ព័ត៌មានថ្មីៗ:មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង
ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្ម
ចេញផ្សាយ  ២៧-តុលា-២០១៧    ដោយ : SengChhay

 លោក Yao Jing ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រកាស នៅទីក្រុងកាប៊ុល កាលពីថ្ងៃទី១៦ ខែតុលានេះថា "ប្រទេសចិននឹងផ្តល់ជំនួយបន្ទាន់ជាស្បៀងអាហារចំនួន១លានដុល្លារ ដល់ប្រទេសអាហ្វហ្គានីស្ថាន តាមរយៈអង្គការស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថានដែលកំពុងតែជួបប្រទះវិបត្តិស្បៀងអាហារ "។

នេះគ្រាន់តែជារឿងជាក់ស្តែងតូចមួយនៃនយោបាយការទូតរបស់ចិនប៉ុណ្ណោះ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ប្រទេសចិនបានប្តេជ្ញាចិត្តជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសក្រីក្របំផុត ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍រវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍។

ស្របពេលដែលមានកត្តានយោបាយដ៏ស្មុគស្មាញ និងស្ថានភាពផ្លាស់ប្តូរនៃពិភពលោកដែលមិន ធ្លាប់មានពីមុនមកនេះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុង អភិបាលកិច្ចសកលលោកនិងការជំរុញកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។

នៅក្នុងរបាយការណ៍សមាជបក្សកុម្មុយនិស្តលើកទី១៩នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោក ស៊ី ជីនភីង បានលើកឡើងថា មិនមានប្រទេសណាមួយអាចទប់ស្កាត់ការប្រកួតប្រជែងដែលមនុស្ស ជាតិយើងកំពុងតែប្រឈមមុខដោយខ្លួនឯងបានទេ ហើយក៏គ្មានប្រទេសណាមួយអាចអភិវឌ្ឍដោយ ផ្តាច់ទំនាក់ទំនងពីប្រទេសដទៃបានដែរ។ លោក ស៊ី ជីនភីង បានថ្លែងថា ប្រទេសចិនបានអភិវឌ្ឍន៍ ទំនាក់ទំនងភាពជាដៃគូទៅកាន់ពិភពលោកយ៉ាងសកម្ម ដោយព្យាយាមពង្រីកទំនាក់ទំនងដែលមាន ផលប្រយោជន៍រួមគ្នាជាមួយបណ្តាប្រទេសផ្សេងៗ ជំរុញការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសខ្លាំងៗ បង្កើតក្របខ័ណ្ឌទំនាក់ទំនងប្រទេសធំដែលមានការអភិវឌ្ឍដ៏មានស្ថេរភាព និង មានតុល្យភាព។ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសជិតខាង អនុលោមតាមទស្សនៈ ស្និទ្ធស្នាលស្មោះត្រង់ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងគោលនយោបាយចាត់ទុកប្រទេសជិតខាង ជាដៃគូល្អ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ប្រកាន់ខ្ជាប់ទស្សនៈដ៏ត្រឹម ត្រូវចំពោះសេចក្ដីសុចរិតនិងផលប្រយោជន៍  និងទស្សនៈប្រកបដោយភាពស្មោះត្រង់និងពិតប្រាកដ។

លោក ស៊ី ជីនភីង បានលើកឡើងថា "ទោះជាប្រទេសចិនមានការអភិវឌ្ឍដល់កម្រិតណាក៏ដោយ ក៏ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាពឬចូលរួមក្នុងការវាតទីបរទេសនោះដែរ។ " ការអភិវឌ្ឍរបស់ ប្រទេសចិនមិនមែនជាការគំរាមកំហែងនៃប្រទេសណាមួយនោះទេ។

 

ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទីក្រុងតូចមួយនៅភាគខាងជើងប្រទេសឡាវ ក្រុមវេជ្ជបណ្ឌិតប្រទេស ចិន នៅក្នុងមន្ទីរពេទ្យបោះតង់ជួយប្រជាជនក្នុងតំបន់ពិនិត្យសុខភាព។

 

រូបមកពីZhang Zhiwen

ដោយ៖People's Daily

ត្រលប់ក្រោយ >>