ព័ត៌មានថ្មីៗ:មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧​ថ្ងៃទី​ ១៩ ខែ​មីនា ឆ្នាំ​ ២០១៨​ មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង ​ប្រទេសចិន​នីតិកាល​ទី ១៣ ​បើក​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​ ៧សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជូនសារតាំង
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេ
ចេញផ្សាយ  ៤-មេសា-២០១៨    ដោយ : SengChhay
ចេម ហួត ០៣ មេសា ឆ្នាំ២០១៨
ភ្នំពេញ: ឯកឧត្តមជាច័ន្ទបរិបូណ៌ រដ្ឋលេខាធិកាក្រសួងព័ត៌មានបានលើកឡើងថា: ជំហរគាំទ្ររបស់ចិនការវិលរកតុចរចារបស់អ្នកនយោបាយខ្មែរនោះទេ តែក្រុមឧទ្ទាមទាល់ច្រក (អតីតគណបក្សប្រឆាំង) ឯណោះទេ ដែលមិនសាកសមឲ្យរាជរដ្ឋាភិបាលស្របច្បាប់ចរចាជាមួយនោះ
 
ស្របពេលដែលក្រុមអតីតគណបក្សប្រឆាំង CNRP ទទួលនូវការអាម៉ាស ដោយបរាជ័យក្នុងការស្នើសុំចរចាជាមួយ សម្តេច តេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងការប្រកាសជំហរគាំទ្រសម្តេចតេជោរបស់ប្រទេសចិន នាពេលថ្មីៗនេះទៀត ក៏មានក្រុមអ្នកវិភាគមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល បានចេញមុខវិភាគថា ការគាំទ្ររបស់ចិនគឺជាឧបសគ្គនៃការវិលរកតុចរចារបស់អ្នកនយោបាយខ្មែរ។
 
ទស្សនៈរបស់អ្នកទាំងនោះ គ្រាន់តែជាគំនិតចង់ឲ្យអតីតគណបក្សប្រឆាំងមានឱកាសចរចាជាមួយ សម្តេចតេជោ តែប៉ុណ្ណោះ។ បញ្ហាចរចានេះ គឺមិនជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសចិននោះឡើយ ព្រោះចិនគឺជាមិត្តដែលសំខាន់ និងមានសក្តានុពលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច តែចិនមិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុងដូចប្រទេសជាមិត្តនោះទេ។
 
បើយើងពិនិត្យមើលជាក់ស្តែងនៅលើពិភពលោក មិនថាតែកម្ពុជានោះទេ ប្រទេសជាច្រើនសុទ្ធតែមានទំនាក់ទំនងជាមួយចិន។ ហេតុអ្វីបានជាប្រទេសទាំងនោះយកចិនធ្វើជាមិត្ត?
 
បច្ចុប្បន្ននេះ ប្រទេសជាច្រើនលើពិភពលោក នាំគ្នាប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ច ដូច្នេះប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្លា នឹងក្លាយជាប្រទេសដែលខ្លាំង មិនអាស្រ័យទៅលើរបបនយោបាយនៃប្រទេសនោះឡើយ។ របបនយោបាយគ្រាន់តែជាលទ្ធិមួយដែលប្រទេសនោះប្រកាន់យកតែប៉ុណ្ណោះ។ 
និយាយអំពីប្រទេសចិន គឺយើងអាចញែកជាពីរ គឺ ចិនក្រីក្រ (ចិនកាលពីអតីតកាល) និងចិនមហាអំណាចសេដ្ឋកិច្ច (ចិននៅសម័យបច្ចុប្បន្ន)។
 
គួររំលឹកផងដែរថា កាលសម័យសង្គមរាស្រ្តនិយម សម្តេចព្រះបរមរតនកោដ្ឋ បានចាប់ចិនជាមិត្តក្នុងគ្រាដែលចិនជាប្រទេសកំពុងអភិវឌ្ឍន៍ និងស្ថិតក្នុងស្ថានភាពក្រីក្រ ក៏ត្រូវបានក្រុម លន់ ណុល វាយប្រហារថា សម្តេចព្រះបរមរតនកោដ្ឋ ចាប់ដៃជាមួយនឹងចិនក្រីក្រ និងកុំមុយនីស្តផ្តាច់ការ។ ចំណែកឯបច្ចុប្បន្ននេះ ប្រទេសចិនក្រោមការដឹកនាំដោយប្រធានាធិបតី លោក ស៊ី ជីងពិន បានធ្វើឲ្យចិនក្លាយទៅជាមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យា ហើយពិភពលោកក៏ចាប់ផ្តើមមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនកាន់តែច្រើន។ យើងនៅចាំបានថា កាលវិបត្តិសេដ្ឋកិច្ចពិភពលោក និងអ៊ឺរ៉ុប ក៏ត្រូវបានដោះស្រាយដោយមានវត្តមានចិនចូលរួមផងដែរ។ ជាពិសេសនយោបាយផ្លូវសូត្ររបស់ចិន “ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” គឺជាសសៃឈាមដ៏សំខាន់របស់ប្រទេសកំពុងអភិវឌ្ឍន៍នៅលើពីភពលោក។
 
