ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”
ចេញផ្សាយ  ១៨-តុលា-២០១៧    ដោយ : SengChhay

 “ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”

នេះជាពាក្យ​ជូនពរ​ដល់​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី១៩ ! 

សមាជ​បក្ស​កុម្មុយនិស្ត​ចិនលើក​ទី១៩ ដែល​ទទួល​បាន​នូវការ​យក​ចិត្ត​ទុក​ដាក់​នៅ​​ទូទាំង​ពិភព លោក ​នឹង​ប្រារព្ធ​ធ្វើឡើង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ដំណើរ​​ផ្លូវ​ដែល​ធ្វើឱ្យប្រជាជាតិ​ចិន​ងើប​ឡើងវិញ​ដ៏ មហិមាក៏​​ជិត​នឹង​បើក​ទំព័រ​ថ្មី​ ។

សមាជ​លើក​នេះ ​ជា​សន្និសីទ​មួយ​ដែលមានភារកិច្ចដ៏​សំខាន់​នៅក្នុង​លក្ខណៈ​នៃប្រវតិ្តសាស្រ្ត​​​។ សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី១៩ ដែល​នឹងប្រារព្ធ​​ធ្វើឡើង​នេះ​ កំពុងស្ថិត​​ក្នុង​ដំណាក់​កាលដែល​ចិន​​ទទួលបាន​​ជោគជ័យ​នៅក្នុង​កិច្ចកសាង​សង្គម​ប្រកប​ដោយភាព​​សម្បូរ​សប្បាយ​ទាំង​ស្រុង ​និងស្ថិត​ក្នុង​រយៈ​ពេលដ៏​សំខាន់​​នៃ​ការអភិវឌ្ឍ​សង្គមនិយម​ប្រកបដោយ​លក្ខណៈ​ពិសេសរបស់​​ប្រទេសចិន​ ដែល​នឹង​ប្រកាស​ប្រាប់​​ពិភពលោក​យ៉ាង​ជាក់​ច្បាស់​ថា ក្រោម​ការ​ដឹក​នាំ​នៃ​បក្សកុម្មុយនិស្ត​ចិន​ ប្រជាជន​ចិន​ដែលមាន​ចំនួន១៣០០លាន​នាក់​នឹងជ្រោង​ទង់​ដ៏​មហិមា​នៃ​សង្គម​និយម​ប្រកបដោយ​លក្ខណៈ​ពិសេស របស់​ប្រទេស​​ចិន ប្រកាន់​ខ្ជាប់​ការ​ដើរ​តាម​មាគ៌ា​សង្គម​និយម​ប្រកប​ដោយ​លក្ខណៈ​ពិសេសរបស់​ប្រទេស ​​ចិន​ដោយ​មិន​ងាករេ​ និង​បោះ​ជំហាន​យ៉ាង​ក្លាហាន​ទៅ​កាន់​សុបិន​ដ៏​មហិមា​ដែល​សម្រេចឱ្យបាននូវ​ការ​ធ្វើ​ឱ្យ​ប្រជាជាតិ​ងើប​ឡើង​វិញ​ ។

    គួររំលឹក​ឡើងវិញថា ​ដំណើរ​ផ្លូវ​រយៈពេល​៥ឆ្នាំនេះ​មកនេះ យើង​បាន​បូកសរុប​សេចក្តីសន្និដ្ឋាន​មួយ ថា ​ការដឹកនាំ​យ៉ាង​ម៉ឹងម៉ាត់​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ដែល​មាន​លោក​ ស៊ី ជីនភីង ​ជា​ប្រមុខ ​ការ ណែនាំ​ស្មារតីក្នុង​លក្ខណៈ​វិទ្យាសាស្ត្រ​​​នៃ​សុន្ទរកថា​ដ៏សំខាន់​មួយចំនួន ​និង​​ទស្សនៈថ្មី​ គំនិតថ្មី ​និង​យុទ្ធសាស្ត្រថ្មី​នៃ​អភិបាលកិច្ច​ប្រទេសចិន​របស់​លោក​អគ្គលេខាធិការ ស៊ី ជីនភីង​ ជា​ហេតុផល​មូលដ្ឋាន​​ដែល​យើង​ទទួលបាននូវ​សមិទ្ធផល​​ជាប្រវត្តិសាស្ត្រ ហើយ​ក៏ជា​ដើមទុន​នៃ​ការធានា​សម្រាប់​យើងនៅ​ក្នុង​បុព្វហេតុ​បន្ត​ត្រួសត្រាយ​ផ្លូវ​នាពេលអនាគត​ដ៏ល្អបវរ​ផង​ដែរ។ ​យើង​កាន់តែ​ប្រកាន់ខ្ជាប់នូវ​​ជំនឿចិត្ត​បែបនេះ​៖ ​សង្គមនិយមដែលមាន​លក្ខណៈ​ពិសេស​របស់​ប្រទេសចិន ​ជាទិសដៅ​ឫសគល់​នៃ​ការអភិវឌ្ឍ ​និង​រីកចម្រើន​របស់​ប្រទេសចិន​បច្ចុប្បន្ន ហើយ​មានតែ​សង្គមនិយមដែលមាន​លក្ខណៈពិសេស​របស់​ប្រទេសចិនទេ​ទើបអាច​ធ្វើឱ្យ​ប្រទេសចិន​រីកចម្រើន ។

      យើង​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ​ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​តំណាង​សមាជិក​បក្ស​ចំនួន​ជាង ២២០០​នាក់ ដែល​ចូលរួមក្នុង​សមាជ​បក្ស​លើកទី១៩ ​នេះ  ​នឹង​ក្លាយ​ជា​សមាជ​មួយ​ដែល​គោរព​តាម​មាគ៌ា​ស្នូល​របស់​បក្ស​យ៉ាង​ខ្លាំងក្លា ​ក្នុង​ការបន្ត​បំពេញ​នូវ​​បុព្វហេតុជាតិ​ពី​មួយ​ជំនាន់​​ទៅ​​មួយ​ជំនាន់ទៀត ក្រោម​ការរួបរួមសាមគ្គីគ្នា​ដើម្បី​ឈានទៅមុខ​ទៀត  ​ដែល​នឹងក្លាយ​ទៅ​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ក្នុង​ដំណើរ​ផ្លូវ​ងើបឡើងវិញ​នៃប្រជាជាតិ​ចិន​ជាក់ជាមិនខាន។

      សូម​ជូនពរ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី១៩ ​ទទួល​បាន​ភាពជោគជ័យ​!

 

ត្រលប់ក្រោយ >>