ព័ត៌មានថ្មីៗ:គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Mapគ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
គណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។
ចេញផ្សាយ  ២៤-ឧសភា-២០១៨    ដោយ : CHHON veasna

 គណៈបក្សប្រឆំាង  ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ      នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។  នៅក្នុងការប្រមូលផ្តុំគ្នាដ៏ធំមួយ កាលពីថ្ងៃទី 12  ខែ ឧសភា   និងដោយមានការចូលរួមពីអ្នកគំាទ្រប្រមាណជា 200 នាក់ មកពីរដ្ឋមួយចំនួននៅក្នុងប្រទេសអាមេរិក    និងមកពីអ៊ឺរ៉ុប  និងប្រទេសអូស្ត្រាលី   សកម្មជនគណបក្សសង្គ្រោះជាតិកម្ពុជាដែលត្រូវបានរំលាយដោយរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យមានការប្រកាន់យកនូវវិធានការថ្មីនៅក្នុងយុទ្ធនាការរបស់ខ្លួន  ដើម្បីដណ្តើមអំណាចនៅក្នុងប្រទេសកម្ពុជា ។  ខ្ញុំចង់វង្វេង  មិនដឹងជានឹងរកពាក្យអ្វីមកប្រើឲ្យចំ  នឹងពាក្យ “ផ្លាស់ប្តូរ”  នោះ ដែលពួកគេបានប្រើក្នុងឱកាសប្រមូលផ្តុំគ្នានោះ  បើទោះជាមានលក្ខណៈខ្លំាងក្លា   មានបង្ហូរឈាម   រ៉ាឌីកាល់  ដល់ទីបញ្ចប់  បង្កការបាត់បង់អាយុជីវិត  ឬគ្រាន់តែជាអ្វីដែលបំភ័ន្តភ្នែកគេ និងជារឿងមិនប្រាកដប្រជា     ក៏សកម្មភាពជាចម្បងរបស់គណៈបក្សសង្គ្រោះ  គឺពិតជាអំពាវនាវឲ្យមានការ

វាយប្រហារដោយបង្ហូរឈាមដោយផ្ទាល់ប្រឆាំងនឹងគណបក្សកាន់អំណាច  គឺគណៈបក្សប្រជាជននិងប្រឆាំងលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបច្ចុប្បន្ន ។  នេះជារឿងគួរឲ្យខ្លាចចំពោះរូបខ្ញុំណាស់ ។  ខ្ញុំជាជនជាតិអាមេរិកហើយប្រសិនបើរដ្ឋាភិបាលអាមេរិកសម្រេចទទួលយកនូវយុទ្ធនាការនេះ   នោះគឺជាកំហុសដ៏ធំធេង និងខាតបង់ច្រើនណាស់មួយទៀតសម្រាប់សហរដ្ឋអាមេរិក   និងបង្កឲ្យមានឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា ហូរដាប  ។  បន្ទាប់ពីសិក្សាស្រាជ្រាវបន្ថែមទៀត  ខ្ញុំបាននឹកឃើញដល់ពាក្យ “វិលវល់”  ។  ត្រូវហើយ ដូចជានៅក្នុងពាក្យថា “ការផ្លាស់ប្តួរជាលក្ខណៈវិលវល់”    ដែលមកទល់ពេលនេះ  សម្រាប់គណៈបក្សសង្គ្រោះជាតិ ដែលបានបើកយុទ្ធនាការមួយដ៏សន្តិវិធី  បើទោះជាមានបាតុកម្ម និងការដង្ហែក្បួនខ្លះរបស់ពួកគេប្រែក្លាយទៅជាអំពើហឹង្សា  ប៉ះទង្គិចជាមួយកម្លំាងសន្តិសុខ  និងមានរហូតដល់បាត់បង់ជីវិតថែមទៀត ។  ឥឡូវនេះ  វិធានការ ដែលកំពុងអំពាវនាវឲ្យ ”ពលរដ្ឋកម្ពុជាបង្ហូរឈាមរបស់ខ្លួន  ដើម្បីឲ្យមានការផ្លាស់ប្តូរ”  រួមទាំងការអំពាវនាវរបស់គណៈបក្សសង្គ្រោះជាតិឲ្យធ្វើពហិការមិនទៅបោះឆ្នោតនៅក្នុងខែ កក្កដាខាងមុខ បានធ្វើឲ្យគណៈបក្សប្រឆំាងកាន់តែមានការលំបាក ក្នុងការវិលមកប្រកាន់យកជំហរសន្តិវិធី  ដែលខ្លួនបានប្រើកាលពីមុន ។ នៅទីចុងបញ្ចប់  អ្វី ៗ នឹងជំរុញឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាន់តែបង្កើនកងកម្លំាងសន្តិសុខរបស់ខ្លួន និងបង្កើនការប្រុងប្រយ័ត្នប្រឆំាងនឹងគណៈបក្សសង្គ្រោះជាតិ  រហូតដល់ប្រកាសថាគណៈបក្សប្រឆំាង ជាក្រុមភេរវកម្ម  និងចាត់វិធានការសមស្រប  ប្រឆំាងនឹងគណៈបក្សប្រឆំាង ។  ដោយមានការគំាទ្រ និងការណែនំាយោបល់ពីមជ្ឈដ្ឋានខាងក្រៅ   វិធានការដែលគណៈបក្សសង្គ្រោះជាតិប្រកាន់យកកាលពីថ្ងៃទី 12   ខែ ឧសភា អាចច្បាស់ណាស់នឹងនំាទៅរកសង្គ្រាមស៊ីវិល នៅក្នុងប្រទេសកម្ពុជា ។  ខ្ញុំបានប្រយុទ្ធនៅក្នុងសង្គ្រាម រវាងឆ្នំា1970  ដល់ 1975 នៅកម្ពុជា     ប៉ុន្តែខ្ញុំបានរស់នៅក្នុងសុខសន្តិភាពនៅអាមេរិកអស់រយៈពេល 40 ឆ្នាំមកហើយ  ។  ខ្ញុំបានធ្វើដំណើរមកប្រទេសកម្ពុជាជាញឹកញាប់  ដើម្បីសង្កេតមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ។  ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីឆ្លើយតបទៅតាមជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា   រួមទាំងការធ្វើឱ្យពលរដ្ឋកម្ពុជាចំនួន 150.000 នាក់អាចចូលទៅក្នុងសហរដ្ឋអាមេរិកជាជនភៀសខ្លួននៅចុងទសវត្សរ៍ឆ្នាំ 70 និង 80 ។ ខ្ញុំពិបាកនឹងទទួលយកនូវគម្រោងការមួយ ដែលនំាឲ្យមានសង្គ្រាមស៊ីវិលជាថ្មី  ដែលក្នុងពេលនោះ  ប្រជាពលរដ្ឋកម្ពុជានឹងត្រូវបង្ហូរឈាម  ដើម្បីគ្រាន់តែដាក់អ្នកផ្សេងទៀតឱ្យកាន់អំណាច នោះ ។  នេះជារឿងមិនអាចស្មានបាន ចំពោះពលរដ្ឋកម្ពុជាដែលជាអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួននៅសហរដ្ឋអាមេរិក ឲ្យងាកមកបង្កសង្គ្រាមស៊ីវិលថ្មី នៅក្នុងទឹកដីកំណើតរបស់ខ្លួន  ដែលចាប់តាំងពីការដួលរលំរបស់ប៉ុលពត បានបោះជំហានទៅមុខ  និងធ្វើឲ្យមានការផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍  ដោយខ្លួនឯង ។  មិត្តទាំងអស់របស់ខ្ញុំ   ពិតជាគួរឲ្យស្តាយ   គួរឲ្យស្តាយណាស់    ដែលចុងបញ្ចប់ឈានមករៀបគម្រោងការ វិលត្រឡប់ទៅរកការបង្ហូរឈាម  បន្ទាប់ពីអ្នកបានមកដល់ទីសុវត្ថិភាពនៅបរទេស នោះ ។
ត្រលប់ក្រោយ >>