ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅ
ចេញផ្សាយ  ២៦-តុលា-២០១៧    ដោយ : SengChhay

នៅខែតុលា សីតុណ្ហភាពនៅទីក្រុង A’ershan តំបន់ XinAnmeng នៃតំបន់ស្វយ័តម៉ុងហ្គោលី ប្រទេសចិន បានចុះដល់ជាងដប់អង្សាសេក្រោមសូន្យ ធាតុអាកាសត្រជាក់ខ្លាំងដែលបានធ្វើឱ្យប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនដែលរស់នៅក្នុងសំណង់បាក់បែកងាយរងគ្រោះទាំងនោះ។ ប៉ុន្តែ លោក Li Tangyu អាយុ៥០ឆ្នាំ បានលើកឡើងថា គាត់មិនមានការព្រួយបារម្ភអំពីអាកាសធាតុបែបនេះទៀត ឡើយនៅឆ្នាំនេះ។

កាលពីពេលមុន លោក Li Tangyu និងគ្រួសារគាត់ដែលមានសមាជិកបួននាក់ បានរស់នៅក្នុង ផ្ទះដ៏តូចមួយដែលធ្វើពីដី ដែលមានសភាពចាស់ទ្រុឌទ្រោម ទាប និងមិនសូវមានពន្លឺប៉ុន្មានទេ។ ឥឡូវ នេះ Li លោក Li Tangyu និងគ្រួសាររបស់គាត់បានផ្លាស់ទីលំនៅ ទៅរស់នៅក្នុងផ្ទះថ្មីមួយ ដែលបាន មកពីផលប្រយោជន៍នៃគម្រោងជួយជនដែលរស់នៅក្នុងសំណង់បាក់បែកងាយរងគ្រោះ ហើយគាត់ បានថែទាំដាំផ្កា ចិញ្ចឹមត្រី នៅក្នុងផ្ទះ បន្ទាប់ពីបានទៅរស់នៅក្នុងផ្ទះថ្មីនោះ។

លោក Li Tangyu បាននិយាយថា "ផ្ទះថ្មីនេះមានទំហំធំទូលាយហើយមានពន្លឺភ្លឺល្អគ្រប់គ្រាន់ ហើយនៅជុំវិញផ្ទះគ្របដណ្តប់ដោយពណ៌បៃតង មានផ្លូវស្អាត និងឧបករណ៍ហាត់ប្រាណគ្រប់គ្រាន់ ពិតជាល្អណាស់។ "

ការស្តារនិងជួសជុលកែលម្អសំណង់បាក់បែកងាយរងគ្រោះ គឺជាវិធានការដ៏សំខាន់មួយ ដើម្បីធ្វើ ឱ្យប្រជាជនទូទាំងប្រទេសចិនមានកន្លែងរស់នៅបានសមរម្យនិងផាសុកភាព។ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ រដ្ឋាភិបាលចិនបានបង្កើនការស្តារនិងជួសជុលកែលម្អសំណង់បាក់បែកងាយរងគ្រោះ ហើយបាន បន្តជំរុញការស្តារនិងជួសជុលកែលម្អសំណង់បាក់បែកងាយរងគ្រោះ និងភូមិនៅក្នុងទីក្រុង ដែលអាច សម្រាប់ប្រជាជន១០០លាននាក់ស្នាក់នៅ។ ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ទីក្រុង A’ershan បានដាក់ទុនវិនិយោគ៣៦រយលានយ័ន សម្រាប់គ្រួសារចំនួន១៨៥៧ មកតាំងទីលំនៅថ្មី។

 ដោយ៖Xin’anDaily

 

ត្រលប់ក្រោយ >>