ព័ត៌មានថ្មីៗ:អបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​
កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនា
ចេញផ្សាយ  ១២-មករា-២០១៨    ដោយ : SengChhay

ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង​-មេគង្គ​លើកទីពីរ​បាន​បើកធ្វើ​នៅ​ក្រុងភ្នំពេញ ​រាជធានី​ប្រទេស​កម្ពុជា​ ។​ស្របនឹង​ការរំពឹងទុក​ជាទូទៅថា ​“ផែនការ​ប្រតិបត្តិ​៥ឆ្នាំនៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​”និង​គម្រោងថ្មី​មួយចំនួន​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​ត្រូវ​បាន​អនុវត្ត​នឹង​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​ឈានចូល​ដំណាក់កាល​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​នោះ​ រូបមន្ត​សហប្រតិបត្តិការ​ឡានឆាង-មេគង្គ​ដែល​មាន​លក្ខណៈពិសេស​ដូចជា​“ប្រសិទ្ធភាព​ខ្ពស់និង​ភាពប្រាកដប្រជា​”​“ចាត់ទុក​គម្រោង​ជាមូលដ្ឋាន”​និង​“ចាត់ទុក​ជីវភាព​របស់​ប្រជាជន​ជាអាទិភាព”​​​ក៏បាន​លេចចេញ​ជារូបរាង​ជាសន្សឹមៗ ។

ទន្ទឹមនឹង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​ រូបមន្ត​ឡានឆាង-មេគង្គ​ក៏នឹង​ក្លាយ​ទៅជា​វេទិកា​ដ៏ថ្មីសន្លាង​ដែល​បង្កើត​ឡើង ​សម្រាប់​ការធ្វើ​សមាហរណកម្ម​​តំបន់​និង​ការបង្កើត​សហគមន៍​រួមវាសនា​ដែល​សមស្រប​នឹង​លក្ខណៈពិសេស​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

កិច្ច​សហប្រតិបត្តិការ​ឡានឆាង-មេគង្គ​ដែល​ផ្តោត​លើ​ប្រសិទ្ធភាព​ខ្ពស់​និង​ភាព​ប្រាកដ​ប្រជា​ បាន​បង្កើត​ជា​ល្បឿន​ឡានឆាង-មេគង្គ​ដែល​មាន​ភាពវិវឌ្ឍ​រីក​ចម្រើន​ជា​រៀង​រាល់​ថ្ងៃ​ មាន​ផ្លែ​ផ្កា​ជា​រៀង​រាល់​ខែ​ និង​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​ជា​រៀង​រាល់​ឆ្នាំ​។​ប្រការ​នេះ​បាន​រក្សា​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង-មេគង្គ​មាន​កម្លាំង​រស់​រវើក​ដ៏​ពេញ​លេញ ​ដែល​នាំ​ឲ្យ​ភាគី​នានា​ដែល​ចូល​រួម​ជា​មួយ​កិច្ច​សហប្រតិបត្តិការ​នេះ​ទទួល​បាន​ផល​ប្រយោជន៍​ដ៏​ពិត​ប្រាកដ។

កិច្ច​សហប្រតិបត្តិការ​ឡានឆាង-មេគង្គ​បាន​ផ្តោត​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ជា​អាទិភាព​ ហើយ​បាន​កំណត់​គោលដៅ​នៃ​កិច្ច​សហប្រតិបត្តិការ​គឺ​ជា​កិច្ច​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ ​​ដែល​នាំ​ឲ្យ​ប្រទេស​នានា​តាម​បណ្តោយ​ទន្លេ​ឡានឆាង-មេគង្គ​មាន​ចំណាប់​អារម្មណ៍​កាន់តែ​ស៊ីជម្រៅ​អំពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​និង​មាន​ផល​ប្រយោជន៍​ដូច​គ្នានៃ​ការ​ហូប​ទឹក​នៃ​ទន្លេ​តែ​មួយ។

ត្រលប់ក្រោយ >>