ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញ
ចេញផ្សាយ  ១៤-តុលា-២០១៧    ដោយ : SengChhay

ប្រភព វិទ្យុមិត្តភាពកម្ពុជាចិន 

--មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ដែល​មាន​លោក​ស៊ី​ ជីនភីង អគ្គលេខាធិការ​នៃមជ្ឈិម​​​បក្សកុម្មុយនិស្ត​ចិន​ជា​ប្រមុខ​ 

ការមាន​សុខភាពល្អប្រសើរ ​គឺជា​ចំណុចចាប់ផ្តើម​នៃសុភមង្គល ជាលក្ខខណ្ឌ​នៃការ ធំធាត់ឡើង ជាមូលដ្ឋាន​ក្នុងជីវភាព​ប្រជាជន​និង​ការកសាង​ប្រទេសជាតិ ជាខ្លឹមសារ​សំខាន់​នៃ​ការកសាងសង្គម​ដ៏សម្បូរសប្បាយ​មួយ ក៏ដូចជា​ការស្វែងរក​សុភមង្គល​ដ៏យូរអង្វែង​នៃ ការអភិវឌ្ឍ​សង្គម​មនុស្សលោក​ផងដែរ ។ ប្រជាជន​មានសុខភាពល្អ ​គឺជា​មូលដ្ឋាន​នៃ វឌ្ឍនភាព​របស់​អរិយធម៌​សង្គម ។ ការដែល​ប្រជាជនមាន​សុខភាពល្អ ​គឺមានន័យថា​មាន កម្លាំងជាតិ​ចម្រុះ​និង​សមត្ថភាព​អភិវឌ្ឍន៍​ជានិរន្តរភាព​ដ៏ខ្លាំងក្លា ។ ការជំរុញ​ការកសាង​ប្រទេសចិន​ប្រកបដោយ​សុខភាពល្អប្រសើរ គឺបានប្រមូលផ្តុំ​ការគិតពិចារណា​ដ៏ជ្រាលជ្រៅ​និង​យូរអង្វែង​នៃមជ្ឈិមបក្ស​កុម្មុយនិស្តចិន​ដែលមាន​លោក ស៊ី ជីនភីង ​ជាប្រមុខ។

    កាល​ពីខែសីហា ​ឆ្នាំ២០១៣ ​លោក​អគ្គលេខាធិការ ​ស៊ី ជីនភីង​ បាន​បញ្ជាក់ថា​ ប្រជាជន​មាន​សុខភាពល្អ​ គឺជា​ខ្លឹមសារ​សំខាន់​នៃ​ការកសាង​សង្គម​ប្រកបដោយ​ភាពសម្បូរសប្បាយ​មួយ​។ ​នៅក្នុងអំឡុង​ខែតុលា ​ឆ្នាំ២០១៥ សន្និសីទ​ពេញអង្គ​លើកទី៥​នៃ​គណៈកម្មាធិការ​មជ្ឈិម​នីតិកាល​ទី១៨​ ​បក្ស​កុម្មុយនិស្តចិន​បាន​លើកឡើង​ពី​ចក្ខុវិស័យ​និង​ភារកិច្ច​កសាង​ប្រទេសចិន​ប្រកប​ដោយ​សុខភាព​ល្អប្រសើរ ។

    នៅ​ឆ្នាំ២០១៦ ក្នុង​មហាសន្និបាត​សុខាភិបាល​និង​សុខភាព​ទូទាំង​ប្រទេសចិន​លើកទី១ លោក​អគ្គលេខាធិការ ​ស៊ី ជីនភីង ​បាន​ថ្លែង​សុន្ទរកថា​ដ៏សំខាន់ថា ​ចាប់តាំងពី​សតវត្សរ៍ថ្មី​រៀងរហូតមក គឺជាពេលវេលាដែលបាន​ចង្អុល​ទិសដៅ​និង​ផ្តល់​អនុសាសន៍​សម្រាប់​កិច្ច​កសាង​ប្រទេសចិន​ប្រកប​ដោយ​សុខភាព​ល្អប្រសើរ​។ ​នៅ​ខែតុលា​ឆ្នាំ២០១៦​ គោលការណ៍​ស្តីពី​គម្រោង​ប្រទេសចិន​ប្រកប​ដោយ​សុខភាព​ល្អប្រសើរ​​ឆ្នាំ២០៣០ ​ត្រូវបាន​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ពិនិត្យ​ពិភាក្សា​អនុម័ត ​ហើយ​បាន​ប្រកាស​ពី​គម្រោង​​ផែនការ​ដ៏​ល្អបវរ​នៃ​ការកសាង​ប្រទេសចិន​ប្រកប​ដោយ​សុខភាព​ល្អប្រសើរ​។​ ការរៀបចំនេះ​ បាន​បង្ហាញថា ប្លង់​នៃ​​ការកសាង​ប្រទេសចិន​ប្រកប​ដោយ​សុខភាពល្អប្រសើរ​បាន​បង្កើត ឡើង​ជាមូលដ្ឋានហើយ ។

