការពិភាក្សា លោកប្រធានព្រឹទ្ឋសភា បានគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនៈកិច្ចនៅប៉ាគីស្ថានក្នុងពេលវេលាសមស្រប។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានអរគុណប្រទេសប៉ាគីស្ថានដែលបានគាំទ្រកម្ពុជាទាំងមុនបានឯករាជភាពពីបារាំងកាលពីឆ្នាំ ១៩៥៣ ហើយបានបន្តគាំទ្រនិងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាទៀតផង។ តាមរយៈជំនួបពិភាក្សាថ្ងៃនេះ គឺនឹងរិតបន្តឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថានកាន់តែល្អប្រសើរថែមទៀត៕

ត្រលប់ក្រោយ >>