ព័ត៌មានថ្មីៗ:អបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​
អង្គបោះឆ្នោតចំនួន ២៥នាក់ មិនបានទៅបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤
ចេញផ្សាយ  ២៦-គុម្ភះ-២០១៨    ដោយ : SengChhay

អត្ថបទ៖ វ៉ាង ភក្តី ២៥ ០២ ២០១៨

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងថា អង្គបោះឆ្នោតចំនួន២៥នាក់ បានអវត្តមានមិនបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលចាប់ផ្តើមតាំងពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល ថ្ងៃទី២៥ ខែកុម្ភៈនេះ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែមថ្លែងក្នុងសន្និសីទស្តីពីការផ្សព្វផ្សាយដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅទីស្តីការគ.ជ.ប នារសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឱ្យដឹងថា អង្គបោះឆ្នោតដែលមិនបានចូលរួមបោះឆ្នោតនេះ គឺដោយសារមានអ្នកខ្លះមានជំងឺធ្ងន់ធ្ងរ អ្នកខ្លះជាប់ភារកិច្ចបំពេញបេសកកម្មនៅក្រៅប្រទេស និងមួយចំនួនទៀតមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។យ៉ាងណាក៏ដោយ ឯកឧត្តមបានអះអាង ចំនួនអង្គបោះឆ្នោតដែលទៅចូលរួមបោះឆ្នោតអសកលនេះមានរហូតដល់ជាង ៩៩,៧៩ភាគរយឯណោះ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោត។

ឯកឧត្តម ទេព នីថា បានបន្តថា ការបោះឆ្នោតលក្ខណៈអសកលនេះ បានប្រព្រឹត្តទៅដោយប្រក្រតី រលូន និងពុំមានការចោទប្រកាន់ផ្សេងៗនោះឡើយ បើទោះបីជាក្រុមអតីតគណបក្សប្រឆាំងដែលត្រូវបានរំលាយ បានរិះគន់ដោយគ្មានការសំអាងលើផ្លូវច្បាប់ក៏ដោយ។សំឡេង៖ បើយើងគិតពីលក្ខខណ្ឌនៃការបោះឆ្នោត ដែលទាក់ទងនឹងការបោះឆ្នោតនេះទេការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤នេះ មានអង្គបោះឆ្នោតមកពីក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រក្នុងតំណែងសរុប១១.៦៩៥នាក់ ក្នុងនោះតំណាងរាស្ត្រមាន១២៣រូប និងក្រុមប្រឹក្សាឃុំសង្កាត់១១.៦៧០នាក់។ដោយឡែក គណបក្សនយោបាយ ដែលចូលរួមដណ្តើមយកអាសនៈវិញ គឺមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្ស ហ៊្វុន ស៊ិន ប៉ិច តាមមណ្ឌលភូមិភាគទាំង៨ នៃ២៥រាជធានីខេត្តរៀងៗខ្លួន។បើតាមការបញ្ជាក់របស់គ.ជ.ប លទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ ត្រូវធ្វើតាមនីតិវិធីជាបន្តបន្ទាប់ ដោយលទ្ធផលបឋម នឹងត្រូវផ្សព្វផ្សាយនៅល្ងាចនេះ។

សូមបញ្ជាក់ថា ការជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤នេះ ត្រូវបែងចែកតាមភូមិភាគដូចជា៖ ភូមិភាគទី១ គឺរាជធានីភ្នំពេញ មានចំនួន៦អាសនៈ។ ភូមិភាគទី២ គឺខេត្តកំពង់ចាម និងខេត្ត ត្បូងឃ្មុំ មានចំនួន៨អាសនៈ។ ភូមិភាគទី៣ គឺខេត្តកណ្តាល មានចំនួន៥អាសនៈ។ ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តរៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០អាសនៈ។ ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧អាសនៈ។ ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ។ ភូមិភាគទី៧ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩អាសនៈ។ ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦អាសនៈ៕អត្ថបទ៖ វ៉ាង ភក្តី ២៥ ០២ ២០១៨

ត្រលប់ក្រោយ >>