ព័ត៌មានថ្មីៗ:គណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយអបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក
វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវ
ចេញផ្សាយ  ៧-គុម្ភះ-២០១៨    ដោយ : SengChhay

ង៉ោ សេងឆាយ - 07.02.2018

សារព័ត៌មានបរទេស ៖ ក្រសួងការបរទេសវៀតណាមបានព្រមានកាលពីថ្ងៃអង្គារថា ពលរដ្ឋវៀតណាមមិនគួរធ្វើដំណើរទៅម៉ាល់ឌីវទេ ពីព្រោះប្រទេសកោះនេះបានប្រកាសអាសន្នរយៈពេល 15ថ្ងៃ ដែលចាប់ផ្តើមពីយប់ថ្ងៃចន្ទដោយសារវិបត្តិនយោបាយ។

យ៉ាងណាមិញ អ្នកដែលកំពុងទៅសិក្សា ឬធ្វើការងារនៅក្នុងប្រទេសម៉ាល់ឌីវគួរតែចៀសវាងកន្លែងដែលមានមនុស្សច្រើន និងមានភាពរសើបនៅក្នុងប្រទេស។ ផ្ទុយទៅវិញ ពលរដ្ឋវៀតណាមអាចធ្វើដំណើរទៅម៉ាល់ឌីវបន្ទាប់ពីរដ្ឋាភិបាលរបស់ខ្លួនប្រកាសបញ្ចប់នូវស្ថានភាពបន្ទាន់នេះ។

 

គួររម្លឹកថា ប្រទេសម៉ាល់ឌីវបានប្រឈមនឹងភាពចលាចលបន្ទាប់ពីតុលាការកំពូលរបស់ខ្លួន បានចេញសេចក្តីសម្រេចកាលពីសប្តាហ៍មុនដើម្បីដោះលែងអ្នកដឹកនាំនយោបាយកំពូលៗ ដែលរួមមានអតីតប្រធានាធិបតីលោក Mohamed Nasheed និងអតីតអនុប្រធានាធិបតី Ahmed Adeeb៕

 

ត្រលប់ក្រោយ >>