ព័ត៌មានថ្មីៗ:មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង
នគរបាលជាស្ដ្រី ជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា
ចេញផ្សាយ  ៦-មិនា-២០១៨    ដោយ : SengChhay

អត្ថបទៈជួន​  បូណា​  ០៥​ ០៣​ ១៨

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិបានលើកឡើងថា ស្ដ្រីបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជា
ឲ្យមានការរីកចំរើនខ្ពស់ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ថ្លែងក្នុងពិធីអបអរសាទរមិទ្ទិញទិវាអន្ដរជាតិ
នារី៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទស្រ្ដីរួមគ្នារក្សាសន្ដិភាព ដើម្បីអភិវឌ្ឍន៍ជាតិ កាលពីរសៀលថ្ងៃទី៥
ខែមីនា នៅអគ្គស្នងការនគរបាលជាតិ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមាន
ប្រសាសន៍ថាស្រ្ដីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើរសមង្គមជាតិ និងគ្រួសារដែលមិនអាចខ្វះបាន។

ជាពិសេសកន្លងមកនេះ នារី ជាកងកម្លាំងនគរបាល បានធ្វើការងារជាច្រើននៅក្នុងស្នងការនគរបាលជាតិ
អោយទទួលបានជោគជ័យកាន់តែខ្លាំងក្លាដល់ពេលបច្ចុប្បន្ននេះ។ឯកឧត្ដមសន្ដិបណ្ឌិតបានបញ្ជាក់ថា ការដែល
ស្ដ្រីធ្វើអោយអគ្គស្នងការនគរបាលជាតិជោគជ័យធំធេងបែបែបនេះ តាមរយៈការពារសន្ដិសុខ សុវត្ថិភាព និង
សណ្ដាប់ធ្នាប់សង្គមមានលក្ខណៈល្អប្រសើរ។ ទន្ទឹមនឹងនេះ ការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ បានធ្វើអោយសេដ្ឋកិច្ច
ក្នុងប្រទេសកម្ពុជា ក្នុងឆមាស១០ឆ្នាំជាប់គ្នា ឈរក្នុងរង្វង់៧ភាគរយ ដែលធ្វើកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែ
ធូរធា និងការពារសន្ដិសុខដែលបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋគ្មានការភ័យខ្លាច  ដើម្បីអនុវត្ដន៍តាម
យុទ្ធសាស្រ្ដចតុកោណអាណត្ដិទី៤និងទី៥របស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យផងដែរ។ក្នុងឱកាសនោះដែរ
ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានអំពាវអោយមន្រ្ដីរាជការ កងកម្លាំង និងប្រជាពរដ្ឋត្រូវអនុវត្ដន៍ និងចង
ចាំនៅថ្ងៃ៨មីនា ដើម្បីលើកកម្ពស់សិទ្ធនារីបន្ថែមទៀត៕

ត្រលប់ក្រោយ >>