ព័ត៌មានថ្មីៗ:មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង
សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង
ចេញផ្សាយ  ១៩-មិនា-២០១៨    ដោយ : SengChhay
ចេម ហួត ១៤មីនា ឆ្នាំ២០១៨
 
ភ្នំពេញ៖ ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
 
នៅក្នុងឱកាសនោះ លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យលោកជំទាវបានចូលជូនសារតាំង និងសម្តែងការគួរសម។
 
លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា ទោះបីជាទីតាំងភូមិសាស្ត្រប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែបេះដូងនៃប្រទេសទាំងពីរនៅជិតគ្នា ជាពិសេសប្រទេសទាំងពីរមានទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ។
 
លោកជំទាវឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ការបង្កើតនិវេសនដ្ឋានតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣មក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការកើនឡើង។ ជាមួយគ្នានេះ លោកជំទាវចង់អោយព្រះរាជាណាចក្រកម្ពុជា មានឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋតួកគី។
 
លោកទាវឯកអគ្គរដ្ឋទូត បានសន្យាថា ក្នុងអំឡុងពេលបេសកកម្មការទូតនេះ លោកជំទាវនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យនយោបាយ  និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ 
 
លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលនឹងនាំឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរទៅវិញទៅមក និងមានការចុះកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត ព្រមទាំងកិច្ចសហការប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវិស័យវប្បធម៌ ដើម្បីធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានសន្ទុះកាន់តែខ្លាំងឡើងថែមទៀត ក្នុងគោលដៅបង្កើនឲ្យដល់៥០០លានដុល្លារ នៅឆ្នាំ២០២០។ ជាមួយគ្នានេះ លោកជំទាវបានស្នើសុំ ការគាំទ្រពីព្រះរាជាណាចក្រកម្ពុជា ចំពោះសាធារណរដ្ឋតួកគី ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ពហុភាគីជាមួយនឹងអាស៊ាន។
 
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជាទីបំផុតចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា។  
 
សម្តេចប្រមុខរដ្ឋស្តីទី បានមានជំនឿជឿជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំបន្តរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
 
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់។ ទំនាក់ទំនងនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
 
សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈានឡើងកំរិតថ្មីមួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក។
 
តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ សេចក្តីគោរព និងសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី ថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋទួរគី។
 
សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណនូវពាក្យពេចន៍ដ៏មានតម្លៃរបស់លោកជំទាវឯកអគ្គរដ្ឋទូត និងបាន ប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕
ត្រលប់ក្រោយ >>