ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយ
ចេញផ្សាយ  ១៧-តុលា-២០១៧    ដោយ : SengChhay

 អគ្គលេខាធិការចិន លោក ស៊ី ជីងភីង បានបញ្ជាក់ថា ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយដែលទាក់ទងនឹង ការរីកចំរើននិងការធ្លាក់ចុះរបស់ប្រទេសជាតិ សុវត្ថិភាព វប្បធម៌ ព្រមទាំងឯករាជ្យភាពនៃព្រលឹងជាតិ។ ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ រៀងរហូតមក  លោក ស៊ី ជីងភីង បានផ្តោតការយកចិត្តទុកដាក់ដ៏ខ្ពស់ទៅលើជំនឿទុកចិត្តខាងវប្បធម៌ ហើយបាន លើកឡើងនូវប្រធានបទសម័យថ្មី។

នៅក្នុងសុន្ទរកថាដែលថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា  លោក ស៊ី ជីងភីង បានមានប្រសាសន៍ថា “សង្គមនិយមដែលមានចរិតលក្ខណៈចិន គឺជាប្រធានបទនៃទ្រឹស្តីនិងការអនុវត្តទាំងអស់នៃគណៈបក្ស កុម្មុយនិស្តចិនដែលបានយកចិត្តទុកដាក់តាំងពីមានការកែទម្រង់និងការបើកចំហរហូតមក” គណៈបក្ស ទាំងមូលត្រូវ “មានជំនឿទុកចិត្តលើផ្លូវសង្គមនិយមដែលមានចរិតលក្ខណៈចិន ទ្រឹស្តី ប្រព័ន្ធ និងវប្បធម៌” ដើម្បីធានាកិច្ចការរបស់គណៈបក្សនិងរបស់ជាតិ និងធ្វើការបោះជំហានឈានទៅមុខដោយជោគជ័យ តាមទិសដៅត្រឹមត្រូវជានិច្ច។

នៅក្នុង“ជំនឿទុកចិត្តទាំងបួន”នេះ  ភាពជាមូលដ្ឋាន ភាពទូលំទូលាយ និងជម្រៅនៃជំនឿទុកចិត្តខាង វប្បធម៌ មានកម្រិតខ្ពស់ជាងជំនឿទុកចិត្តទាំងបីនោះ។ ជំនឿទុកចិត្តខាងវប្បធម៌ គឺជាកម្លាំងមួយផងដែរ ដែលមានលក្ខណៈមូលដ្ឋានជាង ជ្រាលជ្រៅជាង និងយូរអង្វែងជាង។ តាំងពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨មក  លោក ស៊ី ជីងភីង បានសង្កត់ធ្ងន់លើជំនឿទុកចិត្តខាងវប្បធម៌ជាច្រើនលើកច្រើនសារ  ហើយមានការពិព័ណ៌នាដ៏ជ្រៅជ្រះជាច្រើនអំពីជំនឿទុកចិត្តនេះ ដោយឈរនៅលើទស្សនៈវិស័យភារកិច្ច សង្គមនិយមដែលមានចរិតលក្ខណៈចិន។

វប្បធម៌គឺជាព្រលឹងនៃប្រទេសជាតិ។ ចាប់តាំងពីសម័យបុរាណមក គ្រប់ជនជាតិនៅលើពិភពលោក នេះ សុទ្ធតែបានទទួលឥទ្ធពលដ៏ជ្រាលជ្រៅពីព្រលឹងវប្បធម៌នៅក្នុងគ្រប់ដំណាក់កាលនៃការវិវត្តរបស់ ប្រវត្តិសាស្រ្ត។

លោក ស៊ី ជីងភីង បានថ្លែងថា ប្រវត្តិសាស្ត្រនិងភាពពិតជាក់ស្ដែង បានបញ្ជាក់ឱ្យឃើញថា ជនជាតិ ណាដែលបានបំភ្លេចវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឯង ជនជាតិនោះមិនគ្រាន់តែមិនអាចមាន ភាពរីកចម្រើនបានបណ្ណោះទេ   ថែមទាំងអាចបង្កើតជាសោកនាដកម្មប្រវត្តិសាស្ត្រមួយចំនួនផងដែរ។

ដើម្បីបន្តវេននិងអភិវឌ្ឍវប្បធម៌ខ្លួនឯងឱ្យបានល្អ  ជាដំបូងយើងត្រូវរក្សាជំនឿទុកចិត្តខាងវប្បធម៌   តម្លៃវប្បធម៌  ភាពរឹងមាំ និងភាពច្នៃប្រឌិតនៃវប្បធម៌។

នេះគឺជាអត្ថន័យដ៏ជ្រាលជ្រៅនៃប្រធានបទ “ជំនឿទុកចិត្តខាងវប្បធម៌” ដែលត្រូវបានលើកឡែង ដោយលោក ស៊ី ជីងភីង ប្រធានរដ្ឋចិន។

វប្បធម៌នៃមនោគមន៍វិជ្ជាប្រពៃណីរបស់ចិន បានបញ្ជាក់ពីទស្សនៈពិភពលោក ទស្សនៈជីវិត ទស្សនៈ នៃតម្លៃជាដើម  ដែលត្រូវបានបង្កើតនិងបន្តវេនពីជីវភាពរស់នៅរបស់ប្រជាជនចិន ពីជំនាន់មួយទៅមួយ ជំនាន់មួយទៀត ដោយក្នុងចំណោមនោះ  ខ្លឹមសារដ៏មានសារៈសំខាន់នោះ បានក្លាយទៅជាហ្សែននៃ វប្បធម៌ជាមូលដ្ឋានជាងគេនៃប្រជាជនចិន។

លោក ស៊ី ជីងភីង បានបញ្ជាក់ថា បើសិនជាចង់សម្រេចគោលដៅ “ មួយសតវត្សរ៍ចំនួនពីរ “ និងក្តី សុបិន្តរបស់ចិនដើម្បីធ្វើឱ្យជនជាតិចិនងើបឡើងវិញ យើងត្រូវតែប្រើបញ្ញាដ៏អស្ចារ្យដែលបានសល់លាក់ ទុកតាំពីជំនាន់មុនរយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយ។

 

 

ត្រលប់ក្រោយ >>