ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀត
ចេញផ្សាយ  ១២-មករា-២០១៨    ដោយ : SengChhay

ចាប់​តាំងពី​យន្តការ​សហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បាន​បង្កើត​ឡើង​ ប្រទេស​ចិន​និង​បណ្តា​ប្រទេស​តាមដង​ទនេ្ល​មេគង្គ​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​រួមគ្នា​ពិគ្រោះពិភាក្សា​រួមគ្នា​កសាង​​និង​ចែករំលែក​ជាមួយ​គ្នា​ក្នុង​ការ​ជំរុញ​យ៉ាង​បា្រកដប្រជា​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ហើយ​ទទួលបាន​ប្រសិទ្ធភាព​យ៉ាង​លេច​ធ្លោ។​

ពាណិជ្ជកម្ម​ទំនិញ​នៃ​តំបន់​ទនេ្ល​ឡានឆាង​និង​មេគង្គ​បាន​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្លាយ​ទៅ​ជា​ចំណុច​លេចធ្លោ​ថ្មីមួយ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន។​បច្ចុប្បន្ននេះ​ ប្រទេស​ចិន​បាន​ក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទីមួយ​របស់​ប្រទេស​កម្ពុជា​ មីយ៉ានម៉ា​ថៃ​និង​វៀតណាម​និង​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទីពីរ​របស់​ប្រទេស​ឡាវ​ ហើយ​ប្រទេស​វៀត​ណាម​ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តាប្រទេស​តាមដង​ទនេ្ល​មេគង្គ​ក៏​បាន​ក្លាយទៅ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​ចិន​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ផង​ដែរ។​

ប្រទេស​ចិន​បាន​បន្ត​ពង្រើក​ទំហំ​វិនិយោគ​ឥត​ឈប់ឈរ​ បាន​ក្លាយ​ទៅជា​កម្លាំង​ចលករ​ថ្មី​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​តាមដង​ទនេ្ល​ឡានឆាង​-មេគង្គ។​ឆ្នាំ​២០១៧​ប្រទេស​ចិន​បាន​ក្លាយ​ទៅជា​ប្រភព​វិនិយោគ​បរទេស​ធំ​បំផុត​របស់​ប្រទេស​ចំនួន​៣​ រួម​មាន​កម្ពុជា​ ឡាវ​និង​មីយ៉ាន់ម៉ា។​

ការ​តភ្ជាប់​ផែ្នក​ហេដ្ឋារចនាសម័្ពន្ធ​ទទួលបាន​ប្រសិទ្ធភាព​យ៉ាង​លេចធ្លោ។​បច្ចុប្បន្ននេះ​ផ្លូវថ្នល់​ពី​ក្រុង​គុនមីង​ ប្រទេស​ចិន​ដល់ក្រុង​បាងកក​ ប្រទេស​ថៃ​បាន​ដាក់ឲ្យ​ប្រើបា្រស់​ទាំង​ស្រុង​ ផ្លូវដែក​ចិន-ឡាវ​បាន​ចាប់ផ្តើម​សាងសង់​ រីឯ​គម្រោង​ផ្លូវដែក​ចិន-ថៃ​បាន​ចាប់​ដំណើរការ។​វិស្វកម្ម​គ្រប់គ្រង​ផ្លូវនាវាចរណ៍​តាម​ទនេ្ល​ឡានឆាង​-​មេគង្គ​បាន​ចាប់ផ្តើម​កសាង​ដើម្បី​លើកកម្ពស់​សមត្ថភាព​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ថែមមួយ​កម្រិត​ទៀត។​

សម្លឹងមើល​ទៅ​ពេល​អនាគត​ ស្របនឹង​ពេលដែល​យន្តការសហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ​កាន់តែ​មាន​ភាពចាស់ទុំ​ពី​មួយថៃ្ង​ទៅ​មួយថៃ្ង​ ហើយ​គម្រោង​ពាក់ព័ន្ធ​ត្រូវបាន​ជំរុញ​យ៉ាង​ប្រាកដប្រជា​កិច្ចសហប្រតិបត្តិការ​រវាង​បណ្តាប្រទេស​តាមដង​ទនេ្ល​ឡានឆាង​-មេគង្គ​នឹង​ដើរតួនាទី​កាន់តែ​ធំ​ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ការ​ផ្តល់​សេចក្តីសុខសុភមង្គល​ជូនដល់​ប្រជាជន៕​

ត្រលប់ក្រោយ >>