ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោត
ចេញផ្សាយ  ៣០-ឧសភា-២០១៨    ដោយ : SengChhay

គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល បានជាប់លំដាប់លេខរៀងទី២០ នៅលើ​​សន្លឹក​ឆ្នោត​ ក្នុង​​ពេល​គណៈកម្មាធិការជាតិរៀ បចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ចាប់ផ្តើមរៀបចំលេខរៀង​​សន្លឹក​​ ឆ្នោត សម្រាប់​​​ការ​​បោះ​​ឆ្នោត​កា របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ខាង​​មុខនេះ​។

 
សម្តេចសង្ឃរាជាធិបតីទាំងពីរ​គណៈ ​​​​​​​​​នៃ​ព្រះរាជា​​ណាចក្រ​​ កម្ពុជា ដែលតំណាង​ឱ្យ​ភាព​​ឯករាជ្យ  បានចាប់លេខរៀងសន្លឹកឆ្នោតទី ២០ឱ្យគណបក្សដែលកំពុងដឹកនាំរា ជរដ្ឋាភិបាលបច្ចុប្បន្ន ខណៈការ​​បោះឆ្នោតជាតិនេះ មាន​​គណបក្សនយោបាយចំនួន​​២០ចូ លរួម។
 
យោងតាមលទ្ធផលនៃការចាប់សន្លឹកឆ្ នោត យកលេខរៀងគណបក្សលើសន្លឹកឆ្នោត នៅ​​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា នាទីស្តីការគ.ជ.ប បានបង្ហាញថា លេខរៀងទី១ បានទៅ​លើគណបក្ស​ខ្មែរ​រួបរួម​ជា តិ​។ លំដាប់​​​​​លេខ​២ គណបក្ស​មាតុ​ភូមិយើង។ ៣ គណបក្សពន្លឺថ្មី។ ៤ គណបក្សសញ្ជាតិកម្ពុជា។ ៥ គណបក្ស​​​ខ្មែរ​​ក្រោក​។​ ៦ គណបក្សសំបុកឃ្មុំសង្គមប្រជាធិ បតេយ្យ។ ៧ គណបក្សប្រជាធិបតេយ្យ​​មូលដ្ឋាន​ ។ ៨ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ ​៩ គណបក្សរស្មីខេមរា។ ១០ គណបក្ស​​សម្ព័ន្ធ​​​ដើម្បីប្រជា ធិបតេយ្យ ។ ១១ គណបក្សខ្មែរសាធារណរដ្ឋ ។ ១២ គណបក្សខ្មែរឈប់ក្រ ។ ១៣ គណបក្ស​ហ្វ៊ុនស៊ិនប៊ិច។ ១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ ១៥ គណបក្សយុវជនកម្ពុជា ។ ១៦ គណបក្សធម្មាធិបតេយ្យ។ ១៧ គណបក្សឆន្ទៈខ្មែរ។ ១៨ គណបក្សជនជាតិដើម​​ប្រជាធិបតេយ្ យ​កម្ពុជា​។ ១៩ គណបក្សខ្មែរតែ១។ ​និងលេខរៀងទី២០ បានទៅគណបក្សប្រជាជនកម្ពុជា។
 
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប មាន​​ប្រសាសន៍​​​ថា ការចាប់កំណត់​លេខរៀង​គណបក្ស​​​​ ​នយោបាយនៅលើសន្លឹកឆ្នោតនេះ គឺដើម្បី​​​បង្ហាញ​​​​ពីសច្ចៈភាព តម្លាភាព និងយុត្តិធម៌ សម្រាប់​​​​​​​​ការបោះឆ្នោតជ្រើ សតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែល​​​នឹង​​ប្រព្រឹត្តនៅថ្ងៃអា ទិត្យ ទី២៩ ខែ​​កក្កដា​​​​​​ខាងមុខនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការកំណត់​​​លេខរៀង​​គណបក្ស​នយោ បាយនីមួយៗ​លើ​​​​​​​​សន្លឹក​​​ ឆ្នោត នឹងជួយបង្កលក្ខណៈងាយស្រួលដល់ គណបក្ស​​នយោបាយពាក់ព័ន្ធក្នុងការឃោសនា​​​​​​​​​បោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោត​​អាចស្គា ល់​​បាន​ដោយងាយស្រួលនូវ​​គណបក្ ស​​​​​នយោបាយ ដែលខ្លួនស្រលាញ់ពេញចិត្ត។ ឯកឧត្តម បានព្រមានចំពោះការរារាំងមិនឱ្ យប្រជាពលរដ្ឋ ទៅបោះឆ្នោត ដោយត្រូវពិន័យជាប្រាក់ពី​៥លាន​​ រៀល ទៅ២០លានរៀល ដោយគ.ជ.ប ដោយ​​ពុំគិត​ដល់​ទោសព្រហ្មទណ្ ឌផ្សេងទៀត។
ត្រលប់ក្រោយ >>