ព័ត៌មានថ្មីៗ:អបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​
ដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះ
ចេញផ្សាយ  ១២-មករា-២០១៨    ដោយ : SengChhay

“ប្រទេសចិនបានជួយកសាងស្ពាន និងផ្លូវថ្នល់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។”​​ ​​ “​គ្មានអ្វីគួរឲ្យសង្ស័យឡើយ ស្ពាន​ដែលល្អបំផុតគឺស្ពានមិត្តភាពរវាងប្រជាជនចិន​និង​កម្ពុជា ឯផ្លូវដែល ល្អបំផុត ជាការពិតណាស់គឺផ្លូវរួមគ្នាអភិវឌ្ឍរវាងប្រទេសចិននិងកម្ពុជា ហើយ​ការមកដល់របស់ខ្ញុំលើកនេះ ​គឺក្នុងគោលបំណងដើម្បីបន្តសាងសង់ស្ពាននិងក្រាល​​ផ្លូវបែបនេះតទៅ ទៀត... “ ប្រយោគ​ទាំង​បី​នេះមាននៅ​​ក្នុង​អត្ថបទ​របស់​លោក​Li ​Keqiang ​នាយករដ្ឋមន្ត្រី​ចិន​ដែល​បាន​ចុះផ្សាយ​លើប្រព័ន្ធសារព័ត៌មាន​កម្ពុជា​ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យនោះ​​ទេ​ វា​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​យ៉ាង​រស់រវើក​នូវ​​ទំនាក់ទំនងរវាង​ចិននិង​កម្ពុជា​ ។ ក្នុងរយៈពេល​ ៦០ ឆ្នាំ​កន្លងមក​ ប្រទេស​ចិននិ​ង​កម្ពុជា​បាន​រួម​សហការគ្នា​​ស្ថាបនា​នូវស្ពាន​ផ្លាស់ប្តូរនិង​ប្រាស្រ័យ​ទាក់​ទង​គ្នា​​ ផ្លូវ​ជឿទុកចិត្ត​គ្នា​ ស្ពាន​សហប្រតិបត្តិការ​ ផ្លូវ​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ ស្ពាន​តភ្ជាប់​ដួងចិត្ត​​​ប្រជាជន ​និង​ផ្លូវនៃ​ក្តី​ស្រឡាញ់​ ។

“ ស្ពានផ្លាស់ប្តូរនិង​ប្រាស្រ័យ​ទាក់ទង​​គ្នា “​ ៖  ប្រទេស​ចិននិង​កម្ពុជា​មាន​ទំនាក់ទំនង​​​គ្នា​តាំង​ពី​យូរលង់ណាស់​មក​ហើយ​ ។ ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូតជា​ផ្លូវការ​​នៅ​​ថ្ងៃទី​ ១៩ ខែ​កក្កដា​​ ឆ្នាំ​ ១៩៥៨ ។ បន្ទាប់ពី​ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ភាព​ជាដៃគូ​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឆ្នាំ​​ ២០១០  ការ​ផ្លាស់ប្តូរ​និង​កិច្ចសម្របសម្រួល​រវាង​ប្រទេសទាំងពីរ​នៅលើ​បញ្ហាតំបន់​និង​អន្តជាតិ​បាន​ត្រូវ​បង្កើនថែម​ទៀត​ ។

“ ផ្លូវ​​ជឿទុកចិត្ត​គ្នា “​ ៖ ប្រទេស​ចិននិង​កម្ពុជា​គោរព​គ្នា​ទៅវិញទៅមក​ប្រកប​ដោយ​​សមភាព ​ ។ នៅក្នុង​សហគមន៍​អន្តរជាតិ​ដែល​មាន​ការប្រែប្រួល​យ៉ាង​ស្មុគស្មាញ​ ប្រទេស​ទាំងពីរ​បាន​គោរពនិង​ជឿទុកចិត្ត​គ្នា​នៅលើបញ្ហា​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដូចគ្នា​និង​ឈរលើ​គោលការណ៍គាំពារ​​សេចក្តី​ថ្លៃថ្នូរ​នៃប្រជាជន​​ អធិបតេយ្យភាពនិង​ឯករាជ្យ​ ។

“​ ស្ពាន​សហប្រតិបត្តិការ​ “ ៖ កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិង​កម្ពុជា​មានភាព​ញឹកញាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ គំនិត​ផ្តួច​ផ្តើម​ស្តីពី​​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ បាន​តភ្ជាប់​ជាមួយ​តម្រូវការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ ប្រទេស​ចិន​ជាដៃគូ​ពាណិជ្ជកម្ម​ធំទីមួយ​និង​ជា​​ប្រភព​​បណ្តាក់ទុន​ច្រើនបំផុត​​របស់​ប្រទស​កម្ពុជា​ ។

“ ផ្លូវ​ផ្តល់​ផលប្រយោជន៍ដល់គ្នា​ទៅវិញ​ទៅមក​ “ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ​ជាដើម​បាន​ជំរុញ​ដល់​ការ​អភិវឌ្ឍ​​ឧស្សាហកម្ម​កម្ពុជា​និងមាន​​អំណោយផល​ដល់​ការ​បណ្តុះបណ្តាលជំនាញ​​វិជ្ជាជីវៈនិងការ​ប្រកប​អាជីព​របស់​ប្រជាពលរដ្ឋកម្ពុជា​ ។

“ស្ពាន​តភ្ជាប់​ដួងចិត្ត​​ប្រជាជន “ ៖ ការ​ផ្លាស់ប្តូរ​ផ្នែក​វប្បធម៌​មនុស្សជាតិ​រវាង​ប្រទេសទាំងពីរ​មានភាព​ញឹកញាប់​ ។ ឆ្នាំ​២០១៧ ភ្ងៀវទេសចរចិន​ទៅកម្សាន្ត​នៅ​​កម្ពុជា​មាន​ដល់​ទៅ​ជាង​ ១ លាននាក់​ កើន​ជាង​រយៈពេល​ដូច​គ្នានៃ​ឆ្នាំ​២០១៦ចំនួន​ ៤៥ %  ​ប្រទេស​ចិនក្លាយ​​ជា​ប្រទេសជា​​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​បំផុត​របស់​ប្រទេស​កម្ពុជា​ ។

“ ​ផ្លូវ​ក្តី​ស្រឡាញ់​ “​ ៖  ក្នុង​ដំណើរ​ទស្សនកិច្ច​លើកនេះ​ លោក​Li Keqiangនិង​សម្តេច​ ហ៊ុនសែន​បាន​អញ្ជើញចូលរួម​ពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលនឹង​សាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ត្រលប់ក្រោយ >>