អ្វីដែលសំខាន់ទៀតនោះ ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមិត្តជាមួយចិន គឺចិនតែងតែផ្តល់ឯករាជ្យភាពដល់ការអភិវឌ្ឍន៍របស់ប្រទេសនោះ ដោយមិនមានលក្ខខណ្ឌ ការរើសអើង និងបំបិទសិទ្ធិសេរីភាពរបស់ប្រទេសនោះឡើយ ជាពិសេសគឺសមភាព និងអធិបតេយ្យភាព។ ប្រទេសចិនដឹងច្បាស់ថា ប្រទេសនិមួយៗមានរបៀបនៃការអភិវឌ្ឍន៍ផ្សេងៗគ្នាផងដែរ។
 
នាពេលថ្មីៗនេះ ប្រទេសចិន បានអះអាងថា គាំទ្រនូវវិធានការទាំងឡាយដែលសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍នាពេលកន្លងមក ក្នុងការការពារ និងថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា ពិសេសការការពារកិត្តិយសជាតិរបស់កម្ពុជា ហើយចិននៅបន្តគាំទ្រដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ និងលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ។ នេះគឺដោយសារតែចិនមើលឃើញថា៖
 
-តួនាទីសម្តេចតេជោ មិនមែនគ្រាន់តែជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះទេ តែសម្តេចតេជោ គឺជាតួអង្គដ៏សំខាន់ដែលមានជំហរដឹកនាំដ៏ត្រឹមត្រូវ និងជាអ្នកស្វែងរកសន្តិភាពក្នុងតំបន់។ បើនិយាយពីវិស័យការទូតរបស់សម្តេច គឺមិនដែលយកប្រទេសជុំវិញខ្លួនជាសត្រូវនោះឡើយ។ ជាក់ស្តែង នៅពេលដែលមានជម្លោះ ឈានទៅដល់ការប៉ះទង្គិចគ្នានៅប្រាសាទព្រះវិហាររវាងកម្ពុជា និងថៃ ក្រោមការដឹកនាំរបស់សម្តេច មិនបានបង្កសង្រ្គាមឲ្យកាន់តែធំនោះទេ ដោយសារតែសម្តេចប្រើប្រាស់វិធីចរចាជានិច្ច។
 
ទោះបីជាអំឡុងពេលការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន តែដំណើរការសេដ្ឋកិច្ចនៃប្រទេសទាំងពីរនៅដំណើរការជា ធម្មតា។ ការតបតរបស់ សម្តេច នាពេលនោះ គឺគ្រាន់តែជាការប្រើសិទ្ធិការពារខ្លួនតែប៉ុណ្ណោះ មិនមែនជាការបង្កសង្រ្គាមនោះឡើយ។ យើងអាចចាត់ទុកបានថា សម្តេចតេជោ គឺជានិមិត្តរូបសន្តិភាពនៅក្នុងតំបន់ ( តេជោសែន peace first ) ។
 
-ចំពោះវិស័យសេដ្ឋកិច្ច ជំហររបស់ចិនគឺរក្សាសុខសន្តិភាព ក៏ដូចជារក្សាវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ក៏រក្សាដល់វិនិយោគនៃបណ្តាប្រទេសជាច្រើនទៀតដែលមាននៅកម្ពុជា ដូចជា ជប៉ុន កូរ៉េ រួមទាំងអាមេរិក និងសហភាពអឺរ៉ុបផងដែរ។ ប្រទេសចិនតែងតែហ៊ានចេញមុខគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តែប្រទេសដទៃទៀតមិនហ៊ានលើកឡើងគាំទ្រជាផ្លូវការដោយសារតែខ្មាស់អៀនក្នុងការនិយាយ ព្រោះនាពេលកន្លងមក គេធ្លាប់ការពារគាំទ្រគណបក្សបក្សប្រឆាំងផងដែរ។
 
