ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
កម្ពុជា-ចិនសម្តែងសិល្បៈរួមគ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៨ និងខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា
ចេញផ្សាយ  ៣-គុម្ភះ-២០១៨    ដោយ : SengChhay
ចេម ហួត០៣ កុម្ភៈ ២០១៨
 
ភ្នំពេញ:ស្ថានទូតចិនប្រចាំកម្ពុជាបានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំកម្មវិធីសម្តែងសិល្បៈដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ២០១៨ និងខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា ក្រោមប្រធាន «បទបុប្ពាបូព៌ារីកស្កុសស្គាយនៅកម្ពុជា» កាលពីរាត្រីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានិងចិនជាច្រើនរូប ព្រមទាំងភ្ញៀវកិត្តិយស ប្រិយមិត្តជាជនជាតិចិននិងកម្ពុជា ប្រមាណ៧០០នាក់។
 
ថ្លែងក្នុងព្រឹត្តិការណ៍នោះ ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា វប្បធម៌ចិននិងវប្បធម៌ខ្មែរគឺរតនសម្បត្តិដ៏ឆើតឆាយមួយគូរបស់រតនាគារវប្បធម៌មនុស្សលោក។ ប្រទេសទាំងពីរបានផ្លាស់ប្តូរផ្នតគំនិតនិងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងប្រវត្តសាស្រ្តដ៏យូរអង្វែងកន្លងមក។ នៅក្នុងកម្មវិធីល្ងាចនេះ សិល្បៈករ សិល្បការនីមកពីប្រទេសចិននឹងនាំមកនូវការសម្តែងសិល្បៈដ៏អស្ចារ្យមួយដែលប្រកបដោយលក្ខណៈប្រទេសចិនជូនចំពោះប្រិយមិត្តទាំងអស់គ្នា។ ព្រមជាមួយគ្នានេះ សិល្បករសិល្បការនីចិននិងកម្ពុជាក៏នឹងរួមគ្នាសម្តែងសិល្បៈនិងច្រៀងជាមួយគ្នាផងដែរ ដែលពោពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនិងមិត្តភាពដ៏ស្និទ្ធស្នាលរវាងប្រជាជនប្រទេសទាំងពីរ។
 
ឯកឧត្តមបន្តទៀតថា ឆ្នាំ២០១៨គឺខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយនៅឆ្នាំ២០១៨នេះ ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីចិនបានអញ្ជើញបំបេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាដោយទទួលជោគជ័យយ៉ាងធំធេង។
 
ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា កម្ពុជានិងចិនគឺជាប្រទេសមានទំនាក់ទំនងជាមិត្តភាពដ៏ល្អបំផុត ជាមិត្តភ័ក្ត្រដ៏ល្អ ជាដៃគូដ៏ល្អ និងជាបងប្អូនដែលយល់ចិត្តហើយស្ថិតនៅតាមដងទន្លេមេគង្គតែមួយ។ ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិនមិនមែនមានត្រឹម៦០ឆ្នាំមកនោះទេ តាមពិត បានភ្ជាប់តាំងពីជាង១០០០ឆ្នាំមុនមកម្ល៉េះ ក្នុងនោះ មានទំនាក់ទំនងពាណិជ្ជកម្ម សាសនា ជាអារទិ៍។ ទំនាក់ទំនងនេះបាននាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសនិងប្រជាជនកម្ពុជានិងចិនដែលបានរួមចំណែកវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកទាំងមូល។ លោកជំទាវគូសបញ្ជាក់ថា ការសម្តែងសិល្បៈរួមគ្នានេះគឺជាផ្នែកមួយនៃការអនុវត្តកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន លើវិស័យវប្បធម៌ ជាពិសេស។
 
សូមបញ្ជាក់ថា ការសម្តែងសិល្បៈរួមគ្នារវាងសិល្បករចិននិងកម្ពុជា រយៈពេលប្រមាណ២ម៉ោង នាឱកាសនោះ បានបញ្ចប់ដោយរលូន និងអធិកធមជាទីបំផុត៕
ត្រលប់ក្រោយ >>