ព័ត៌មានថ្មីៗ:គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Mapគ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
ចេញផ្សាយ  ២៣-ឧសភា-២០១៨    ដោយ : SengChhay
អត្ថបទ៖ ហុក សុខរិន 
 
ភ្នំពេញ៖  យុវជនកម្ពុជាជំរុញអោយរាជរដ្ឋាភិបាលបង្កើនពន្ធបារីរហូតដល់៧០ភាគរយដើម្បីកាត់ បន្ថយផលប៉ះពាល់ផ្នែកសុខភាពដោយសារថ្នាំជក់ និងបង្កើនចំណូលចូលថវិកាជាតិ។ ប្រជាពលរដ្ឋនិងយុវជនបានស្នើអោយរាជរដ្ឋាភិបាលតម្លើងតម្លៃបារីទាបបំផុតចាប់ពី ៦០០០រៀល ទៅ១០០០០រៀលក្នុងមួយកញ្ចប់ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការជក់បារី។ 
 
ការបង្ហាញរបស់ប្រជាពលរដ្ឋនិងក្រុមយុវជននេះបានឡើងតាមផ្អែកតាមលទ្ធផលស្ទង់ មតិរបស់ក្រុមយុវជនកាលពីឆ្នាំ២០១៧កន្លងទៅនេះ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកវិទ្យាល័យភូមិន្ទ ភ្នំពេញ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិកាកម្ពុជា កូរ៉េ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឲ្យដឹងថា ការតម្លើងបារី នេះគឺជាមធ្យោបាយដ៏សំខាន់អាចធ្វើអោយអ្នកជក់បារីមួយចំនួនពិចារណាឈានទៅកាត់ បន្ថយការជក់បារី និងឈប់ជក់បារី ដោយសារតែបារីកាន់តែមានតម្លៃថ្លៃ។ 
 
សម្លេង«ផ្អែកតាមអនុសាសន៍ពីអង្គការសុខភាពពិភពលោក.....អាស្រ័យលើរាជរដ្ឋាភិបាល។ លោក ស្រី សុជាតិ អនុប្រធានការិយាល័យអាករពិសេស នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងតែពិចារណាក្នុងការតម្លើងពន្ធបារី នេះបន្ថែមទៀត ប៉ុន្តែការតម្លើងនេះក៏ត្រូវពឹងផ្អែកទៅលើចំណូលនិងជីវភាពរបស់ប្រជាពលរដ្ឋ ផងដែរ។
 
 លោកបញ្ជាក់ថា ប្រសិនបើកាលណាពន្ធត្រូវបានតម្លើងនោះតម្រូវការប្រើប្រាស់បារីនឹងថយចុះ ខណៈដែលការសិក្សាបានឲ្យដឹងថា បើគ្រាន់តែតម្លើងពន្ធត្រឹមតែ១០ភាគរយ នោះអាចកាត់ បន្ថយការប្រើប្រាស់បារីចាប់ពី ២ភាគរយទៅ៨ភាគរយ នៃចំនួនអ្នកប្រើប្រាស់សរុបទំាងអស់ ជាង២លាននាក់។ 
សម្លេង«វិធានការតម្លើងពន្ធនេះជាវិធានការឈ្នះឈ្នះ......ធនាគារពិភពលោកផងដែរ។ 
តាមរការស្រាវជ្រាវបានបង្ហាញថា ផលិតផលថ្នាំជក់ គឺជាផលិតផលតែមួយគត់ដែលបានធ្វើ ឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុកំណត់។ 
 
ក្នុងមួយឆ្នាំៗថ្នាំជក់បណ្តាលអោយប្រជាពលរដ្ឋ៨លាននាក់បានស្លាប់នៅលើពិភពលោក ក្នុងនោះកម្ពុជាមានជាង១ម៉ឺននាក់។ បច្ចុប្បន្នផលិតផលបារីក្នុងទីផ្សារកម្ពុជានៅមានតម្លៃទាប ដោយជាមធ្យមត្រឹមតែ១០០០រៀល ក្នុងមួយកញ្ចប់ចំពោះតម្លៃបារីថោក និងតម្លៃ៥០០០រៀលចំពោះបារីថ្លៃ។ ស្ថានភាពតម្លៃបារីថោកដូច្នេះបានជំរុញអោយមានការជក់បារីច្រើនចំពោះអ្នកជក់ស្រាប់ និងលើកទឹកចិត្តអោយ កុមារ យុវជន និងស្រ្តីឲ្យចាប់ផ្តើមជក់បារី ដែលនឹងនាំឲ្យកើតជម្ងឺ ពិការភាពនិងឈានទៅបាត់ បង់ជីវិត។ 
 
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានត្រាពន្ធលើផលិតផលថ្នាំជក់ត្រឹមតែ២៥ភាគទៅ៣០ ភាគរយ ខណៈប្រទេសថៃមានអត្រាពន្ធរហូតដល់៧០ភាគរយ និងសឹង្ហបូរីមានចំនួន៦៦ភាគ រយនៃតម្លៃលក់រាយ៕ 
ត្រលប់ក្រោយ >>