ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
ពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
ចេញផ្សាយ  ១២-មករា-២០១៨    ដោយ : SengChhay

តប​តាម​សេចក្តី​អញ្ជើញ​របស់​សម្តេច​ហ៊ុន​សែន នាយករដ្ឋមន្រ្តី​កម្ពុជា លោក​លីខឹ​ឈាង​នាយករដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​មក​ដល់​ទីក្រុង​ភ្នំ​ពេញ​រាជធានី​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង​–មេ​គង្គលើក​ទី​២​ ព្រម​និង​បំពេញ​ទស្ស​ន​កិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១១​ខែ​មករា។ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ផ្លាស់​ប្តូរ​មតិ​យោបល់​យ៉ាង​ស៊ី​ជម្រៅ​អំពី​ទំនាក់​ទំនង​ទ្វេភាគី​និង​បញ្ហា​អន្តរជាតិ​និង​តំបន់​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា និង​បាន​គ្រោង​ផែន​ការ​និង​ធ្វើ​ការ​រៀប​ចំ​ចាត់​ចែង​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន ​និង​កម្ពុជា​ថែម​ទៀត ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​គំនិត​ឯកភាព​រួម​ដ៏​សំខាន់​ អំពី​ការ​ពន្លឿន​ការ​តភ្ជាប់​រវាង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​នៃ​គូ​ភាគី​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ វិទ្យា​សាស្រ្ត​និង​បច្ចេកទេស កសិកម្ម​និង​ទេសចរណ៍​ជា​ដើម ព្រម​ទាំង​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ផង​ដែរ។ប្រទេស​ទាំង​ពីរ​ចិន​និង​កម្ពុជា​មាន​ទំនុក​ចិត្ត​ផ្នែក​នយោ​បាយខ្ពស់​ទៅ​វិញ​ទៅ​មក កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទទួល​បាន​សមិទ្ធផល​យ៉ាង​ធំ​ធេង ការ​ប្រាស្រ័យ​ទាក់​ទង​ផ្នែក​វប្បធម៌​មនុស្ស​ជាតិ​មាន​ភាព​ស្អិតល្មួតជា​រៀង​រាល់​ថ្ងៃ ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា​បាន​ក្លាយ​ជា​គំរូ​មួយ​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​ប្រទេស​និង​ប្រទេស។

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ចិន ​លីខឹឈាង​ ធ្វើ​ឡើង​ក្នុង​ខណៈខួប​អនុស្សាវរីយ៍ទី​៦០​នៃ​ការ​ភ្ជាប់​ចំណង​ផ្លូវ​ទូត​រវាង​ចិន​និង​កម្ពុជា​ដែល​ប្រកប​ដោយ​អត្ថន័យ​ពិសេស​សម្រាប់​ការ​ពង្រឹង​និង​ពង្រីក​ចំណង​មេត្រី​ភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ។ ប្រទេស​ចិន​និង​កម្ពុជា​នឹង​ឆ្លង​តាម​រយៈការ​ណែនាំ​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ទ្វេភាគី​និង​កិច្ច​សហការ​និង​សម្រប​សម្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​រវាង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ សំដៅ​ឈាន​ដល់​គំនិត​ឯកភាព​ថ្មី ដើម្បី​ពន្លឿន​ការ​ត​ភ្ជាប់​រវាង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ថែម​ទៀត និង​ជំរុញ​កិច្ច​សហ​ប្រ​តិ​ប​ត្តិការ​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ កសិ​កម្ម​និង​ទេសចរណ៍​ជា​ដើម។ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ​ថ្មី​ដែល​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​បង្រួញ​នូវ​គម្លាត​អភិវឌ្ឍន៍​រវាង​តំបន់​ទីទៃ​គ្នា​និង​ជំរុញ​ស្ថិរ​ភាព​និង​ភាព​ចម្រុង​ចម្រើន​ក្នុង​តំបន់៕

ត្រលប់ក្រោយ >>