ព័ត៌មានថ្មីៗ:មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
ចេញផ្សាយ  ៣-គុម្ភះ-២០១៨    ដោយ : SengChhay
៣ កុម្ភ: ឆ្នាំ២០១៨ ចេម ហួត
 
ភ្នំពេញ:  គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហា ពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ នៅព្រឹកថ្ងៃសៅរ៍នេះបានអញ្ជើញនិវត្តន៍ មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព រយៈពេល៣ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅព្រះរាជាណាចក្រថៃឡង់ដ៏ តបតាម ការអញ្ជើញរបស់ ឯកឧត្តម សាស្ត្រាចារ្យ ផនផេត វិឈីតឆុលឆ័យ ប្រធានសភានីតិប្បញ្ញត្តិនៃ ព្រះរាជាណាចក្រថៃដែលដំណើរបស់សម្តេចអគ្គមហាពញាចក្រី  ហេង សំរិន ទៅកាន់ព្រះរាជា ណាចក្រថៃដែលធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រជាជាតិទំាងពីរ កម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសពង្រីកកិច្ច សហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញតិនៃប្រទេសទំាងពីរឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែម ទៀត ។
 
ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បាន អញ្ជើញដាក់កម្រងផ្កានៅព្រះបរមរូបព្រះមហាក្សត្ររ៉ាម៉ាទី៧ នៃព្រះរាជាណាចក្រថៃក្នុងបរិវេណ វិមានសភានីតិប្បញ្ញាត្តិថៃ ដែលព្រះមហាក្សត្ររ៉ាម៉ាទី៧ គឺជាព្រះមហាក្សត្រដែលបាននាំអោយ មានការផ្លាស់ប្តូរទាំងនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់ ដែលនាំអោយប្រទេសថៃមានការ អភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងក្លាក្នុងអំឡុងពេលដែលព្រះអង្គសោយរាជ្យសម្បត្តិ ហើយរដ្ឋសភាថៃ បានសម្រេចសាងសង់ព្រះបរមរូបរបស់ទ្រង់នៅពីមុខអាគារវិមានរដ្ឋសភា ដើម្បីជាការរំលឹកដល់ស្នាព្រះហត្ថរបស់ព្រះអង្គក្នុងការនាំអោយមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមថៃ និងត្រូវ បានប្រតិភូសភានៃប្រទេសនានា ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសថៃតែងតែបានមកដាក់កម្រងផ្កាថ្វាយព្រះអង្គ។
 
តមកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយឯកឧត្តម សាស្ត្រាចារ្យ ផនផេត វិឈីតឆុលឆ័យ ប្រធានសភា នីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រថៃនៅវិមានរដ្ឋសភា ដោយក្នុងជំនួបនេះ ឯកឧត្តម សាស្ត្រាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដោយបានចាត់ទុក ទស្សនកិច្ចរបស់សម្តេចនាពេលនេះថា មានសារៈសំខាន់ណាស់ក្នុងការបន្តពូនជ្រុំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកទ្វេឡើងថែម ទៀត ។
 
ក្នុងជំនួបនេះសម្តេចប្រធានរដ្ឋសភាកម្ពុជាបានលើកឡើងថា កម្ពុជា-ថៃ ជាប្រទេសភូមិផង របងជាមួយគ្នា ហើយប្រជាជនទំាងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា តំាងពីយូរលង់ មកហើយ ដែលមានប្រពៃណី សិល្បៈ វប្បធម៌ស្រដៀងគ្នា និងអាចនិយាយបានថា ជាប្រទេស បងប្អូននឹងគ្នាទៀតផង។ ជាមួយគ្នានេះសម្តេចបានសម្តែងនូវមោទនភាពបំផុត ដោយសង្កេត ឃើញពីវឌ្ឍនភាព នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេស ទំាងពីរកម្ពុជា-ថៃ មានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ គ្រប់កំរិត ក្នុងស្មារតីភាតរភាព ស្និតស្នាល ក្នុងភាពជាដៃគូរ ហើយកិច្ចសហប្រតិបត្តិការនេះ បានគ្របដណ្តប់លើគ្រប់វិស័យ ដែលបានផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមក ដើម្បីឧត្តមភាពទំាងសងខាង។
 
ដោយឡែកក្នុងជំនួបជាមួយឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ក្នុងនាមរាជរដ្ឋាភិបាលថៃ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆារ បានសម្តែងការស្វាគមន៍ចំពោះ ដំណើរទស្សនៈកិច្ចរបស់ប្រតិភូរដ្ឋសភាកម្ពុជា ហើយថានេះជាលើកទី១ ដែលឯកឧត្តមបានជួប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បានសម្តែងការអបអរសាទរដែលប្រទេសទាំងពីរមានទំនាក់ទំនង កាន់តែល្អប្រសើរ និងបានស្នើ អោយភាគីទាំងពីរថែរក្សាទំនាក់ទំនងនេះអោយបានល្អ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តម បានដឹងថាសម្តេចចក្រី ហេង សំរិន បានខិតខំយ៉ាងខ្លាំងក្នុងការកសាងនិងអភិវឌ្ឍន៍កម្ពុជាអោយ មានការរីកចម្រើនមកទល់ពេលនេះ។ ជាមួយគ្នានេះកម្ពុជាក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ នៅឆ្នាំ២០១៨នេះ ហើយឯកឧត្តមសូមចូលរួមអបអរសាទរ និងជូនពរ អោយការបោះឆ្នោតនេះដំណើរការទៅដោយជោគជ័យ។
 
ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេស ក្បែរខាងទាំងពីរ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលថៃដែលបាន យកចិត្តទុកដាក់ និងជួយសម្រួលដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃផងដែរ៕

 

ត្រលប់ក្រោយ >>