ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
អង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ចេញផ្សាយ  ១១-តុលា-២០១៧    ដោយ : Kol Chhamnol

 អង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ

អត្ថបទ៖ ចេម ហួត ១១ តុលា ឆ្នាំ២០១៧
ភ្នំពេញ៖ ក្នុងឱកាសអបអរសារទទិវាក្មេងស្រីអន្តរជាតិនៅថ្ងៃទី១១ ខែតុលានេះក្រសួងអប់រំយុវជន និងកីឡា អង្គការភ្លែនអន្តរជាតិ និងក្រុមហ៊ុនឯកជនបានបំពេញក្តីស្រម៉ៃកុមារីកម្ពុជាបានកាន់តួនាទីជារដ្ឋមន្ត្រី ប្រធានអង្គការ ព្រឹទ្ធបុរសមាហាវិទ្យាល័យនិងនាយកក្រុមហ៊ុនដើម្បីជំរុញលើកទឹកចិត្តពួកគេឲ្យបំពេញបំណងឆ្ពោះទៅភាពជាអ្នកដឹកនាំទៅថ្ងៃអនាគត។
ថ្លែងក្នុងកិច្ចប្រជុំឆ្លុះបញ្ជាំងស្តីពី កម្មវិធី «ខ្ញុំដើម្បីខ្ញុំ៖ ក្មេងស្រីក្នុងភាពជាអ្នកដឹកនាំ  » នៅសណ្ឋាគាហីម៉ាវ៉ារី នាសៀលថ្ងៃទី១០តុលានេះ លោក យេនយេប ក្លែនរេនស៊ីង្គ នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានថ្លែងថា កម្មវិធី ខ្ញុំដើម្បីខ្ញុំបានជួយសម្រួលស្នើសុំទៅក្រសួងស្ថាប័នភាពាក់ព័ន្ធឲ្យសហការជាមួយអង្គការភ្លែនដើម្បីផ្តល់ឱកាសឲ្យក្មេងស្រីមកពីជនបទដាច់ស្រយ៉ាលបានកាន់តំណែងជំនួយក្នុងរយៈពេលខ្លីតាមតួនាទីដែលពួកគេប្រាថ្នាចង់ធ្វើទៅថ្ងៃអនាគត់ដូចជា តំណែងរដ្ឋមន្ត្រីក្រសួងអប់រំ នាយកក្រុមហ៊ុន ប្រធានអង្គការក្រៅរដ្ឋាភិបាល និងព្រឹទ្ធបុរសមហាវិទ្យាល័យជាដើម។
ឯកឧត្តម ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំ បានគាំទ្រចំពោះកម្មវិធី “ខ្ញុំដើម្បីខ្ញុំ”ដែលរៀបចំឡើងដោយអង្គការភ្លែនអន្តរជាតិនេះ ព្រោះបានផ្តល់ឱកាសដល់កុមារីបានមកស្វែងយល់ពីការងារសំខាន់ៗមួយចំនួនដែលពួកគេចង់ធ្វើដើម្បី ត្រៀមរៀបចំផែនការ និងរៀនសូត្រមុខវិជ្ជាណាសមស្របទៅនឹងតំណែងនីមួយៗ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំបានផ្តល់ឱកាសមួយថ្ងៃដល់កុមារីម្នាក់កាន់តួនាទីជារដ្ឋមន្ត្រីជំនួសមួយថ្ងៃ ដោយេឯកឧត្តមបានពន្យល់ពីតួនាទីរដ្ឋមន្ត្រី រចនាសម្ព័ន្ធក្រសួង ការដឹកនាំការប្រជុំ ការគ្រប់គ្រងបុគ្គលិក ការរៀបចំផែនការក្នុងលើកម្ពស់វិស័យអប់រំជាដើម។
ឯកឧត្តមបានផ្តល់បទពិសោធន៍ថា ដើម្បីអាចមានឱកាសកាន់តួនាទីជាអ្នកដឹកនាំយុវជន យុវនារីត្រូវពង្រឹងសមត្ថភាពខ្លួនឯងលើជំនាញបំនិតជីវិត ភាសា ព័ត៌មានវិទ្យា ការគិតពិចារណា ការដោះស្រាយបញ្ហាចំពោះមុខ ចេះអប់រំមិត្តភ័ក្ត ដឹកនាំផ្តួចផ្តើមគំនិតជាដើម។ ជាមួយគ្នានោះក៏ត្រូវចេះត្រូវមានបទពិសោធន៍ការងារតាមជំនាញមានស្មារតីធ្វើការងារជាក្រុម និងការប្តេជ្ញាចិត្តខ្ពស់ផងដែរ។
កញ្ញាចាន់ គី អាយុ១៨ឆ្នាំ នៅស្រុកអង្គជុំ ខេត្តសៀមរាប នាងចង់ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ ដោយតាមរយៈកម្មវិធី“ខ្ញុំដើម្បីខ្ញុំ កញ្ញាត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំអនុញ្ញាតិឲ្យធ្វើ ជារដ្ឋមន្ត្រីមួយថ្ងៃដើម្បីពេញក្តីស្រមៃរបស់នាង។ នាងលើកឡើងថា បើទោះបីជាវាមិនទាន់ជាការពិតក៏ដោយ តែនាងបានបំពេញក្តីស្រមៃមួយរួចមកហើយដោយធ្វើជារដ្ឋក្រសួងអប់រំនៅពេលនេះ។
កញ្ញាបានប្តេជ្ញាខិតខំរៀនសូត្រឲ្យពួកកែដើម្បីក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំពិតប្រាកដនៅថ្ងៃអនុគាត់ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឲ្យរីកចំរើន។
សូមបញ្ជាក់ថា កម្មវិធី ខ្ញុំដើម្បីខ្ញុំ៖ ធ្វើឡើងដើម្បីជំរុញក្មេងស្រីនៅក្នុងតួនាទីជាអ្នកដឹកនាំ នៅប្រទេសកម្ពុជា ហើយធ្វើឡើងទន្ទឹមគ្នាជាមួយកម្មវិធី “ក្មេងស្រីនៅក្នុងតួនាទីជាអ្នកដឹកនាំ” ៥០០ផ្សេងទៀត ក្នុងប្រទេសជាង៦០ ដើម្បីទាមទារឲ្យមានការប្រឆាំងនឹងការរើសអើង ដែលរារាំងឱកាសរបស់ស្រ្តី និងក្មេងស្រី៕
 

 

ត្រលប់ក្រោយ >>