ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
សម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
ចេញផ្សាយ  ៣០-ឧសភា-២០១៨    ដោយ : SengChhay
អត្ថបទ៖ ចេម ហួត ២៩ ខែឧសភា ឆ្នាំ ២០១៨
 
រដ្ឋសភាគ្រោងលើកយកសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ពាក់ព័ន្ធទៅនឹងកាគ្រប់គ្រងទីស្តីការគណរដ្ឋមន្ត្រី វិស័យព្រៃឈើ  រ៉ែ និងថាមពល និងសញ្ញាតិដើម្បីពិភាក្សានិងអនុម័តនៅសម័យប្រជុំរដ្ឋសភាលើកទី១០នីតិកាលទី៥នៅថ្ងៃទី៣១ឧសភាខាងមុខនេះ។ 
 
ក្រោយបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាថ្ងៃទី២៩ខែឧសនេះ ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិកា និងជាអ្នកនាំពាក្យរដ្ឋសភាមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់សំខាន់ៗទាំង៤នោះ រួមមាន៖សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃទីស្តីការគណៈរដ្ឋមន្ត្រី  , សេចក្តីព្រាងច្បាប់ស្តីពី សញ្ញាតិ, សេចក្តីព្រមព្រាងស្តីពី ការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី និងការធ្វើវិសោធនកម្មលើមាត្រាមួយចំនួន នៃច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ។
 
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកមិញនេះដែរក៏បានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ មួយចំនួនទៀតផងដែរ រួមមាន៖ ១- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បរមា , សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ ,  សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា មួយចំនួននៃច្បាប់ស្តីពីស្តង់ដាកម្ពុជា ជួនដល់គណៈកម្មការជំនាញ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕
ត្រលប់ក្រោយ >>