ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
យុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅ
ចេញផ្សាយ  ១៦-តុលា-២០១៧    ដោយ : SengChhay

កាលពីខែកញ្ញា ឆ្នាំ២០១៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានលើកឡើងពីកិច្ចសហការរួមគ្នាស្ថាបនា "ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ" តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយការច្នៃប្រឌិត នៅពេលដែលលោកបានបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន។ នៅខែតុលាឆ្នាំដដែលនោះលោក ស៊ី ជីន ភីង ក៏បានធ្វើទស្សនកិច្ចទៅកាន់អាស៊ានផងដែរ។ ជាមួយគ្នានេះដែរនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី លោកបានលើកឡើងថា ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រត្តបត្តិការផ្លូវសមុទ្រឱ្យបានល្អជារឿងសំខាន់  និងរួមគ្នាកសាង "ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១"។ ចាប់តាំងពីពេលនោះមកគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយផ្លូវមួយ" ក៏ត្រូវបានចាត់ចូលទៅក្នុងចក្ខុវិស័យពិភពលោកជាបន្ត  បន្ទាប់។

  ឆ្នាំនេះ គឺជាខួបលើកទីបួននៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយផ្លូវមួយ"។ គួរឱ្យរំលឹកថា រយៈពេល៤ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយផ្លូវមួយ" ចាប់ពីដំណាក់កាលរៀបចំរហូតដល់ដំណាក់កាលជំរុញនូវការអនុវត្ត គឺមានការកែលម្អជានិច្ចក្នុងការអភិវឌ្ឍ និងមានការលូតលាស់ឡើងជានិច្ចក្នុងកិច្ចសហប្រត្តបត្តិការ ក្រោមការធ្វើផែនការយ៉ាងយកចិត្តទុកដាក់ ដោយលោក ស៊ី ជីនភីង ។

កាលពីខែមិថុនា ឆ្នាំ២០១៤ ក្នុងពិធីសម្ពោធបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៦ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ លោក ស៊ី ជីនភីង បានបញ្ជាក់ថា ការសហការស្ថាបនា “ខ្សែក្រវាត់មួយផ្លូវមួយ” រវាងប្រទេសចិននិងប្រទេសអារ៉ាប់ គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ពិគ្រោះពិភាក្សា កសាង និងចែករំលែកជាមួយគ្នា។

ការកសាង"ខ្សែក្រវាត់មួយផ្លូវមួយ" គឺត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ពិគ្រោះពិភាក្សា កសាងនិង ចែករំលែកជាមួយគ្នា ដែលមានលក្ខណៈបើកចំហនិងរួមបញ្ចូលគ្នា។ នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃ ​វេទិកា​អាស៊ី ប៊ួ​អៅ(BOAO) កាលពីឆ្នាំ២០១៥ លោក ស៊ី ជីនភីង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងស្មោះត្រង់អញ្ជើញប្រទេសតាមបណ្តោយ"ខ្សែក្រវាត់មួយផ្លូវមួយ" និងបណ្តាប្រទេសអាស៊ីចូលរួមជាមួយគ្នា ហើយសូម្បីតែបណ្ដាប្រទេសទ្វីបទាំងប្រាំផ្សេងទៀតក៏អញ្ជើញឱ្យចូលរួមយ៉ាងសកម្មជាមួយគ្នានៅក្នុងការស្ថាបនា "ខ្សែក្រវាត់មួយផ្លូវមួយ" ផងដែរ។

ក្រោមការជំរុញលើកទឹកចិត្តរបស់លោក ស៊ី ជីនភីង គោលការណ៍ពិគ្រោះពិភាក្សា កសាងនិង ចែករំលែកជាមួយគ្នា ត្រូវបានទទួលស្គាល់ជាបណ្ដើរៗដោយប្រទេសជាច្រើន។ ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ មានប្រទេសនិងអង្គការអន្តរជាតិចំនួនជាង100 ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការស្ថាបនាយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ"។ ជាមួយគ្នានេះដែរ គំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយផ្លូវមួយ" បានត្រូវបញ្ចូលជាផ្នែកមួយនៅក្នុងសេចក្តីសម្រេចដ៏សំខាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ល។

