ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
សម្តេចប្រធានរដ្ឋសភា ចាប់ផ្តើមដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចរដ្ឋនៅប្រទេសថៃរយៈពេល ៣ថ្ងៃ
ចេញផ្សាយ  ១-គុម្ភះ-២០១៨    ដោយ : SengChhay
អត្ថបទ ៖ ដោយ ចេម ហួត  01 02 2018
 
ភ្នំពេញ ៖ សម្តេចប្រធានរដ្ឋសភាចាប់ផ្តើមដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញ ទស្សនកិច្ចរដ្ឋនៅប្រទេសថៃរយៈពេល៣ថ្ងៃដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិត ចំណងមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើង។
 
អញ្ជើញជូនដំណើរសម្តេចប្រធានរដ្ឋសភា និងលោកជំទាវដល់ព្រលានយន្តហោះអន្តរ ជាតិភ្នំពេញ នាព្រឹកថ្ងៃទី១កុម្ភៈនេះរួមមានឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១ រដ្ឋសភា ឯកឧត្តមងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា សមាជិក សមាជិការរដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ទៀត។
 
ឯកឧត្តមឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងតាមរយៈសេចក្តីជួនដំណឹថា តបតាមការអញ្ជើញរបស់ឯកឧត្តម ផនពេជ្រ វិចិតឆុលឆ័យ ប្រធានសភានីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រថៃ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  និងលោកជំទាវបានអញ្ជើញចេញដំណើរពីព្រលានយន្តអន្តរជាតិភ្នំពេញ តាមជើងយន្តហោះពិសេស ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជា ណាចក្រថៃឡង់ដ៍រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។
 
សេចក្តីជូន ដំណឹងដដែលបានឱ្យដឹងថា នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងចូលជួប សម្តែងការគួរសម ជាមួយឯកឧត្តម សាស្ត្រាចារ្យ ផនពេជ្រ វិចិតឆុលឆ័យ ប្រធានសភានីតិប្បញ្ញត្តិប្រទេស និងចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡងដ៏ផងដែរ។
 
គណៈប្រតិភូជាន់ខ្ពស់នឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៩:៥៥នាទីព្រឹក តាមជើងយន្តហោះពិសេស។
 
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ប្រធានរដ្ឋសភាកម្ពុជានៅប្រទេសថៃនៅ ពេលនេះ និងធ្វើឲ្យចំណងមិត្តភាពកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែរឹងមាំ រីកចំរើនទាំងស្ថាប័ននីតិប្បញ្ញតិ និងតិប្រតិប្បត្តិ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
តាមរបាយការណ៍បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃក្នុង១ឆ្នាំៗបានកើនឡើងចំនួន១០ភាគរយ។ កាលពីឆ្នាំ២០១៦មានរហូតដល់៥៦០០លានដុល្លារ ដោយក្នុងនោះថៃនាំចូលមកកម្ពុជាមាន៤៦០០លានដុល្លារ ហើយកម្ពុជានាំចេញទៅថៃ  បាន៩៣៧  លាន  ដុល្លារ។ ចំណែកដើមឆ្នាំ២០១៧ តួលេខទំហំពាណិជ្ជកម្មកើនឡើង ប៉ុន្ដែសម្រាប់  ចុងឆ្នាំ២០១៧ មិនទាន់មានតួលេខជាក់លាក់ណាមួយឡើយ មានតែតួលេខ៦ខែដើមឆ្នាំ២០១៧ មានជិត៣ពាន់លានដុល្លារ៕
ត្រលប់ក្រោយ >>