ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
ឥណ្ឌូណេស៊ី ប្រគល់ចំណាប់ខ្មាំង ទៅក្រុមគ្រួសាររបស់ពួកគេវិញ
ចេញផ្សាយ  ២៤-មករា-២០១៨    ដោយ : SengChhay

ក្រសួងការបរទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារបាន ប្រគល់ចំណាប់ខ្មាំងពីរនាក់ដែលត្រូវបានដោះលែងដោយក្រុមភេរវករ ដែលមានទំនាក់ទំនងជាមួយក្រុមអាប៊ូសាយ៉ាវ ដែលមានមូលដ្ឋាននៅហ្វីលីពីនទៅកាន់គ្រួសាររបស់ពួកគេវិញ។

ទាក់ទិនទៅនឹងរឿងនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi បាននិយាយនៅក្នុងពិធីប្រគល់នេះថា "ការដោះលែងចំណាប់ខ្មាំងពីរនាក់នេះ ទទួលការ គាំទ្រពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័នមួយចំនួនជាពិសេសទីភ្នាក់ងារយោធានិងភ្នាក់ងារស៊ើបការណ៍ជាតិ" ។

គួររម្លឹកថា ដោយយោងតាមប្រភពបានឱ្យដឹងថាចំណាប់ខ្មាំងឥណ្ឌូនេស៊ី ប្រមាណជា 32 នាក់ត្រូវបានចាប់ពង្រត់ដោយក្រុមភេរវជនហ្វីលីពីនចាប់តាំងពីឆ្នាំ 2016 ដែល ក្នុងនោះ 29 នាក់ត្រូវបានដោះលែងហើយ៕

 

ត្រលប់ក្រោយ >>