នាពេលបច្ចុប្បន្ននេះ កម្ពុជាពុំមានវិបត្តិនយោបាយដូចដែលក្រុមអ្នកវិភាគមួយចំនួននោះ លើកឡើងនោះទេ ព្រោះកម្ពុជានៅតែបន្តរៀបចំការបោះឆ្នោតសកលនាពេលខាងមុខ និងមានគណបក្សនយោបាយចូលរួមជាច្រើនផងដែរ ហើយពួកគេអាចនឹងក្លាយជាគណបក្សប្រឆាំងថ្មីជំនួសឲ្យអតីតគណបក្សប្រឆាំងនោះបាន។
 
មានតែក្រុមឧទ្ទាម (អតីតគណបក្សប្រឆាំង) តែប៉ុណ្ណោះ ដែលកំពុងតែមានវិបត្តិខ្លួនឯង ឆ្លេឆ្លាស្នើសុំការចរចាជាមួយនឹង សម្តេចតេជោ។ នេះបង្ហាញឲ្យឃើញថា ក្រុមឧទ្ទាមមួយនេះកំពុងតែទាល់ច្រក ដែលបាត់បង់ឱកាសចូលរួមការបោះឆ្នោតនាពេលខាងមុខ។ 
 
មូលហេតុដែលក្រុមឧទ្ទាម (អតីតគណបក្សប្រឆាំង) មិនអាចចរចាជាមួយ សម្តេចតេជោ បានព្រោះ  ៖
 
•អ្នកណាក៏ស្គាល់ច្បាស់អំពីអត្តចរឹតរបស់អតីតគណបក្សប្រឆាំងមួយនេះដែរ ពួកគេមិនដែលបាន ចូលរួមចំណែកកសាងប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលនោះទេ មានតែការបំផ្លាញជាតិ ក្បត់ជាតិ និងមានចេតនាធ្វើបដិវត្តិពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាគំនិតប្រាសចាកពីសង្គមប្រជាធិបតេយ្យពិតប្រាកដ។ ជាងនេះទៅទៀត ចរឹតញុះញ៉ង់ បញ្ឆេះកំហឹង បង្កភាពចលាចល នឹងនៅតែមាន បើសិនជាពួកគេបន្តចាញ់ក្នុងការបោះឆ្នោតនាពេលខាងមុខ។ សូម្បីតែស្ថានទូតជប៉ុននៅកម្ពុជាក៏ស្គាល់ច្បាស់ពីបក្សប្រឆាំងមួយនេះផងដែរ ព្រោះខ្លួនក៏ធ្លាប់បានហៅបក្សមួយនេះទៅប្រមានពីការប៉ុនប៉ងវាយបំផ្លាញទ្រព្យសម្បត្តិរោងចក្រវិនិយោគដោយជប៉ុន កាលពីឆ្នាំ២០១៣។
 
•បក្សប្រឆាំងមួយនេះតែងតែយកបញ្ហាជាតិសាសន៍ មកបញ្ឆេះកំហឹង ដែលនេះបង្ហាញឲ្យឃើញពីគំនិតរើសអើងជាតិសាសន៍ ខុសពីគោលការណ៍ប្រជាធិបតេយ្យ។ ប្រសិនបើគណបក្សនេះបានឡើងកាន់អំណាច កម្ពុជាអាចនឹងកើតមានហេតុការណ៍ដូចនៅប្រទេសមីម៉ាន់យ៉ា ដូចដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រើអំពើហិង្សាដើម្បីបោសសម្អាតជនជាតិរ៉ូហ៊ិនយ៉ាចេញពីប្រទេសរបស់ខ្លួន។ ពិភពលោក នឹងថ្កោលទោសមេដឹកនាំបែបនេះ ដូចលោកស្រី អង់ សាស៊ូជីដែរ។
 
•ជាងនេះទៅទៀត អតីតគណបក្សប្រឆាំងបានបំលែងខ្លួនទៅជាក្រុមឧទ្ទាម។ ដូច្នេះ រឹតតែមិនសាកសមដែល រដ្ឋាភិបាលកម្ពុជា ទៅចរចារជាមួយក្រុមឧទ្ទាមក្រៅច្បាប់នោះឡើយ ហើយក៏គ្មានប្រទេសណាមួយ ទៅចរចាជាមួយក្រុមឧទ្ទាមផងដែរ៕
ត្រលប់ក្រោយ >>