 នៅខែឧសភា ឆ្នាំ២០១៧ វេទិកាកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីអំពី"ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ដោយមានថ្នាក់ដឹកនាំនិងប្រមុខរដ្ឋ២៩រូប អ្នកតំណាងជាង១៦០០នាក់នៃប្រទេសជាង១៤០ និងអង្គការអន្តរជាតិជាង៨០ បានចូលរួមនៅក្នុងវេទិកានេះ។ នៅក្នុងពិធីបើកតាមរយៈសមិទ្ធផលជាផ្លែផ្កាដែលយុទ្ធសាស្រ្ត"ខ្សែក្រវាត់មួយផ្លូវមួយ"សម្រេចបានរយៈពេល៤ឆ្នាំនេះ លោក ស៊ី ជីនភីង បានធ្វើឱ្យពិភពលោកមើលឃើញថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយផ្លូវមួយ" បានដាក់ចេញចំពេលនៃនិន្នាការសម័យកាលនេះ ដែលអាចសម្របខ្លួនទៅនឹងការអភិវឌ្ឍស្រប ទៅនឹងផលប្រយោជន៍របស់ប្រជាជននៃបណ្ដាប្រទេសនានា  និងមានការអភិវឌ្ឍយ៉ាងទូលំទូលាយ។សមិទ្ធផលដែលបានសម្រេចនេះគឺជាសញ្ញាដែលបានបញ្ជាក់ថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយផ្លូវមួយ"បានចាប់ផ្ដើមពីដំណាក់កាលនៃគំនិតរហូតឈានដល់ដំណាក់កាលអនុវត្ត ។

 បច្ចុប្បន្ននេះ  ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេស និងអង្គការអន្តរជាតិចំនួនជាង៤០ ហើយក៏បានអនុវត្តកិច្ចសហប្រតិបត្តិការយន្តការខាងសមត្ថភាពផលិតជាមួយប្រទេសជាង ៣០។ ស្របពេលនេះដែរ ប្រទេសចិនបានដាក់ទុនវិនិយោគប្រមាណលើសពី៥០ពាន់លានដុល្លារអាមេរិកនៅប្រទេសតាមបណ្តោយ "ខ្សែក្រវាត់មួយផ្លូវមួយ" ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានផ្តល់ប្រាក់កម្ចីចំនួន ១៧រយលានដុល្លារអាមេរិកដល់គម្រោងសាងសង់ចំនួន៩នៃប្រទេសដែលបានចូលរួមស្ថាបនាយុទ្ធសាស្រ្ត"ខ្សែក្រវាត់មួយផ្លូវមួយ"    ចំនួនទឹកប្រាក់វិនិយោគនៃ"មូលនិធិផ្លូវសូត្រ"បានឡើងដល់៤ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនចិនបានកសាងតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន៥៦  នៅក្នុងប្រទេសចំនួនជាង២០  ហើយបានបង្កើតពន្ធជិត១១រយលានដុល្លារអាមេរិកនិងផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណជា១៨ម៉ឺននាក់ សម្រាប់ប្រទេសដែលពាក់ព័ន្ធ។

   ក្នុរយៈពេល៤ឆ្នាំកន្លងមកនេះ សមិទ្ធផលនៃស្ថាបនា"ខ្សែក្រវាត់មួយផ្លូវមួយ" បានកើនលើសពីការ រំពឹងទុក ការសាងសង់ច្រករបៀងសេដ្ឋកិច្ចក៏កំពុងរីកចម្រើនប្រកបដោយស្ថិរភាព បណ្តាញតភ្ជាប់គ្នាទៅ វិញទៅមកត្រូវបានបង្កើតឡើងជាបណ្ដើរៗ ការវិនិយោគពាណិជ្ជកម្មបានកើនឡើងយ៉ាងខ្លាំង ហើយកិច្ច សហប្រតិបត្តិការនៃគម្រោងសំខាន់ៗត្រូវបានអនុវត្តជាបន្តបន្ទាប់ ស្របពេលដែល"កិច្ចសហប្រតិបត្តិការក្នុងតំបន់"ដែលលោក ស៊ី ជីនភីង លើកឡើងនេះ ត្រូវបានបង្កើតឡើងជាបណ្ដើរៗ៕

ត្រលប់ក្រោយ >>