ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
ព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
ចេញផ្សាយ  ២៧-ធ្នូ-២០១៧    ដោយ : SengChhay

ក្រោយពីបានទទួលឥទ្ធិពលពី ព្យុះ​ត្រូពិច Tembin បាន​វាយប្រហារ​តំបន់​សំខាន់ៗ​នៃ​កោះ​មីន​ដា​ណាវ​ នៃប្រទេសហ្វីលីពីន កាលពី​ចុង​សប្ដាហ៍​មុន ហើយគិតទៅតិចជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ព្យុះ Kai-tak បាន​បំផ្លិចបំផ្លាញ​កោះ Visayas។​ គ្រោះធម្មជាតិដ៏អាក្រក់នេះ បានឆក់យកជីវិតមនុស្ស ២០០នាក់ បើតាមប្រភពឱ្យដឹង។

ទាក់ទិននឹងរឿងនេះ លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន​ បាន​ប្រាប់​ប្រធាន​ការបរទេស​ហ្វីលីពីន លោក Alan Peter Cayetano ថា “​ខ្ញុំ​សូម​សម្តែង​នូវ​ការអាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រោះមហន្តរាយ​នេះ។ ខ្ញុំ​ជឿជាក់ថា​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​ហ្វីលីពីន ​ប្រជាពលរដ្ឋ​នៃ​តំបន់​ដែល​រង​ផលប៉ះពាល់​នេះ នឹង​មានការ​ស្ដារ​ជីវភាព​រស់នៅ​របស់​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស​”។​

សូមបញ្ជាក់ថា ព្យុះ​នេះ​បាន​វាយប្រហារ​កោះ​មីន​ដា​ណាវ​កាលពី​ថ្ងៃ​សុក្រ ទី​២ មុន​ថ្ងៃបុណ្យ​ណូអែល​ដោយ​បង្ខំ​ប្រជាជន​ហ្វីលីពីន​រាប់ពាន់នាក់​ឲ្យ​ចំណាយពេល​ថ្ងៃបុណ្យ​របស់​ពួកគេ​នៅក្នុង​មជ្ឈមណ្ឌល​ជម្លៀស និង​ជម្រក​បណ្តោះអាសន្ន៕


 
ត្រលប់ក្រោយ >>