ព័ត៌មានថ្មីៗ:អបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​
សភាតំណាងប្រជាជនទូទាំងប្រទេសចិន និងសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន
ចេញផ្សាយ  ៥-មិនា-២០១៨    ដោយ : SengChhay

ប្រភព៖ វិទ្យុមិត្តភាពកម្ពុជាចិន

ថ្ងៃទី៣ ខែមីនា កិច្ចប្រជុំលើកទី១ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១៣ បានសម្ពោធបើកនៅទីក្រុងប៉េកាំងប្រទេសចិន ។តើមហាសន្និបាតសភាទាំងពីរឆ្នាំ២០១៨នេះ មានលក្ខណៈពិសេសដូចម្ដេចដែរ? ថ្ងៃនេះ យើងនឹងជម្រាបជូនប្រិយមិត្តទាំងអស់គ្នា។

ទី១- ឆ្នាំ២០១៨នេះ ស្ថាប័នជាតិប្រទេសចិននិងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននឹងធ្វើការបោះឆ្នោត​រៀងរាល់រយៈពេល៥ឆ្នាំម្ដង ដើម្បីជ្រើសរើសសមាជិកនៃ  ស្ថាន័បជាតិ​និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន​អាណត្តិថ្មី។ ការនេះ គឺភារកិច្ចដ៏សំខាន់មួយក្នុងមហាសន្និបាតទាំងពីរនៅឆ្នាំ២០១៨ ។ 

ទី២- “ការកែលម្អផែនការ​កំណែទម្រង់បក្សកម្មុយនិស្តចិន ​និង​ស្ថាប័នជាតិ​ចិន”នឹងដាក់ស្នើដើម្បីពិចារណា ហើយឆ្នាំនេះការកែលម្អផែនការកំណែទម្រង់បក្សកម្មុយនិស្តចិន​និង​ស្ថាប័ន ជាតិ​ចិនគឺជារបៀវារៈដ៏សំខាន់ៗ ។ 

ទី៣- ដាក់កំណត់គោលដៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេល៥ ឆ្នាំខាងមុខនេះ ។ 

ទី៤- ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៥ ដោយយកចិត្តទុកដាក់ក្នុងគ្រប់មជ្ឈដ្ឋាននៃប្រទេសចិន ។ 

ទី៥- កំណែទម្រង់យន្តការត្រួតពិនិត្យជាតិចិន និងបង្កើតស្ថាប័នជាតិប្រឆាំងនឹងអំពើពុករលុយការនេះទទួលយកចិត្តទុកដាក់ដោយប្រព័ន្ធសារព័ត៌មានជាតិចិននិងបរទេស។

ទី៦- មហាសន្និបាតសភាទាំពីរឆ្នាំ២០១៨ នេះ គឺសមាជិកនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​និង​សភាប្រឹក្សានយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន មានពាក់កណ្ដាលជាសមាជិកថ្មី ហើយលើកនេះ គឺជាលើកដំបូងដែលសមាជិកថ្មីត្រូវបានបង្ហាញខ្លួនជុំគ្នា។ 

 

ត្រលប់ក្រោយ >>