      ប្រទេស​ចិន​មាន​បណ្តាញ​ធានារ៉ាប់រង​វេជ្ជសាស្ត្រ​មូលដ្ឋាន​ ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​នៅលើ​ពិភពលោក ​ដែល​គ្រប​ដណ្តប់​ទាំង​ទីក្រុង​និង​ជនបទ ​ហើយ​គោល​នយោបាយ​ធានា​រ៉ាប់​រង​ជំងឺ​ធ្ងន់​​ធ្ងរ​គឺ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង១០០០​លាន​នាក់, ​ប្រព័ន្ធ​ សេវា​សុខាភិបាល​ខាង​វេជ្ជសាស្ត្រ​ត្រូវ​បាន​កែ​លម្អ​ជា​បន្ត​បន្ទាប់។ ការព្យាបាល​តាម​កម្រិត​ខុសៗគ្នា​បានជួយ​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើង​មាន​គ្រូពេទ្យ​ប្រចាំ​គ្រួសារ ដែលបាន​​ឆ្លើយ​តប​តាមសេចក្តីត្រូវការ​​ខាង​សុខាភិបាល​គ្រប់បែប​យ៉ាង​, ​​ការគាំពារ​និងការគ្រប់គ្រង សុវត្ថិភាព​សុខាភិបាល​សាធារណៈ​កាន់តែ​ត្រូវបាន​ពង្រឹង​ ហើយអាច​ទប់ស្តាត់​បាននូវការ ផ្ទុះឡើង​នៃ​ជំងឺ​ឆ្លង​, ​ព្រមទាំងការចំណាយលើ​សេវា​ព្យាបាល​ជំងឺ​ដែល​ប្រជាជន​ត្រូវ​បង់ក៏​មានការថយចុះ​ ​ចំនួនភាគរយ​នៃ​ការចំណាយ​ខាង​សុខាភិបាល​​ផ្ទាល់​ខ្លួន​​​បាន​បញ្ចុះ​ដល់​កម្រិត​ទាប​បំផុត​នៃ​មូលនិធិ​សរុប​សេវា​ព្យាបាល​ជំងឺ ​និង​សុខាភិបាល​ទូទាំង​ប្រទេស​ក្នុង​រយៈ ពេល​ ២០ ឆ្នាំ​កន្លង​មក ​រីឯ​កម្រិត​មរណភាព​ក្នុង​មនុស្ស​ម្នាក់ៗ​គិត​ជា​មធ្យម​បាន​បង្កើន​រយៈ ពេល​ពី​ជិត ៧៥​​ឆ្នាំ​នា​ឆ្នាំ ២០០៩ ​​ដល់​ជាង ​៧៦ឆ្នាំ​នា​ឆ្នាំ២០១៥ ​, ហើយ​សន្ទស្សន៍​នៃការ យល់​ដឹង​ពី​ផ្នែក​សុខភាព​របស់​ប្រជាជន​មាន​កម្រិត​ប្រសើរ​ស្មើ​នឹង​កម្រិត​មធ្យម​នៃ​ប្រទេស ដែល​មាន​ចំណូល​កម្រិត​មធ្យម​និង​ខ្ពស់។​

     លោក Tandeser ប្រធាន​ថ្មី​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​វាយ​តម្លៃ​ថាការ​កែ​ទម្រង់​ប្រព័ន្ធ​វេជ្ជសាស្រ្ត​និង​សុខាភិបាល​មាន​ទ្រង់​ទ្រាយ​ធំ ល្បឿន​លឿន​ និង​មាន​គុណភាពល្អ ​​គួរ​ឱ្យ​​ស្ញប់​ស្ញែង​មែន។អង្គការ​សុខភាព​ពិភពលោកសូម​​កោត​សរសើរ​ដល់រដ្ឋាភិបាល​ចិន​ដែល បាន​រួម​វិភាគទាន​ដល់​ការ​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​បុព្វហេតុ​សុខភាព​ទូទាំង​ពិភពលោក​ និង​ទប់​ទល់​នឹងបញ្ហាប្រឈម​នៃ​សុខាភិបាល​សាធារណៈ​ដ៏​ធំនិង​សំខាន់​​​ដែល​​កើត​ឡើងភ្លាមៗ។ 

    កិច្ចកសាង​ប្រទេស​ចិនប្រកបដោយ​​សុខភាពល្អ​ប្រសើរ​ ជា​ការ​ទ្រ​ទ្រង់​ដ៏​សំខាន់​នៃ​ការ​សម្រេច​សុបិន​ចិន​ប្រកបដោយភាព​ក្លាហាន​និង​ភាពឈ្លាសវៃ​នៃ​បក្សកុម្មុយនិស្តចិនក្នុង​ការ​អភិវឌ្ឍ​តាម​និន្នាការ និង​ការ​អនុវត្ត​គោល​នយោបាយ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន ជា​កាតព្វកិច្ច​របស់​ប្រទេសចិន​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​សុខាភិបាល​ និង​សុខភាព​ទូទាំង​ពិភព លោក និង​ជា​មូលដ្ឋាន​និង​ការ​ធានា​រ៉ាប់​រង​ដើម្បី​សម្រេច​សង្គម​មាន​ភាព​ធូរធារ​ទាំង​ស្រុង​ និងសម្រេចក្ដី​សុបិន្តចិន។ ក្រោម​ការ​ដឹក​នាំ​យ៉ាង​មុតមាំ​របស់​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ដែល ​មាន​លោក​ស៊ី ជីនភីង អគ្គលេខាធិការ​នៃមជ្ឈិម​​​បក្សកុម្មុយនិស្ត​ចិន​ជា​ប្រមុខ ប្រជាជន​ចិន​ដែល​មាន​ចំនួនជាង ១៣០0លាន​នាក់ ​ប្រាកដ​ជា​នឹង​បោះ​ជំហាន​ឈាន​ចូល​សង្គម​មានភាព ធូរធារ​ទាំង​ស្រុងប្រកប​ដោយ​​សុខភាព​ល្អប្រសើរ​ និង​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​អនាគត​ដ៏​ភ្លឺ​ស្វាង ​ដែលធ្វើ​ឱ្យ​ប្រជាជាតិ​ចិន​​​ងើប​ឡើង​វិញប្រកប​ដោយមោទនភាព៕

ត្រលប់ក្រោយ >>