ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
ប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌា
ចេញផ្សាយ  ៧-គុម្ភះ-២០១៨    ដោយ : SengChhay
ចេម ហួត  06 02 2016
 
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភា កម្ពុជាវាយតម្លៃខ្ពស់ចំពោះនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កាន់តែមានភាពកក់ក្តៅ ខណៈទំនាក់ទំនងនេះ គឺជាទំនាក់  ទំនងដែលមានភាពស៊ី ជម្រៅនៅក្នុងប្រវត្តិសាស្រ្ត ប្រកបដោយទំនាក់ទំនងវប្បធម៌យ៉ាងជ្រាលជ្រៅ។
 
ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ  MANIKA JAIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ  និងពេញសមត្ថភាពថ្មី នៃសាធារណរ ដ្ឋ ឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
 
លោកជំទាវ  MANIKA JAINបាន មានប្រសាសន៍ថា នៅក្នុងអាណត្តិនៃបេសកកម្មការទូតនេះលោកជំទាវបានសន្យាថា នឹងខិតខំអនុវត្តនូវកិច្ចព្រមព្រៀង ទាំងឡាយដែលជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។ ជាមួយគ្នានេះ សាធារណរដ្ឋឥណ្ឌាបានសម្តែងនូវសេចក្តីរីករាយដោយដឹងថា នៅឆ្នាំ២០១៨នេះ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំការបោះឆ្នោតចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ និងបានជូនពរដល់ដំណើរការនៃការបោះឆ្នោតទាំងពីរ ឲ្យទទួលបានជោគជ័យ។
 
លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសរវាង  ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ស្ថានទូតឥណ្ឌានឹងខិតខំរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរ  វាងព្រឹទ្ធសភាទាំងពីរ និងផ្តល់ឱកាសដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានទៅបណ្តុះបណ្តាល លើវិស័យ ជំនាញផ្សេងៗនៅប្រទេសឥណ្ឌាបន្ថែមទៀត។
 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានជំនឿជាក់ថាតាមរយៈបេសកកម្មការទូតនេះ លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
 
សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌាដែលបានយកចិត្តទុកដាក់ជួយផ្តល់អាហារូបករណ៍រយៈពេលខ្លី និងជួយសម្របសម្រួលបែបបទដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាជាច្រើនរូប លើផ្នែកបច្ចេកវិទ្យាព័ត៌មាន ភាសាអង់គ្លេសភាព ជាអ្នកដឹកនាំ និងវគ្គជាច្រើនទៀត។
 
សម្តេចវិបុលសេនាភក្តី បានស្នើឲ្យលោកជំទាវឯកអគ្គរដ្ឋទូត បន្តជួយពង្រឹងពង្រីកការអនុវត្តអុស្សារណៈយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងពីរបន្តទៅទៀតជាពិសេសជួយគាំទ្រ ដល់មន្រ្តីនៃអគ្គ-លេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាលើជំនាញច្បាប់ បច្ចេកវិទ្យាព័ត៌មាន ទំនាក់ទំនងអន្តរជាតិ និងភាសាអង់គ្លេសនៅឆ្នាំ២០១៨នេះ និងឆ្នាំបន្តបន្ទាប់ទៀត។
 
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់សម្តេចបានប្រកាសត្រៀមខ្លួននឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូតឥណ្ឌាដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។សម្តេចប្រធានព្រឹទ្ធសភា បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឲ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

 

ត្រលប់ក្រោយ >>