ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា
ចេញផ្សាយ  ២៣-មករា-២០១៨    ដោយ : SengChhay

នៅវិមានសន្តិភាព រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ 

លោកស្រី Manika Jain អគ្គរដ្ឋទូត បានគោរពជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថា ឥណ្ឌា និងកម្ពុជា គឺមានវប្បធ៌ អរិយធម៌ប្រហាក់ប្រហែលគ្នា ហើយតាមរយៈប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ មកដល់ពេលនេះទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពកាន់តែជិតស្និទ្ធ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដំណើរបេសកកម្មការទូតរបស់ លោកស្រីអគ្គរដ្ឋទូតនៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងការទូតអោយជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។ 

លោកស្រីអគ្គរដ្ឋទូត បានមានប្រសាសន៍ផងដែរថា ក្នុងបេសកកម្មការទូតរបស់លោកស្រីនៅពេលនេះ លោកស្រី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពធ្វើយ៉ាងណា គឺពង្រីកទំនាក់ទំនង ទាំងពាណិជ្ជកម្ម វិនិយោគ រួមទាំងវិស័យទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀត ដែលជាការរួមចំណែកក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែល្អខ្លាំងឡើង។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងនូវការអបអរសាទរជូនចំពោះ លោកស្រី Manika Jain ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានយល់ស្របជាមួយលោកស្រីអគ្គរដ្ឋទូត ថា ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងឥណ្ឌា គឺមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយទំនាក់ទំនងនៅពេលនេះទៀតសោត ក៏កំពុងតែមានការរីកចម្រើនជឿនលឿទៅមុខយ៉ាងល្អប្រសើរ ទាំងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា និង ទំនាក់ទំនងក្នុងតំបន់ រវាងអាស៊ាន និងឥណ្ឌា ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានយល់ស្រប និងលើកទឹកចិត្តឱ្យ លោកស្រី Manika Jain ពិនិត្យមើលលទ្ធភាពអំពីការវិនិយោគផ្នែកទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលអាចជំរុញ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍តែម្តង ។ សម្តេចតេជោ បានបន្តថាបើមានជើងហោះហើរត្រង់ពីញ៉ូវដេលី មកកាន់ទីក្រុងភ្នំពេញ ឬមកកាន់ទីក្រុងសៀមរាបបាននោះ ទេសចរណ៍ឥណ្ឌានឹងមានការកើនឡើងជាមិនខាន។ 

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរឱ្យលោកស្រី Manika Jain បំពេញបេសកកម្មនៅកម្ពុជាទទួលបានជោគជ័យ៕

 

ត្រលប់ក្រោយ >>