ព័ត៌មានថ្មីៗ:អបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​
មហា​សនិ្នបាត​លើក​ទី​១​ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង ​ប្រទេស​ចិន​នីតិកាល​ថ្មី​ បាន​ប្រារព្ធ​បើក​ឡើង​ហើយ​
ចេញផ្សាយ  ៥-មិនា-២០១៨    ដោយ : SengChhay

ព្រឹក​ថ្ងៃទី ៥ ខែ​មីនា មហា​សនិ្នបាត​លើក​ទី​១​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​​បើក​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង ថ្នាក់​​ដឹកនាំ​បក្ស​និង​រដ្ឋ​នៃ​ប្រទេស​ចិន​ រួម​មាន​លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​ជា​ដើម​បាន​ចូល​រួម​មហា​សន្និបាត​លើក​នេះ ។

ក្នុង​មហា​សន្និបាត លោក លីខឹឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​ធ្វើ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ជូន​ចំពោះ​មហាសន្និបាត លោក វ៉ាង ចឹន អនុប្រធាន​និង​ជា​អគ្គលេខាធិការ​នៃ​​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​ បាន​តាង​នាម​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​សភា​តំណាង​ប្រជាជន​ចិន ​ធ្វើ​ការ​បក​ស្រាយ​អំពី​សេចកី្ត​ព្រាង​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​ជូន​ចំពោះ​មហាសនិ្នបាត ។

មហា​សនិ្នបាត​លើក​នេះ​ គឺ​ជា​សនិ្នបាត​លើក​ទី​១​​របស់​ស្ថាប័ន​កាន់​អំណាច​ខ្ពស់​បំផុត​របស់​ប្រទេស​ចិន​នីតិកាល​ថ្មី​បន្ទាប់​ពី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩។ តាម​របៀបវារៈ​នៃ​មហា​សន្និបាត​លើក​ទី​១​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ អង្គ​ប្រជុំ​នឹង​ពិនិត្យ​ពិភាក្សា​អំពី​របាយការណ៍​ការងារ​រដ្ឋាភិបាល របាយការណ៍​ការងារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន របាយការណ៍​ការងារ​របស់​តុលាការ​ប្រជាជន​កំពូល​ និង​របាយការណ៍​ការងារ​របស់​សាលា​អយ្យការ​ប្រជាជន​កំពូល​ បន្ទាប់​មក នឹង​ពិនិត្យ​ពិភាក្សា​អំពី​សេចកី្ត​ព្រាង​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​ សេចកី្ត​ព្រាង​ច្បាប់​អធិការកិច្ច ព្រម​និង​ផែនការ​កំណែ​ទម្រង់​ស្ថាប័ន​របស់​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ជាដើម ជា​មួយ​គ្នា​នេះ​ មហា​សនិ្នបាត​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​និង​ធ្វើ​សេចកី្ត​សម្រេច​តែង​តាំង​សមាសភាព​ស្ថាប័ន​រដ្ឋ​ទៀត​ផង៕

ត្រលប់ក្រោយ >>